ជូនចំពោះអ្នក Single ទាំងអស់គ្នា! សូមអានដោយការយកចិត្តទុកដាក់

សូមរីករាយជាមួយនឹងជីវិតនៅលីវរបស់អ្នក ហើយប្រើឱ្យបានល្អ និងមានតម្លៃបំផុត តាមដែលអ្នកអាចធ្វើទៅបាន។ ព្រោះជីវិតនៅលីវ មិនអាចមានម្ដងទៀតទេ ប្រសិនបើអ្នកសម្រេចចិត្តរៀបការរួច បើទោះជាអ្នកត្រូវប្រឈមនឹងការលែងលះ ត្រឡប់មករស់នៅម្នាក់ឯងវិញ ក៏គេមិនហៅថានៅលីវដែរ គឺគេហៅថា មេម៉ាយ ឬពោះម៉ាយ។

117768961_172115121033444_2768828814051737222_o

កុំគិតថា ការនៅលីវ ជាជីវិតឯកា គ្មានអ្នកណាកាន់ដៃឱ្យសោះ ព្រោះថា ការពិត ជីវិតដែលនៅលីវ វាគឺជាជីវិតដ៏ពោរពេញទៅដោយសេរីភាព​ ម្ចាស់ការ ជាការរស់នៅជាមួយនឹងការសាកល្បង ផ្សងព្រេងជាមួយនឹងខ្លួនឯង អ្វីដែលពិសេសគឺ យើងនឹងទទួលបានរបៀបរស់នៅជាមួយខ្លួនឯងកាន់តែច្រើន ដូច្នេះ ចូរអ្នកថែរក្សាជីវិតនៅលីវ រស់នៅជាមួយការសាកល្បងនូវអ្វីដែលថ្មីៗ និងមានក្ដីសុខ ធ្វើរឿងដ៏មានប្រយោជន៍ឱ្យបានច្រើន ដើម្បីខ្លួនឯង និងក្រុមគ្រួសាររបស់អ្នក។

117780506_171370527774570_8629601089943357332_o

ជីវិតនៅលីវ មិនមានអ្វីដែលខុសទាស់នោះឡើយ ដ្បិតថាពេលខ្លះឯកា តែវាមិនដល់ថ្នាក់ស្លាប់ទេ ទោះបីពេលខ្លះត្រូវហត់ចិត្ត ហត់គិតម្នាក់ឯង តែក៏មិនមែនវេទនា ដូចការដែលយើងជ្រើសមនុស្សខុស ឱ្យចូលមកក្នុងជីវិតនាំជំពាក់កម្មនោះឡើយ។

118280593_171370411107915_8140066073738425978_o

កុំបាច់ភ័យ ក៏កុំបាច់ខ្វល់ ដែលអាយុច្រើនហើយមិនទាន់មានដៃគូនឹងគេ ពេលខ្លះ មិនមែនគ្មានអ្នកណាស្រឡាញ់យើងនោះទេ តែមកពីមនុស្សដែលចង់ចូលមកមិនត្រូវចិត្តយើង ... រស់នៅជាមួយខ្លួនឯងឱ្យតែល្អទៅ លើលោកនេះ មិនខ្វះទេមនុស្សដែលល្អនឹងចូលក្នុងជីវិតយើង គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។

ត្រូវចាំ មិនមែនមនុស្សដែលមានដៃគូជីវិត ឬគ្រួសារមុនយើង សុទ្ធតែមានក្ដីសុខ សុភមង្គលនោះឡើយ ហើយជីវិតរស់នៅម្នាក់ឯងរបស់យើង ក៏មិនមែនសុទ្ធតែវេទនា ដុនដាប គ្រាំចិត្តនោះដែរ ... ៕

118537276_173678297543793_4479746193761327917_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ