សោកស្តាយណាស់! តួប៉មប្រាសាទនគរបាជ័យសិប្បនិម្មិតធ្វើពីស្នោច្នៃដូចនៅកោះបាលី ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើឱ្យរុះរើចេញព្រោះខុសទម្រង់រចនាបថដើម

អ្នកណាមិនល្បីថានៅខេត្តកំពង់ចាម មានភោជនីយដ្ឋានមួយកន្លែងមានឈ្មោះថា ស្មៅទន្លេ បានរៀបចំតុបតែងកន្លែងថតរូបកម្សាន្តច្នៃប្លែកៗស្រស់ស្អាតសម្រាប់ថតរូបដឹងតែអេមអស់ទាស់ ហើយអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍គឺការធ្វើប៉មប្រាសាទលំនាំតាមប្រាសាទនគរបាជ័យ ដែលពុះតួប្រាសាទជា២ ដូចជាក្លោងទ្វារប្រាសាទមួយកន្លែងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

117648721_2015199888615332_1347071343228749931_o

117705366_2014164488718872_3940577829674312164_o

យ៉ាងណាមិញគួរឱ្យភ្ញាក់ផ្អើលសម្រាប់ពេលនេះ ភោជនីយដ្ឋានស្មៅទន្លេ ត្រូវបានត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើសុំឱ្យធ្វើការរុះរើចេញ ព្រោះតែរូបសំណាកស្នោរនេះបានយកលំនាំតាមប្រាសាទបុរាណខ្មែរ គឺប្រាសាទនគរបាជ័យដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ចាមតែម្តង តែបានធ្វើខុសទម្រង់ដើមរចនាបថខ្មែរ ដោយការពុះញ៉ែកប្រាសាទជាពីរ។

Screen Shot 2020 09 01 At 3.56.41 PM

ដើម្បីជ្រាបច្បាស់សូមអានសេចក្តីប្រកាសពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោមនេះ៖

117736816_2015202781948376_1085720738152481078_o

118386177_3138649806203393_2851018469473728182_o

118485018_3138649902870050_1866215341336870283_o

117893002_2015200125281975_8402538426760200030_o