អ្នកនិពន្ធដែលផ្ទុះការរិះគន់រឿង សៀវភៅប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញមកបកស្រាយបំភ្លឺហើយ

អ្នកនិពន្ធវ័យក្មេងមួយរូប ដែលមានឈ្មោះថា លី តារា បានធ្វើឱ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គមព្រោះតែអ្នកនិពន្ធរូបនេះបានបង្ហោះស្នាដៃសៀវភៅថ្មីរបស់ខ្លួន ដែលមានពាក្យពេចន៍ជាអក្សរឡាតាំងសំនៀងជាភាសាខ្មែរ ដោយចំណុចនេះធ្វើឱ្យគ្រប់គ្នាយល់ថាអ្នកនិពន្ធរូបនេះបាននឹងកំពុងធ្វើឱ្យអក្សរសាស្ត្រខ្មែរធ្លាក់ចុះ នឹងអាចឈានដល់ការបាត់បង់ ។

យុវជន​រូបនេះ​កំពុង​បោះពុម្ព​សៀវភៅ​ ជាភាសា​អង់គ្លេស​តែ​ សរសេរជា​ សូរសព្ទ​​ខ្មែរ​ ដាក់​លក់ជាសាធារណៈ​ និង​ បង្ហោះ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ Dara Ly Book ទៀតផង​ ដោយការបោះពុម្ព​សៀវភៅ​បែបនេះ​ត្រូវ​បាន​អ្នក​អភិរក្ស​អក្សរ​សាស្រ្ត​ខ្មែរ​ យល់ឃេីញថា​ នឹងធ្វើ​អោយ​ក្មេង​ៗជំនាន់ក្រោយកាន់តែភ្លេចប្រេីប្រាស់​អក្សរ​សាស្រ្ត​ជាតិរបស់ខ្លួន​ ។

118286560_1148572675544024_1765730808915193242_n

118269738_1148572572210701_6170156020638102324_n

118065884_738350523624746_5006562579882130330_n

ជាពិសេស​ដោយសារតែបច្ចុប្បន្ន​នេះនៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ មានយុវវ័យជាច្រើន​មិនសរសេរអក្សរខ្មែរទេ​ តែ​សរសេរអក្សរ​អង់គ្លេស​តែ​សូរសព្ទ​ខ្មែរ​វិញ​ វិញបែបនេះ ធ្វើឱ្យមានការយល់ឃើញថាអ្នកនិពន្ធបែរជាជម្រុញការភ្លេចប្រើប្រាស់អក្សរសាស្រ្តជាតិតាមរយៈសៀវភៅខ្លួនបន្ថែមទៀតទៅវិញ។

យ៉ាងណាមិញ បើតាមអ្នកនិពន្ធរូបនេះបកស្រាយថា អត្ថបទភាសាឡាតាំងសំនៀងខ្មែរនេះគ្រាន់តែជាសំណេរដកស្រង់ពីហ្វេន Edition អមតាមអត្ថបទជាភាសាអង់គ្លេសរបស់ខ្លួនប៉ុណ្ណោះដើម្បីជាការច្នៃប្រតិដ្ឋថ្មីឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ តែទោះមានការបកស្រាយយ៉ាងណាពេលនេះ អ្នកនិពន្ធ លី តារា ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ហៅមកសួរនាំហើយ។

118091913_1148572558877369_2487913174695278941_n

117998782_1148572525544039_3208823709184348662_n

នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា៖ «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។

កាលពីថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។សំណេរនិង​ការ​បោះ​ពុម្ពផ្សាយបែបនេះ​ធ្វើឲ្យអាប់ឱននិងប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អក្សរ​ខ្មែរ​ដែល​មាន​ចំណាស់​រាប់​ពាន់​ឆ្នាំ​របស់ជាតិ។ ​

ក្នុង​ជំនួប​ដែលមាន​ការចូល​រួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​នោះ លោក លី តារា បាន​ទទួល​ស្គាល់​កំហុសឆ្គង​ដែល​កើត​មានដោយ​អចេតនានិងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។​ លោកបាន​សន្យា​​ថានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការ​កែ​ប្រែ​កុំឲ្យមានកំហុសឆ្គងបែបនេះ​កើតទៀតនៅពេល អនាគត»៕

Screen Shot 2020 08 28 At 9.08.02 PM

118228847_3229852917097167_1943432427972667083_o

118309935_3229852990430493_8657539073715946862_o

118310589_3229853037097155_5351814429484803375_o