បរទេស ៖ ស្ទើរតែមិនគួរអោយជឿ ដោយលោកChadwick Boseman ដែលត្រូវបានទទួលមរណះភាពក្នុងអាយុ43ឆ្នាំ។
លោកChadWickត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០១៦ ហើយបានគាត់បានខំប្រឹងរស់នៅតស៊ូជាមួយវាក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះនៅពេលវាឈានដល់ដំណាក់កាលទី ៤ដែលជាដំណាក់កាលធ្ងន់ធ្ងរ ដែលាឆ្លងកាត់ការការវះកាត់រាប់មិនអស់និងការព្យាបាលដោយប្រើគីមីដែលធ្វើអោយសភាពលោកកាន់តែធ្ងន់ធ្ងរ។
គាត់បានទទួលមរណះភាពនៅក្នុងផ្ទះរបស់គាត់ដោយមានប្រពន្ធនិងក្រុមគ្រួសារនៅក្បែរគាត់មុនពេលដង្ហើមចុងក្រោយរបស់គាត់។
យ៉ាងណាមិញ ហ្វេនMarvelទាំងអស់ជាពិសេសអ្នកគាំទ្រខ្សែភាពយន្តBlack Pantherទាំងមូលផ្ទាល់តែម្តង បានបញ្ចេញនូវអារម្មណ៍សោកស្តាយជាអនេក ហើយក៏បានបង្ហោះនូវរូបភាពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះតួអង្គBlack Pantherដែលបានទទួលជោគជ័យខ្លាំងក្នុងវិស័យកុនរហូតឈានដល់ឈ្នះពានOscarផងដែរ។
ប្រភព ៖ បរទេស
រក្សាសិទ្ធដោយ :ក្នុងស្រុក