មនុស្សស្រី បើជ្រើសគូ ត្រូវជ្រើសយកមនុស្សធម្មតាៗបានហើយ កុំយកមនុស្សឆ្កួតឱ្យសោះ

ជីវិតមនុស្សស្រី អ្វីដែលពិបាកបំផុតនោះគឺ​ ការជ្រើសរើសគូស្រករ រើសត្រូវជីវិតមានតែភាពរុងរឿង និងសុភមង្គល រើសខុស គឺមានតែទុក្ខកង្វល់ វេទនាទាំងកាយនិងចិត្ត។

យ៉ាងណាមិញ​ ពាក្យមួយឃ្លា គេតែងតែនិយាយលេងថា ស្រីៗ បើយកប្ដី ចូរយកមនុស្សធម្មតា កុំយកមនុស្សឆ្កួតឱ្យសោះ។

ពាក្យមួយឃ្លានេះ អ្នកគិតបានវែងឆ្ងាយ គេនឹងសម្រាយដឹងពីអត្ថន័យ តែបើគ្រាន់ជាឃ្លាគិតឱ្យខ្លី គឺវាជាឃ្លាកំប្លែងបំផុតហើយ។

118294384_2854280801456747_2573537956034247883_o

តែតាមការពិត ឃ្លានេះ គឺគេមិនមែនសំដៅដល់មនុស្សឆ្កួត ដែលមានសតិមិនគ្រប់អីនោះទេ តែគេចង់សំដៅដល់មនុស្សដែល ៖

– ឆ្កួតនឹងស្រី ៖ ឆ្កួតវក់តែស្រី ក្បត់ចិត្តប្រពន្ធកូន ធ្វើអ្វីៗដើម្បីតែស្រី មនុស្សដែលឆ្កួតនឹងស្រីហើយ គឺតែងតែហ៊ានលើកដៃ វាយធ្វើបាបប្រពន្ធកូនគ្មានស្រណោះឡើយ។

– ឆ្កួតនឹងស្រា ៖​ ជាធម្មតា មនុស្សប្រុសតែងតែចេះផឹកស៊ីខ្លះហើយ តែអ្នកខ្លះគេហៅថា ឆ្កួតនឹងផឹក ប្រមឹក ផឹកលែងដឹងងាប់ខ្លួន ហើយមនុស្ស បើកាលណាជាតិស្រាចូលខ្លួនហើយនោះ ស្អីក៏លែងនឹកនាចង់ធ្វើដែរ គេហៅថាដុះមេ ក៏តែងតែមានតែហិង្សាក្នុងខ្លួនប៉ុណ្ណោះ។

– ឆ្កួតនឹងល្បែង ៖ ល្បែងវាតែងវិនាស បើរើសប៉ះគូជីវិតឆ្កួតនឹងល្បែងហើយនោះ ប្រាកដជាគ្រួសារ គ្មានភាពរីកចម្រើនឡើយ គឺមានតែវិនាសបាត់បង់ប៉ុណ្ណោះ​ រកបានច្រើនយ៉ាងណាក៏មិនសល់ដែរ។

– ឆ្កួតនឹងខ្លួនឯង ៖​ មនុស្សដែលឆ្កួតនឹងខ្លួនឯង មិនដែលឱ្យតម្លៃ ឬគោរពអ្នកដទៃទេ ព្រោះ​ឃើញអ្នកណាក៏អន់ជាងខ្លួន គេធ្វើអ្វីក៏មិនដល់ខ្លួន គេហៅថាមនុស្សអំនួត។

នេះជា៤ចំណុចធំៗ ដែលជាដើមហេតុ ធ្វើឱ្យគេនិយាយថា រើសគូគួររើសយកមនុស្សធម្មតា កុំយកមនុស្សឆ្កួតឱ្យសោះ៕

118425758_2854280724790088_7127518900018601733_o

118026093_2854280698123424_8226363895694475004_o

ក្នុងស្រុករក្សាសិទ្ធិ / អត្ថបទ ៖ ភី អេក