ល្បីខ្លាំងផ្អើលខេត្តបន្ទាយមានជ័យកាលពីព្រឹកមិញនេះ ដោយឡានមួយគ្រឿងស៊េរីទាបឆ្នាំ ១៩៩២ មួយគ្រឿង ស្រាប់តែត្រូវបានកែច្នៃតុបតែងថ្មីស្រស់ស្អាតមើលទៅដូចជាឡានទំនើបស៊េរីថ្មីជាខ្លាំងរហូតផ្អើលប្រជាជននៅកន្លែងឆៀកឡានផ្អើលមើលឈូឆរ។
ឡាននេះត្រូវបានម្ចាស់រថយន្តបានឱ្យដឹងថា គឺជាការកែច្នៃដោយស្នាដៃកូនខ្មែរសុទ្ធសាធ មិនមែនជាការកែច្នៃ ឬយកគ្រឿងពីបរទេសនោះទេ នេះបើយោងតាមរយៈ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MA Yaa បានឱ្យដឹងថា៖ «ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក🤭 ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ😡អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ🙏🏻🙏🏻»។
នេះពិតជាស្នាដៃកូនខ្មែរដ៏ល្អពិសេសមែន ដែលយើងធ្លាប់តែឃើញបរទេសតែងតែច្នៃឡាន ឬយានយន្តផ្សេងៗតែពេលនេះខ្មែរក៨អាចធ្វើបានដូចគេដែរពិតជាគួរឱ្យសរសើរខ្លាំងណាស់៕
សូមទស្សនាវីដេអូខាងក្រោម៖