ក្រៅពីចំណេះដឹង និងសមត្ថភាពពិតរបស់ប្រជាជនម្នាក់ៗ ការអភិរក្សអក្សរសាស្រ្ត និងអក្សរជាតិគឺជារឿងដែលប្រទេសនីមួយៗត្រូវតែថែរក្សាឱ្យបានភ្ជាប់ផ្ជួនមិនថាអ្នកជាអ្នកណា ឬមានឋានៈអ្វីនោះទេ។
ជាក់ស្តែងថ្មីៗនេះប្រទេសកម្ពុជាយើងហាក់មានបញ្ហា និងមានការមិនពេញចិត្តជាច្រើនចំពោះកូនខ្មែរ រួមទាំងយុវវ័យមួយចំនួនដែលហាក់មិននាំគ្នាអភិរក្សថែរក្សាអក្សរសាស្រ្តខ្មែរសោះ បែរជានាំគ្នាសរសេរតែភាសាអង់គ្លេស និងអក្សរឡាតាំងសំនៀងខ្មែរ ដែលធ្វើឱ្យអក្សរខ្មែរមានការធ្លាក់ចុះជាខ្លាំង និងធ្វើឱ្យក្មេងៗជំនាន់ក្រោយកាន់តែភ្លេចការប្រេីប្រាស់អក្សរសាស្រ្តជាតិរបស់ខ្លួន ។
នៅក្នុងនោះដើម្បីជាការលើកស្ទួយអក្សរជាតិខ្មែរ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានរំលេចអក្សរដោយដៃមួយឃ្លាយ៉ាងមានអត្ថន័យ ដោយអក្សរដែលលោកជំទាវសរសេរផ្ទាល់ដៃជាអក្សរស្អាតមានភាពប្រិតប្រៀង និងមានបង្កប់ន័យអភិរក្សអក្សរសាស្ត្រជាតិទៀត ពិតជាគួរឱ្យសរសើរជាខ្លាំង ដែលលោកជំទាវមិនត្រឹមតែមានឋានៈខ្ពង់ខ្ពស់ តែមានចំណេះដឹងពិតទាំងអក្សរសាស្រ្តខ្មែរ និងចំណេះដឹងគោលក្នុងកិច្ចការលោកជំទាវទៀត។
ដើម្បីជ្រាបច្បាស់សូមអានអក្សរដៃដែលសរសេរដោយលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៏ ខាងក្រោមនេះ៖