ធម្មជាតិរបស់មនុស្សម្នាក់ៗអ្នកណាមិនចង់បានបុរសល្អ សាងគ្រួសារ រកបានសុភមង្គលល្អមួយនោះ ជាពិសេសមនុស្សស្រីតែម្តង គឺទទួលបានបុរសល្អដែលស្រលាញ់ស្មោះស្ម័គ្រនឹងខ្លួន អាចចាប់ដៃគ្នាកសាងគ្រួសារ និងស្វែងរកក្តីសុខជម្រកសមរម្យទ្រព្យសម្បត្តិសមល្មមរស់នៅដោយមានសុមង្គល។
យ៉ាងណាមិញមិនខុសពីនារីដទៃគូស្នេហ៍មួយគូ ត្រូវបានគ្រប់គ្នាកំពុងតែកោតសរសើរជាខ្លាំងព្រោះតែពួកគេទើបតែស្រលាញ់គ្នាសោះ តែបែរជាអាចចាប់ដៃគ្នាប្រឹងប្រែងសាងសង់ផ្ទះដ៏ធំស្កឹមស្កៃដោយញើសឈាមខ្លួនឯងគួរឱ្យសរសើរមែនទែន។
នេះបើតាមរយៈគណនីហ្វេសប៊ុក Nov Dalin បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា៖ «សំរាប់20ខែនេះសំរាប់ការសាងសងផ្ទះមួយនេះ បានចេញជារូបរាងហើយ❤️ មិននឹកស្មានថាយើងទាំងពីរនាក់បានទទួលអ្វីដែលយើងរំពឹងដូចបែបនេះទេ❤️
កាលពីក្មេងធ្លាប់ស្រម៉ៃថា ធំឡើងចង់បានប្តីល្អម្នាក់(តែសង្ហាដែរ🤣)នៅជាមួយគ្នាខំរកសុីជាមួយគ្នានិងទិញផ្ទះស្អាតៗនៅជាមួយគ្នាបង្កើតគ្រួសារតូចមួយ❤️ អ្នកណាទៅដឹង ស្លាញ់គ្នា3ខែ នាំគ្នាសន្សំទិញផ្ទះមួយបណ្តោយ🤣❤️ តែមិនដឹងថាមានសម្ថភាពថាបង់បានគ្រប់អត់ទេ គាត់តែងតែប្រាប់ញ៉ុមថា ពួកយើងនិងអាចធ្វើបាន❤️ ជ្រុលជាស្លាញ់គ្នាហើយ ទាន់មានពេលវេលាល្អៗគួរណាតែសាងតែរឿងល្អៗនិងគ្នា ទុកថ្ងៃអនាគតកុំអោយហួសពេលស្តាយក្រោយ🤗❤️
រាល់ការជោគជ័យទាំងអស់ បើគ្មានការស្លាញ់ លើកទឹកចិត្ត ការគាំទ្រពីដៃគូរប្តីប្រពន្ធទេ ក៏វាមិនអាចកើតឡើងដែរ តែទោះបីជាកើតដោយម្ខាងហើយគ្មានក្តីស្លាញ់ពីក្រោយទេ ក៏គ្មានន័យដែលនៅក្នុងរឿងបង្កើតគ្រួសារមួយៗ🤗🤗🤗
អរគុណប្តីសំលាញ់ ដែលតែងតែនៅក្បែរអូន និងគាំទ្រគ្រប់យ៉ាងដែលអូនធ្វើកន្លងមកនេះ❤️
ក្តីស្រម៉ៃទី3បានបញ្ចប់ see your soon my ក្តីស្រម៉ៃទី4ជាបន្តរទៀត❤️ »៕