ពុកគេពុកយើង! លោកអ៊ុំជាអ្នករត់ PassApp ទាំងជើងពិកា តែគ្មានអ្នកណាហ៊ានជិះ រត់បានតែបាយចម្អែតក្រពះទេ

មនុស្សម្នាក់ៗមានវាសនាខុសៗគ្នាអ្នកខ្លះមានវាសនាកើតក្នុងគ្រួសារល្អ អ្នកខ្លះក៏កើតនៅក្នុងគ្រួសារមិនគាប់ប្រសើរ ហើយកាន់តែពិបាកនោះអ្នកខ្លះក្រៅពីមានជីវភាពមិនល្អ ថែមទាំងមានកាយសមប្បទាមិនល្អទៀត។

នៅក្នុងនោះថ្មីៗនេះ លោកអ៊ុំមួយរូបដែលពិកាជើង បានប្រកបរបររត់ PassApp តែដោយសារតែលោកអ៊ុំជាជនពិកាធ្វើឱ្យអ្នកជិះមិនហ៊ានជិះជាមួយលោកអ៊ុំឡើយ ពោលរកបានត្រឹមមួយចំអែតក្រពះតែប៉ុណ្ណោះ មើលទៅគួរឱ្យអាសូរមែនទែន។

តាមរយៈគណនីហ្វេសប៊ុក Ju GiGi បានរៀបរាប់ឱ្យដឹងថា៖ « ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ 😞😞ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ😔 សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp អ៊ុំផងទោះបីគាត់ពិការមែនតែគាត់តស៊ូនិងជូនអ្នកដំណើរដល់គោលដៅដោយសុវត្តិភាព កុំបារម្មណ៍ខ្ញុំជិះរួចហើយគឺមានសុវត្តិភាព100% 😔🙏 »។

Screen Shot 2020 09 04 At 1.14.44 PM

118729633_2642774532676832_378804261121656595_n

ដូច្នេះសុំកុំរើសអើងលលោកអ៊ុំអី ទោះជាលោកអ៊ុំពិកាមែន តែអាចដឹកលោកអ្នកបានដល់គោលដៅបានដូចគ្នា ដើម្បីលោកអ៊ុំអាចរកប្រាក់ចិញ្ចឹមជិវិតបានផង៕

118584881_2642774569343495_7389134658234533213_n

118766010_2642774599343492_3840389455749328072_n