ពិតជាពិសេសណាស់ ថ្មីៗនេះហ្គេមដ៏ល្បីមួយគឺ Mobile Legend បានរៀបចំកម្មវិធីមួយដើម្បីឱ្យអ្នកលេងហ្គេម Mobile Legend ទាំងអស់អាចបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងការច្នៃប្រតិដ្ឋឈុតក្រៅ ដែលយើងហៅថា Skin Design ដោយកម្មវិធីនេះផងដែរបានរៀបចំដោយ Moonton ជាលក្ខណៈបើកឱ្យចូលរួមដោយសេរីនៅទូទាំងពិភពលោកតែម្តង។
ហើយកាន់តែអស្ចារ្យទៀតនោះ ក្រោយការពិនិត្យវិនិច្ឆ័យយ៉ាងហ្មត់ចត់ គណៈកម្មការ Moonton បានធ្វើការជម្រុះលើកទី១ ដោយសម្រាំងបានការ Design ដែលមានភាពពិសេសលេចធ្លោជាងគេចំនួន ១០០នាក់ ដោយក្នុងនោះក៏មានស្នាដៃរបស់កូនខ្មែរមួយរូបផងដែរ នោះគឺឈុត Skin ថ្មីរបស់ Hero Yu Zhong ឈ្មោះថាឈុត : Naga Varman គឺជា Skin ដែល Design ឡើងតំណាងឱ្យខ្មែរយើងតែម្តង។
ដូច្នេះដើម្បីធ្វើការគាំទ្រស្នាដៃច្នៃប្រតិដ្ឋរបស់កូនខ្មែររបស់យើងតាមរយៈការប្រកួតប្រជែងជម្រុះលើកទី២ ដើម្បីអាចឈានទៅវគ្គបន្តទៀត សូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖ Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖ ចុចទីនេះដើម្បីធ្វើការ Vote ។
គួរឱ្យដឹងផងដែរថា ការរចនាឈុតក្រៅនៅក្នុងហ្គេម Mobile Legend នេះជាស្នាដៃរបស់យុវជនវ័យក្មេងលោក គឹម ពៅមិថុនា អាយុ 2១ឆ្នាំ ដែលសព្វថ្ងៃប្អូនក៏ជាអ្នកដែលមានជំនាញខាងគំនូរលើជញ្ជាំងមួយរូប និងជានិស្សិតផ្នែក Graphic design និង Animation នៅ សកលវិទ្យាល័យន័រតុនផងដែរ៕
ជាថ្មីម្តងទៀតសូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖ Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖ ចុចទីនេះដើម្បីធ្វើការ Vote