ស្អាតញាក់សាច់! មកទស្សនារូបភាពពិតស្តែងៗ ដែលអ្នកទេសចរខ្មែរបានទៅស្នាក់នៅ Shintamani Wild Resort ដ៏ប្រណីត បានដឹងថាការស្នាក់ពិតជាស័ក្តសមនឹងតម្លៃមែនដោយសារតែហេតុផល ៥ចំណុចនេះ

រូបភាពរីហ្សតក្បែរទឹកជ្រោះជាមួយនឹងការបេះតង់លើព្រៃភ្នំពណ៌បៃតងខៀវស្រងាត់ មានទេសភាពស្រស់ស្អាតខ្លាំងមួយកន្លែងដែលគ្រប់គ្នាមិននឹកស្មានថាជារីហ្សតដ៏ប្រណីតស្ថិតនៅក្នុងប្រទេសកម្ពុជា  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរមានកន្លែងស្រស់ស្អាតប្រណីតបែបនេះសោះ ​ដោយរីហ្សតនេះមានឈ្មោះថា Shintamani Wild Resort។

អាចចូលអានបន្ថែមអត្ថបទ៖ ស្រុកខ្មែរស្អាតខ្លាំងណាស់! ​តែមិនដឹងមានសំណាងបានទៅអត់ បើលក្ខខ័ណ្ឌត្រូវស្នាក់នៅយ៉ាងតិច ២យប់

118067874_961078397738676_1896563389475908094_o

118523730_961078551071994_1171367997276844261_o

យ៉ាងណាតាមប្រភពពីព័ត៌មានច្បាស់ការនោះបានឱ្យដឹងថា រីហ្សតនេះមានតម្លៃនៃការស្នាក់នៅក៏មិនធម្មតាដែរ ដល់ទៅខ្ទង់ជិត ៣ពាន់ដុល្លារឯណោះក្នុងមួយថ្ងៃ។ តែប្រសិនបើយោងតាមប្រភពភ្ញៀវទេសចរដែលបានទៅស្នាក់នៅកម្សាន្តននៅរីហ្សតនេះផ្ទាល់ទើបដឹងថា រីហ្សតនេះពិតជាប្រណីតពិសេសស័ក្តសមតម្លៃពិតមែន ស្នាក់នៅហើយប្រាកដជាទទួលបានអារម្មណ៍ស្រស់ថ្លាពិសេសមិនស្តាយថវិការដែលបានចំណាយនោះទេ។

នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក KARET HAIR បានបង្ហោះរូបភាពនៃការទៅកម្សាន្តរបស់ខ្លួនដោយបានថែមទាំងរៀបរាប់ផងដែរថា៖

« Shintamani Wild ជាResort ដែលស្អាតបំផុតដែលខ្ញុំមិនធ្លាប់បានឃើញជាមួយទេសភាព ទឹកជ្រោះ និងព្រៃឈើធម្មជាតិស្ថិតនៅក្នុងកណ្ដាលព្រៃជ្រៅក្នុងប្រទេសកម្ពុជាយើង ។ តម្លៃពេញក្នុងមួយយប់ : 2960$ ( សម្រាប់ Water fall tent ) និង 2345$ ( សម្រាប់ wild tent )

សូមបញ្ជាក់ថា :

1/ មានការបញ្ចុះតម្លៃជាពិសេសសម្រាប់ជនជាតិខ្មែរហូតដល់20% ។

2/ ការស្នាក់តម្រូវចាប់ពី ពីរយប់ឡើងទៅ ដែលមានfree ទាំងការធ្វើដំណើរ អាហារបីពេល ព្រមទាំងការកំសាន្តផ្សេងៗ »។

Screen Shot 2020 08 30 At 3.57.55 PM

បន្ថែមពីនេះបើតាមរយៈគណនីហ្វេសប៊ុកផេក Sightseeing World ក៏បានរៀបរាប់៥ចំណុចដែលរីហ្សតនេះមានតម្លៃថ្លៃ តែសេវាកម្មពិតជាពិសេសដូចជា៖

ហេតុអ្វីបានជាShinta Mani Wild អាចដាក់លក់បន្ទប់មួយយប់រហូតដល់2000$ ជាង? មានអ្នកខ្លះបានស្គាល់ ហើយក៏មានអ្នកមិនទាន់បានស្គាល់ពី Resort មួយនេះដែល ប៉ុន្តែគ្រប់គ្នាពិតជាភ្ញាក់ផ្អើរបន្ទាប់ពីបានដឹងពីតម្លៃបន្ទប់របស់វា ។ Shintamani Wild ជា Resort ធ្វើឡើងក្នុងព្រៃសហគមន៍មួយជិតតំបន់ថ្មរូង ក្នុងព្រំប្រទល់ខេត្រព្រះសីហនុ និង កោះកុង ។

មិនថាប្រជាជនកម្ពុជា និង ភ្ញៀវទេសចរណ៍ជុំវិញពិភពលោកបន្ទាប់ពីបានឃើញ Resort មួយនេះហើយតែងតែចាប់អារម្មណ៍និងចង់មកកំសាន្តនៅទីនោះ ប៉ុន្តែអ្វីដែលជាចំណុចស្ទាក់ស្ទើរនោះ គឺតម្លៃរបស់Resort មួយនេះ ។

មានមតិជាច្រើនរិះគន់ទៅនឹងតម្លៃរបស់វា ប៉ុន្តែខ្ញុំជឿជាក់100% ប្រសិនបើពួកគាត់បានទៅកំសាន្តនៅទីនោះបានម្ដង ពួកគាត់នឹងផ្លាស់ប្ដូរទស្សនះមួយនេះ ។

ថ្ងៃនេះខ្ញុំសូមលើកឡើងពី ៥ ចំណុចដែលធ្វើអោយ Resort នេះចាំបាច់ត្រូវដាក់តម្លៃខ្ពស់បែបនេះ ។

១/ ការអភិរក្សព្រៃឈើ និងសត្វព្រៃ

វាជាចំណុចដែលខ្ញុំអោយតម្លៃជាងគេបំផុត ដើមឡើយទីនោះគ្រាន់តែជាតំបន់ព្រៃឈើធម្មតាដែលត្រូវបានជនមួយចំនួនកាប់ដើមឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃតែប៉ុននោះ ។ ប៉ុន្តែក្រោយពី Bill Bensley ទៅបង្កើតResort នៅទីនោះវាត្រូវបានក្លាយជាតំបន់អភិរក្សវិញ ។ សូម្បីតែការស្ទួចត្រីនៅតំបន់នោះក៏មិនមានផង ។ រាល់ចំណូលដែលបានពីរ Resort នេះវាក៏ជាផ្នែកមួយ ជួយគាំទ្រដល់ wildlife alliance ដែលជាក្រុមអ្នកថែរក្សារព្រៃឈើដូចគ្នា ។

២/ ផ្ដល់ជូនអាហាបីរពេល ជាមួយចុងភៅមេដាយមាស

ជិវិតជាអ្នកចូលចិត្តដើរកំសាន្តតាមព្រៃភ្នំធម្មជាតិ តើអ្នកធ្លាប់ស្រមៃញាំស្ទេកនៅព្រៃភ្នំដាច់ស្រយាល់ដែលរឺទេ?

ប៉ុន្តែបើអ្នកទៅកំសាន្តតំបន់ព្រៃភ្នំ នៅRESORT SHINTAMANI WILD កុំថាស្ទេក ម្ហូបអឺរ៉ុប ចិន ខ្មែរ គឺមានគ្រប់មុខ ជាមួយមេចុងភៅ លោក ទឹម ភក្ដិ ដែលជាចុងភៅឈ្នះមេដាយមាសពីការប្រកួតក្នុងចំណោមចុងភៅមកពី14ប្រទេសថែមទៀតផង ។ សម្រាប់អាហាបីរពេលក្នុងShinta Mani wild បានផ្ដល់ជូនដោយឥតគិតថ្លៃដល់ភ្ញៀវដែលស្នាក់នៅទីនោះ ។

៣/ រៀបចំការកំសាន្តផ្សេងៗ មិនអោយទាស់ចិត្តកំឡុងពេលស្នាក់នៅ

អាចប្រាប់បានទេ តើអ្នកគិតថាអ្នកនឹងធ្វើអ្វីខ្លះបើសិនអ្នកបានទៅកំសាន្តតំបន់ព្រៃភ្នំដាច់សង្វែងដូចនេះ ? សកម្មភាពមួយចំនួនតាមដែលខ្ញុំបានដឹងពីមិត្តភក្ដិជាអ្នកចូលចិត្ត Adventure Trip មានដូចជា : បោះតង់ជាក្រុម ថតរូបនូវទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិច យប់ឡើងអាចបង្កាត់ភ្លើងជុំគ្នា និយាយគ្នាលេង និងញាំបាយល្ងាចជុំគ្នា ... ( អាចមានច្រើនជាងនេះ ) ។

ប៉ុន្តែនៅshintamani Wild វិញ ផ្ដល់ជូនអោយអ្នកនូវការកំសាន្តបែបព្រៃភ្នំលំដាប់ VIP តែម្ដង ដូចជា picnic cocktail នៅទឹកជ្រោះ sunset cocktail លើកំពូលភ្នំជាមួយ គ្រឿងក្លែមនិង whisky ព្រមទាំងacolhol ផ្សេងទៀតជាច្រើន ( ញាំផឹកមិនកំណត់) ។ ពិសេសនោះមានអ្នករង់ចាំម៉ាស្សាអោយអ្នក និង អ្នកការពារថែមទៀតផង ។ នេះគ្រាន់តែជាសកម្មភាពមួយចំនួនដែលខ្ញុំបានឆ្លាងកាត់តែប៉ុននោះ ។ វាមានជាច្រើនទៀតដូចជា ជិះទូកក្នុងព្រែកធម្មជាតិ ដើរដោះអន្ទាក់ដែព្រាហ្មព្រៃដាក់សត្វព្រៃ ... វាអាស្រយ័តាមរដូវនិងស្ថានភាពផ្សេងៗតាមខែនិមួយៗ ។ សកម្មភាពទាំងអស់ដែលរៀបរាប់ខាងលើ គឺរៀបចំfree ដល់ភ្ញៀវដែលស្នាក់នៅ ថែមទាំងអាហារនិងភេសជ្ជះពេលដែលកំពុងកំសាន្តថែមទៀតផង ។

៤/ បុគ្គលិករហូតដល់ 130នាក់រង់ចាំបម្រើអ្នក 24ម៉ោង

Shintamani Wild មានតែ15តង់តែប៉ុននោះ ប៉ុន្តែមានបុគ្គលិករហូតដល់ 130នាក់រង់ចាំបម្រើនិងការពារអ្នក 24ម៉ោងតែម្ដង ។ មិនថាពេលណា ម៉ោងណា នាទីណាទេ រាល់សកម្មភាពរបស់អ្នកគឺមានអ្នករង់ចាំនិងទៅជាមួយគ្រប់កន្លែង ។ លើកលែងតែពេលអ្នកនៅក្នុងបន្ទប់តែប៉ុននោះ ។ ចំណុចពិសេស យប់ឡើងមានមានក្រុមអ្នកការពារនៅជិតបន្ទប់អ្នកដូចគ្នា ។ សេវាកម្មនេះ សាកសមនឹងតម្លៃដែលរឺទេ ?

៥/ សេវាធ្វើដំណើរទៅកាន់ Resort

Resort មានការFree ការធ្វើដំណើរតាមរថយន្ត ពីអ្នកដែលរស់នៅក្នុងក្រុងភ្នំពេញ និង ខេត្រព្រះសីហនុ ទៅកាន់ទីនោះផងដែល ។

កំឡុងពេលធ្វើដំណើរមានភេសជ្ជះជូនអ្នកផងដែល ។

មតិផ្ទាល់ខ្លួន : Shintamani wild វាមានតម្លៃរៀងខ្ពស់គួរសម ប៉ុន្តែបើប្រៀបធៀបការរៀបចំ ទេសភាព ទីតាំងresort និងសេវាកម្មដែលផ្ដល់ជូន វាពិតជាសាកសមនិងអ្វីនឹងអ្វីដែលReort នេះគួរទទួលបាន ។

សំនួរដ៏រសើបមួយដែលខ្ញំចង់សួរទៅកាន់អ្នកដែលចូលចិត្តដំណើរកំសាន្ត : ប្រសិនបើ RESORT នេះត្រូវបានធ្វើឡើងនៅក្រៅប្រទេសហើយផ្ដល់ជូនសេវាកម្មដែលខ្ញុំរៀបរាប់ខាងលើ តើអ្នកនឹងថាវាមានតម្លៃថ្លៃទៀតដែលរឺទេ?​គ្រប់មតិទាំងអស់ជាការយល់ឃើញរៀងខ្លួន ប៉ុន្តែខ្ញុំសង្ឃឹមអ្នកគួរចំណាយពេលទៅទីនោះអោយបានម្ដង ដើម្បីគាំទ្រដល់វិសយ័ទេសចរណ៍ក្នុងស្រុក ។

118586431_961078587738657_196033133262594347_o

គួរឱ្យដឹងផងដែរថាកន្លែងកម្សាន្តដ៏ពិសេសនេះ ​មានឈ្មោះពេញថា « Bensley Collection - Shinta Mani Wild » ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ថ្មរូង ព្រំប្រទល់ខេត្តព្រះសីហនុនិងកោះកុង ចម្ងាយប្រមាណ ១២០​ គម ពីទីក្រុងភ្នំពេញ ដែលតំលៃគឺអាចបញ្ចក់បានពីគុណភាព និងសេវាកម្មកំរិតសកល ដែលស័ក្តសមទៅនឹងតំបន់នៃរមណីដ្ឋានដ៍ប្រណិតដែលយកចិត្តទុកដាក់ជាខ្លាំងលេីការគាំពារព្រៃឈេឺ និងធនធានធម្មជាតិ។ ប្រសិនជាលោកអ្នកចាប់អារម្មណ៍ក្នុងការស្នាក់នៅ ឬចង់ដឹងព័ត៌មានបន្ថែមសូមចូលទៅគណនីហ្វេសប៊ុកផេក​របស់រីហ្សតនេះផ្ទាល់ Bensley Collection - Shinta Mani Wild​ ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 223 782៕

ប្រភពរូបភាព និងព័ត៌មាន៖ KARET HAIR

ប្រភពព័ត៌មានបន្ថែម៖ Sightseeing World 

អត្ថបទ៖ ក្នុងស្រុក

តោះ!មកទស្សនារូបភាពស្អាតៗរបស់ភ្ញៀវទេសចរខ្មែរដែលបានទៅកម្សាន្តនៅ Shinta Mani Wild  រីហ្សតទាំងអស់គ្នា ៖

118176673_961078584405324_1053210931221058655_o

117951665_961078324405350_2108172281839760978_o

118428736_961078597738656_2468045258280445510_o

118247774_961078504405332_1510682761472971285_o

118412340_961078444405338_1703470736013227850_o

118158519_961078464405336_700120160575701768_o

118385080_961078411072008_720284663457749903_o

118159343_961078291072020_8219252843397427929_o

118475022_961078277738688_5134935010187254494_o

118631173_961078371072012_3439678894589569039_o

118121026_961078267738689_3864163765519457825_o

118144682_961078364405346_2337364413966163535_o

118495210_961078404405342_4720909426670640734_o

118397983_961078334405349_5093415780981075663_o

118158519_961078637738652_6111093063684892937_o

 

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: