១. បើអ្នកជ្រើសយកចានឈុតពណ៌ក្រហម ដែលជាឈុតទី១ មានន័យថា អ្នកជាមនុស្សដែលមានភាពរីករាយ ហើយមិនមានឧបសគ្គអ្វីជាមួយនឹងមនុស្សក្នុងសង្គមនេះឡើយ។
អ្នកធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍ថា កក់ក្ដៅ និងរីករាយពេលនៅក្បែរអ្នក។ អ្នកមានគំនិតវិជ្ជមាន សុទិដ្ឋិនិយម អ្នកតែងតែព្យាយាមកែលម្អ និងអភិវឌ្ឍន៍ខ្លួនឯង។
ភាពស្មោះត្រង់ គឺជាគុណសម្បត្តិដ៏ធំរបស់អ្នក។ ទោះជាយ៉ាងណា អ្នកជាមនុស្សដែលព្យាយាមទាមទារចង់បានខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកធ្លាក់ទៅក្នុងអន្លង់នៃភាពសោកសៅ និងកើតទុក្ខឥតល្ហែ។
២. បើអ្នកជ្រើសយកចានឈុតពណ៌ស ដែលនៅលេខរៀងទី២ នោះមានន័យថា អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈ សុភាពរាបសារ មានសុជីវធម៌ល្អ និងរស់នៅយ៉ាងសាមញ្ញ។
តែពេលដែលជួបបញ្ហាការលំបាក អ្នកច្រើនដែរព្យាយាមគេចវេស មិនក្លាហានក្នុងការប្រឈមមុខ ដើម្បីដោះស្រាយឡើយ។ អ្នកគ្រាន់តែចង់បានជីវិតដែលរស់នៅដោយសន្តិភាព មិនចូលចិត្តការប្រកួតប្រជែងច្រើននោះឡើយ អ្នករស់បែបធម្មតាៗ សាមញ្ញបំផុត អ្នកមិនចូលចិត្តបង្ហាញមុខមាត់ក្នុងសង្គមច្រើននោះឡើយ។
អ្នកជាមនុស្សដែលផ្ដេកផ្ដួលទៅលើព្រេងវាសនាច្រើនជាង ប៉ុន្តែយ៉ាងណា មនុស្សដែលតែងតែនៅក្បែរអ្នក គេមានអារម្មណ៍ថា រីករាយ សប្បាយចិត្តច្រើន។
៣. បើអ្នកជ្រើសយកចានឈុតពណ៌ខៀវ ដែលនៅលេខរៀងទី៣ នោះមានន័យថា អ្នកជាមនុស្សដែលស្ងប់ស្ងាត់ ចូលចិត្តនៅម្នាក់ឯងស្ងៀមស្ងាត់ ជាហេតុធ្វើឱ្យអ្នកក្លាយជាមនុស្សឯកា។
យ៉ាងណា អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្ន និងតែងតែចេះគិត និងរៀបចំគំនិតទុកមុនជានិច្ច ព្រោះអ្នកចេះប្រយ័ត្នប្រយែងជាខ្លាំង។ អ្នកក៏ជាមនុស្សដែលមានភាពត្រជាក់ជានិច្ច ប៉ុន្តែពេលខ្លះ ភាពត្រជាក់ ស្ងៀមស្ងាត់របស់អ្នក បែរជាធ្វើឱ្យអ្នកដទៃឈឺចាប់ទៅវិញ។
អ្នកក៏ជាមនុស្សដែលពូកែលាក់គំនិត និងមានអារម្មណ៍អៀនខ្មាសច្រើន មិនសូវមានភាពក្លាហានប៉ុន្មានទេ។ តែអ្នកក៏ជាមនុស្សដែលមានភាពឯករាជ្យ ធ្វើអ្វី ចូលចិត្តពឹងខ្លួនឯងច្រើនជាង ព្រោះអ្នកជាមនុស្សតែងតែខ្លាចការរំខានដល់អ្នកដទៃ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលមានមន្តស្នេហ៍ខ្លាំងណាស់ដែរ។
៤. បើអ្នកជ្រើសយកចានឈុតពណ៌លឿង ឬពណ៌មាស ដែលនៅលេខរៀងទី៤ នោះមានន័យថា អ្នកជាមនុស្សដែលមានលក្ខណៈអភិរក្ស និងតឹងរឹងខ្លាំងចំពោះសង្គម។
អ្នកជាមនុស្សដែលច្បាស់លាស់ខ្លាំង ធ្វើអ្វីមួយ គឺអ្នកធ្វើរហូតដល់ចប់ចុងចប់ដើម មិនងាយចុះចាញ់ ឬបោះបង់ពាក់កណ្ដាលទីនោះឡើយ។ អ្នកជាមនុស្សដែលមានភាពចាស់ទុំច្រើន មានចិត្តនឹងន ចេះយកចិត្តទុកដាក់ និងចេះដោះស្រាយបញ្ហាដោយសមត្ថភាពខ្លួនឯង។ អ្នកជាមនុស្សដែលមាឯករាជ្យ មិនចូលចិត្តឱ្យអ្នកណាមកត្រួតត្រា ឬគ្រប់គ្រងលើអ្នកឡើយ។
អ្នកចូលចិត្តធ្វើអ្វី ទៅតាមគំនិតដែលអ្នកចង់ មិនថាត្រូវ ឬខុសទេ អ្នកក៏ហ៊ានប្រឈមមុខ ចៀសវាង មិនសូវធ្វើតាមគំនិតរបស់អ្នកដទៃនោះឡើយ៕
ប្រែសម្រួល ៖ ភី អេក (ធ្នូរក្សាសិទ្ធ) / ប្រភព ៖ iOne