ធម្មជាតិមនុស្សស្រីនេះ ១០០ សឹងតែ ១០០នាក់ ចិត្តច្រើន ខឹងច្រើន អន់ចិត្តច្រើន ជាពិសេសគឺជាមួយមនុស្សប្រុសជាទីស្រលាញ់ជាសង្សារ ឬស្វាមីជាដើម។ បញ្ហានោះ ប្រុសៗមួយចំនួនធំមិនសូវជាតាមអារម្មណ៍មនុស្សស្រីទាន់នោះទេ ចង់លួងក៏មិនដឹងដួងយ៉ាងណា។
ដូច្នេះកុំបារម្ភថ្ងៃនេះ យើងខ្ញុំនឹងលើកតែ៥ក្បាច់ទេ ធានាថាមិត្តស្រី ឬប្រពន្ធដឹងតែទន់ឆ្អឹងបាត់ខឹងមិនខាន៖
១. ឱ្យលុយប្រពន្ធ
លុយ នឹងមនុស្សស្រីស្ទើរតែមិនអាចបាត់គ្នាបាន។ ចឹងប្រុសៗឃើញប្រពន្ធខឹង គ្រាន់តែឱ្យលុយប្រពន្ធចាយទៅ ស្រីៗនឹងដឹងតែបាត់ខឹងតែម្តង។
២. ឱ្យលុយឱ្យច្រើនថែមទៀត
បើនៅមិនបាត់ខឹងទៀត សាកខ្វេះលុយពីហោប៉ៅឱ្យអស់មើល ឬឱ្យលុយប្រពន្ធកាន់ឱ្យអស់ពិខ្លួនទៅ ធានាថាដឹងតែបាត់ខឹងភ្លាមហ្មង ជឿចុះ។
៣. សួរថាអូនមានលុយចាយអត់
ពេលស្រីៗខឹង ក្បាច់លួងពិសេស ៣ក្នុងចំណោម៥នេះ គឺសួរថា អូនឯងមានលុយចាយអត់? អូនឯងត្រូវការចង់ទិញអត់? ណេះ! បងឱ្យលុយ។ ហាហា...ឮតែចឹងដឹងតែបាត់ខឹងហ្មង។
៤. ដាក់លុយក្នុងកាបូបលុយស្រីៗ
លួងប្រពន្ធក្បាច់បែបស៊ីអារម្មណ៍មួយទៀត គឺលួចដាក់លុយឱ្យច្រើនៗនៅក្នុងកាបូបលុយនាង ។ ធានាថាឃើញដឹងតែលួចញញឹមសើចម្នាក់ឯងតែម្តង ហើយថា « យីស! តាប៉ិនេះចេះ Surprised ទៀត» ហ្នឹងត្រូវហើយ ដឹងតែលែងខឹង លែងមួរម៉ៅហើយ អាចចូលសម្រូលបាន។
៥. អត់លុយចាយប្រាប់បង
អាចចូលទៅលួងៗសួរត្រង់ៗហ្មងទៅ ថាអូនឯងអស់លុយចាយនៅ? បើអស់ហើយ ប្រាប់បង បងនឹងឱ្យលុយអូនចាយច្រើនៗថែមទៀត ។ យ៉ាស់ៗ ក្បាច់នេះដឹងតែថាស្រីៗបាត់ខឹង តែម្តង។
ម៉េចដែរប្រុសៗរៀនតាមបានអត់? ហាហា...៕