គេអាចសប្បាយចិត្តជាមួយអ្នកថ្មី យើងក៏អាចមានក្ដីសុខជាមួយខ្លួនឯងបានដែរ

ពេលខ្លះ ក្រឡេកមើលទៅអតីតកាល ជីវិតកាលពីមុន យើងប្រហែលជាមានក្ដីសុខណាស់ យើងមានអ្នកនៅក្បែរ មានគ្នាកំដរ មានអ្នកចាំអបអរយើងក្នុងថ្ងៃពិសេសៗ ប៉ុន្តែ កុំភ្លេចថា ជីវិតមនុស្ស គឺតែងតែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ កាលមុនយើងមានគេ តែប្រាកដជាមានពេលមួយ យើងត្រូវឈរនៅត្រង់ចំណុចមួយតែម្នាក់ឯង ជាពិសេសគឺ ក្នុងថ្ងៃពិសេសរបស់យើង ប្រាកដជាគ្មានគេនៅក្បែរយើងទៀតទេ។

118496181_997918140648883_1697674824248694258_o

- មិនថាយើងគ្មានស្នេហា ឬបែកបាក់ស្នេហានោះទេ សំខាន់គឺ ត្រូវរស់នៅជាមួយខ្លួនឯង រស់នៅឱ្យមានតម្លៃ រស់នៅឱ្យមានក្ដីសុខ រីករាយជាមួយខ្លួនឯងឱ្យបានច្រើន ... ។

- មនុស្សដែលគេសម្រេចចិត្តបែកពីយើងហើយ ទោះយើងប្រឹងខូចចិត្តសោកស្ដាយព្រោះគេ ក៏គេមិនត្រឡប់មកវិញដែរ ព្រោះគេអស់ចិត្តពីយើង។

ពេលដែលគេអស់ចិត្តពីយើងហើយ ទោះយើងនៅតែស្រឡាញ់គេ ក៏គេសុខចិត្តធ្វើមិនដឹង គេសុខចិត្តជ្រើសយកអ្នកថ្មី ក៏មិនត្រឡប់រកយើងវិញដែរ។

118587115_997918133982217_7900824660531412727_o

ត្រូវចាំណា ថាគេកំពុងតែរីករាយជាមួយនឹងអ្នកថ្មីដែលគេបានជ្រើសរើសហើយ គេមានក្ដីសុខសមបំណង បានដូចចិត្តដែលគេប្រាថ្នាហើយ ចំណែកយើង បើយើងនៅមិនទាន់ចង់មានអ្នកណា មិនទាន់បើកចិត្តទទួលយកអ្នកណាទេ យើងត្រូវតែរស់នៅជាមួយខ្លួនឯងឱ្យបានល្អ រកក្ដីសុខ សុភមង្គលជាមួយខ្លួនឯងឱ្យបាន ... ជីវិតត្រូវដើរទៅមុខ អនាគតត្រូវតែបានល្អប្រសើរជាងកាលពីមុនដែលយើងមានគេ ត្រូវតែល្អជាងពេលនេះ ពេលដែលយើងត្រូវរៀនរស់នៅដោយគ្មានគេ ... គេអាចសប្បាយចិត្តជាមួយអ្នកថ្មី យើងក៏អាចមានក្ដីសុខជាមួយខ្លួនឯងបានដែរ ...!!!៕

97095629_2707261149504698_6868985314396864512_o

#មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ