មនុស្សស្រីតឿទាំងអស់គឺជាមនុស្សស្រីទាប ហើយមនុស្សស្រីទាបត្រូវបានគេដាក់ងារអោយថាជាស្រីតឿ ជាទូទៅគេតែងតែហៅមនុស្សស្រីតឿថា "កាតឿ" ហើយបើសិនជាមិនចង់អោយគេហៅខ្លួនបែបនេះទេ មនុស្សស្រីតឿទាំងអស់គួរចៀសវៀងរឿងទាំងប្រាំនេះ ៖
១/មនុស្សស្រីតឿមិនគួរយកសង្សារឬមិត្តភក្តិខ្ពស់ជាង :
បើសិនជាមនុស្សស្រីតឿយកសង្សាឬមិត្តភក្តិដែលមានកម្ពស់ខ្ពស់ជាង គឺរឹតតែធ្វើអោយខ្លួនឯងកាន់តែតឿបន្ថែមទៀតក្នុងក្រសែភ្នែកមហាជន។
២/ មនុស្សស្រីតឿមិនគួរពាក់ស្បែកជើងរាបស្មើឡើយ:
កាលបើមនុស្សស្រីតឿពាក់ស្បែកជើងរាបស្មើ វាមិនអាចជួយអោយមនុស្សស្រីតឿខ្ពស់បានឡើយ, ដូច្នេះមនុស្សស្រីតឿទាំងអស់គម្បីគួរពាក់ស្បែកជើងកែង ឬ ស្បែកជើងណាដែលមានកែងខ្ពស់ៗ ដើម្បីជាការលើកកម្ពស់ខ្លួនឯង កុំអោយគេហៅថាស្រីតឿ ឬ កាតឿ។
៣/ មិនគួរមានជម្លោះជាមួយអ្នកខ្ពស់:
កាលបើមានជម្លោះជាមួយអ្នកខ្ពស់គឺវាគ្មានផលចំនេញឡើយសម្រាប់មនុស្សតឿ, ហេតុដូចនេះគួរចៀសវៀងការមានជម្លោះជាមួយអ្នកខ្ពស់ ព្រោះយើងទាបដៃខ្លី ជើងខ្លី គ្មានអ្វីដែលអាចតតាំងជាមួយអ្នកខ្ពស់បានឡើយ។
៤/ មិនគួរធ្វើចរិតស្រីស្អាត:
មនុស្សតឿនៅតែតឿ ទោះបីជាប្រឹងធ្វើចរិតស្រីស្អាតយ៉ាងណាក៏នៅតែតឿដែរ មិនអាចខ្ពស់បានទេ។
ដូច្នេះហើយគួរកុំលេងចរិតស្រីស្អាត ដើម្បីកុំអោយគេចំអកថា "កាតឿលេងចរិតស្រីស្អាត"
៥/ មិនគួរឆ្នាស់:
មនុស្សស្រីតឿគួរតែសុភាពរាបសារ មិនគួរធ្វើជាមនុស្សឆ្នាស់ទេ ព្រោះបើយើងតឿហើយឆ្នាស់ទៀត ប្រាកដជាគ្មានអ្នកណាស្រលាញ់ឡើយ។ ហើយបើយើងមិនគិតរឿងស្នេហាក៏មិនត្រូវឆ្នាស់ដែរ បើយើងឆ្នាស់ហើយគ្មានអ្នកស្រលាញ់ នឹងមានមនុស្សមួយចំនួននិយាយថា "កាតឿហើយឆ្នាស់ទៀត ចឹងបានគ្មានអ្នកយក" ។
សូមអភ័យទោសនូវរាល់ពាក្យពេចន៍និងកំហុសឆ្គង ដែលមាននៅក្នុងអត្ថបទ ព្រោះនេះគ្រាន់តែជាអត្ថបទកម្សាន្តតែប៉ុណ្ណោះ។
អរគុណសម្រាប់ការអាន
អត្ថបទដោយ: Mr. Fun Cambodia | ក្នុងស្រុករក្សាសិទ្ធ