រឿង៤ចំណុច ដែលមនុស្សស្រីឆ្លាត គេមិនបង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុគនោះឡើយ

នៅលើបណ្តាញសង្គម គឺជាមុខមាត់ដែលជួយមនុស្សឱ្យយល់កាន់តែច្បាស់អំពីអ្នក។ ស្ត្រីឆ្លាតនឹងមិនបង្ហាញរឿង ៤ យ៉ាងខាងក្រោមនេះនៅលើបណ្តាញសង្គមឡើយ។

១. រឿងស្នេហាឯកជន

118121236_996473944126636_770169116327977097_n

មិនថាអ្នកកំពុងស្រឡាញ់អ្នកណា អ្នកមានគម្រោងរៀបការ នៅលីវនោះទេ គឺមិនត្រូវបង្ហោះវានៅលើបណ្តាញសង្គមឡើយ។ មិនថាស្នេហារបស់អ្នករីករាយសុភមង្គល ឬវេទនានោះទេ វាជាការល្អបំផុតដែលអ្នករក្សាទុកតែម្នាក់ឯង ឬចែករំលែកវាជាមួយមនុស្សដែលជឿទុកចិត្ត ជំនួសឱ្យការបង្ហោះ ឬគាស់កកាយ និយាយបង្កាច់បង្ខូចដៃគូរបស់អ្នកជាសាធារណៈ។

អារម្មណ៍កាន់តែស្ងប់ស្ងាត់ វាកាន់តែមានស្ថេរភាព និងរីករាយ។ ការឈ្លោះទាស់ទែងគ្នា ប្រសិនបើអ្នកចង់ដោះស្រាយវាទាំងស្រុង អ្នកអាចនិយាយបានតែបីម៉ាត់ប៉ុណ្ណោះ។ ការបង្ហោះបង្ហាញនៅលើបណ្ដាញសង្គមជាសាធារណៈ គឺមិនសមហេតុសមផលឡើយ។ សូមចងចាំថា ទោះបីជាបុរសនិយាយតិចតួចក៏ដោយ ក៏ពួកគេមិនចូលចិត្តស្ត្រីដែលមិនអាចរក្សារឿងឯកជនបែបនេះទេ។ ពាក្យដែលអ្នកនិយាយកាន់តែច្រើន អ្នកនឹងធ្វើឱ្យពួកគេមើលងាយអ្នកកាន់តែខ្លាំង។

២. រូបភាពមិនល្អរបស់អ្នក ឬអ្នកដទៃ

118406542_996385537468810_5791450999196122656_o

ស្ត្រីឆ្លាតនឹងមិនដែលបង្ហោះរូបភាពអាក្រក់របស់ខ្លួន ឬអ្នកដែលនៅជុំវិញពួកគេនៅលើបណ្តាញសង្គមឡើយ។ បើមិនដូច្នោះទេ អ្នកដទៃនឹងលែងទុកចិត្តអ្នក វិនិច្ឆ័យអ្នកថាជាមនុស្សរមិលគុណដោយមិនដឹងខ្លួន ឬមិនគោរពជីវិតឯកជនរបស់អ្នកដទៃ។

៣. ការលេងសើចអត់ប្រយោជន៍

118225992_996365920804105_5357268598564063135_o

អ្វីដែលមានតម្លៃបំផុតសម្រាប់ស្ត្រី គឺភាពឆើតឆាយ។ ដូច្នេះកុំធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកត្រឹមមួយភ្លែត។ សូមចងចាំថា រឿងកំប្លែងគួរឱ្យអស់សំណើចអាចធ្វើឱ្យមនុស្សមួយចំនួនសើច ប៉ុន្តែប្រសិនបើវាធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃវាជាការអាម៉ាស់បំផុត។

៤. បញ្ហានៅកន្លែងការងារ

118241988_996385504135480_1206944451266211108_o

ស្ត្រីមិនថាមានទេពកោសល្យយ៉ាងណាក៏ដោយ ក៏មិនអាចចៀសវាងការលំបាកនៅកន្លែងធ្វើការដែរដូចជា៖ សម្ពាធការងារ ការមិនចុះសម្រុងជាមួយមិត្តរួមការងារ / ថ្នាក់លើ។ នៅគ្រានោះកុំខឹងពេក កុំប្រញាប់ប្រញាល់ជេរប្រមាថក្រុមហ៊ុននៅលើបណ្តាញសង្គម។ បើមិនដូច្នោះទេ ការបង្ហោះរបស់អ្នក វានឹងត្រូវបានគេដឹងឮ ឬចែកចាយបន្ត ធ្វើឱ្យមានរឿងមិនល្អ ប៉ះពាល់ ឬអាចនឹងបំផ្លាញអ្នកវិញក៏ថាបានដែរ៕

ប្រភព ៖ phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)