មិននឹកស្មានថាវេជ្ជបណ្ឌិតកម្ពុជាកាលសម័យ​សង្គមរាស្ត្រនិយម ល្បីខ្លាំងខ្ទរខ្ទាររហូតជាប់ងារថា «ពិស្ណុការវះកាត់»

ដូចយើងបានដឹងហើយថាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមរាប់សិនឆ្នាំមកហើយ ហើយសង្គ្រាមខ្មែរក្រហមចុងក្រោយ បានធ្វើឱ្យប្រតេសកម្ពុជាធ្លាក់ចុះដុនដាបបាត់បង់ធនធានមនុស្សស្ទើរតេគ្រប់វិស័យ ហើយទម្រាំងើបបានក្លាយជាប្រទេសមួយមានការអភិវឌ្ឍន៍បែបនេះប្រើពេលកសាងជាង៣០ឆ្នាំមកហើយ។

កាលពីសម័យមុនសង្គ្រាម សម័យសង្គមរាស្រ្តនិយម ប្រទេសកម្ពុជាជាប្រទេសដ៏ល្បីល្បាញមួយថាមានការអភិវឌ្ឍន៍ខ្លាំងគ្រប់វិស័យទាំងផលិតផលក្នុងស្រុក ពិសេសសូម្បីតែក្រុមគ្រូពេទ្យក៏ល្បីថាមានជំនាញពូកែគួរឱ្យសរសើរល្បីដល់ក្រៅប្រទេសថែមទៀត។

20993108_704700889740824_4316385493721903407_n

ដោយនៅសម័យសាធារណរដ្ឋខ្មែរ មានព្រឹត្តិការណ៍ដ៏ល្បីមួយខាងវះកាត់ របស់វេជ្ជបណ្ឌិតខ្មែរមួយរួបមានឈ្មោះថាលោក ឃុន សឹងសឺង ដែលហ៊ានវះយកក្បាលគ្រាប់ M79 ពីពលទាហានម្នាក់ បានជោគជ័យ និងបានរហស្សនាមថា ពិស្ណុការវះកាត់ ដោយត្រូវរៀបចំកេសដែកសុវត្ថិភាពមួយ ទើបអាចវះកាត់បាន ។ ការវះកាត់នេះធ្វើឡើងនៅបូរីកីឡា កាលនោះបូរីកីឡាគេយកធ្វើជាមន្ទីពេទ្យ និងមជ្ឈមណ្ឌលបែងចែកទាហានដែលត្រូវរបួសពីសមរភូមិឆ្ងាយៗពីទីក្រុងមកសង្គ្រោះបន្ទាន់នៅទីនេះហើយទើបបែងចែកទៅតាមមន្ទីពេទ្យផ្សេងៗនៅក្នុងទីក្រុង ។

21032456_704700909740822_7123698307986398095_n

21032745_704700923074154_2863593268821662294_n

គួរឱ្យដឹងផងដែរថា លោកវេជ្ជបណ្ឌិត ឃុន សឹងសឺង ដ៏ចំណាមមួយរូបនេះ ត្រូវជាបងប្រុសរបស់លោកវរសេនីយ៍ទោ ឃុន សឹងសាន ជាអាកាសយានិកឧទ្ធម្ភាគចក្រនៃកងឥន្ទ្រីក្រហម ដែលបានពលីនៅបារុងខ្នុរកា វិហារសួគ៌ ឯលោកវេជ្ជបណ្ឌិតក៏បានបាត់បង់ជីវិតកាលសម័យខ្មែរក្រហមដូចគ្នា៕

20994085_704700983074148_3503041649921207348_n

Cover Dr

21034394_704701003074146_3556584928727033308_n

20994399_704700939740819_4731288328912793093_n

20993925_704700966407483_7469730891808221919_n

20994281_704700869740826_9209774852700613239_n

ប្រភពព័ត៌មានដកស្រង់ចេញពី៖ ៙៚ អាណាចក្រចំណេះដឹង ៙៚ Empire Of Knowledge

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: