ដឹងរឿងពិតខ្លោចផ្សារ! ប្រវត្តិដែលថៃ បានយកវត្ថុសំរិទ្ធបុរាណ ពីប្រទេសខ្មែរ ២ ដង ឆ្លងពីប្រទេសមួយទៅប្រទេសមួយចុងក្រោយត្រូវភ្លើងឆេះរលាយអស់

#អត្ថបទដកស្រង់ (សៀវភៅពង្សាវតារ)

នៅក្នុងសៀវភៅពង្សាវតារឃើញមានថា ថៃបានយកវត្ថុសំរិទ្ធបុរាណមកពីប្រទេសខ្មែរ ២ ដង ដំបូងគឺសម្តេចព្រះបរមរាជាធិរាជ (សាមព្រះយ៉ា, សាមពញា) វាយបានក្រុងនគរធំ នៅពុទ្ធសករាជ ១៩៧៤ (គ.ស ១៤៣១) នៅក្នុងពង្សាវតារសរសេរថាព្រះអង្គមានរាជបញ្ជាឲ្យដឹកជញ្ជូនរូបសិង្ហសត្វផ្សេងៗ ដែលស្លដោយសំរិទ្ធ យកមកកាន់ក្រុងស្រីអយុធ្យា ប្រហែល ៤០រូប ថ្វាយជាគ្រឿងពុទ្ធបូជា ទុកនៅក្នុងវត្តមហាធាតុ ។ រូបសិង្ហសត្វទាំងនោះមានរឿងក្រោយមកថា នៅក្រុងស្រីអយុធ្យាបាន ១៣៨ឆ្នាំ ដល់ព.ស ២១១២ (គ.ស ១៥៦៩) ព្រះចៅហង្សាវតីបុរេងណង វាយបានក្រុងស្រីអយុធ្យា បានបញ្ជាឲ្យជញ្ជូនទៅក្រុងហង្សាវតីទាំងអស់ ទៅនៅទីនោះបាន ៣០ឆ្នាំ ។

117851424_1453569131520659_2739126067771749022_n

118403451_1453569234853982_3665297380144257025_n

នៅក្នុងពង្សាវតារភូមា បានរៀបរាប់បន្តថានៅព.ស ២១៤២ (គ.ស ១៥៩៩) សម្តេចព្រះនរេសូរមហារាជ (ដែលវាយបែកបន្ទាយលង្វែក) បានលើកកងទ័ពទៅវាយក្រុងហង្សាវតី ព្រះចៅហង្សាវតីនន្ទបុរេង បានជំលៀសប្រជាជនចេញពីក្រុងហង្សាវតី គេចពីសម្តេចព្រះនរេសូរ ទៅអាស្រ័យនៅក្រុងតងអ៊ូ ទ័ពមកពីមឿងយ៉ៈខៃ ដែលលើកទៅជួយទ័ពភូមា ឃើញក្រុងហង្សាវតីត្រូវបោះបង់ចោល ក៏ចូលទៅប្រមូលយកទ្រព្យសម្បត្តិ ហើយបានដុតវាំងប្រាសាទ ផ្ទះប្រជាជន នៅក្នុងក្រុងហង្សាវតីខូចខាតស្ទើរទាំងអស់ ។ នៅពេលសម្តេចព្រះនរេសូរចូលមកដល់ ទ័ពយ៉ៈខៃបានជញ្ជូនរូបសត្វដែលព្រះចៅបុរេងណងបានពីស្រុកថៃ យកទៅស្រុកយ៉ៈខៃ យកទៅថ្វាយជាគ្រឿងពុទ្ធបូជានៅវត្តព្រះមហាមុនី ដែលជាព្រះពុទ្ធរូបប្រចាំស្រុកយ៉ៈខៃ ។

118255764_1453569314853974_1799482308575358003_n

118011828_1453569244853981_844034299377004432_n

118072259_1453569411520631_5363407315829173311_n

រូបសំរិទ្ធទាំងនោះបានទៅនៅស្រុកយ៉ៈខៃបាន ១៨០ឆ្នាំ រហូតដល់ព.ស ២៣២៧ (គ.ស ១៧៨៤) ស្តេចភូមា ព្រះចៅប៉ៈឌុង (ដែលលើកទ័ពមកវាយថៃនៅសម័យរាមាទី ១ ក្រុងរតនៈកោសិន្ទ្រ) វាយបានស្រុកយ៉ៈខៃ បានបញ្ជាឲ្យជញ្ជូនព្រះពុទ្ធរូបព្រះមហាមុនី និងរូបសំរិទ្ធដែលពួកយ៉ៈខៃបានមកពីក្រុងហង្សាវតី ឲ្យយកទៅទុកនៅក្រុងអមរៈបុរៈ ជារាជធានីសាងថ្មី ។ នៅទីនោះបាន ១០០ឆ្នាំ ដល់ព.ស ២៤២៧ (គ.ស ១៨៨៤) (មុននឹងភូមាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស ១ ឆ្នាំ) កើតមានអគ្គីភ័យឆេះវត្តព្រះមហាមុនី រូបសំរិទ្ធត្រូវភ្លើងឆេះរលាយខូចអស់ជាច្រើន ទៅឃើញនៅព.ស ២៤៧៨ (គ.ស ១៩៣៥) នៅសល់តែរូបព្រះសិវៈ (បាក់បែក) ២អង្គ រូបសិង្ហខ្មែរ (បាត់ក្បាល) ៣ រូប នៅល្អតែរូបដំរីឰរាវ័នតែមួយប៉ុណ្ណោះ ។

118222000_1453569124853993_1294265177067525577_n

118005365_1453569311520641_5997706924389110369_o

118073295_1453569394853966_5040080738917085145_n

សម្រាប់ចំណុចដែលថៃយកគ្រឿងសំរិទ្ធមកពីស្រុកខ្មែរលើកទី ២ នោះ មាននៅក្នុងពង្សាវតារ ដាក់ថាសម្តេចព្រះបាទសម្តេចព្រះពុទ្ធយ៉តហ្វាចុឡាលោក បានរូបសិង្ហស្លពីសំរិទ្ធ ១គូ (សំរិទ្ធមាសកាឡៃ) មកពីស្រុកបន្ទាយមាស (ខេត្តកំពត និងខេត្តហាទៀងសព្វថ្ងៃ) ហើយទ្រង់បានបញ្ជាឲ្យចម្លងរូបបែបសិង្ហខ្មែរនេះចំនួន ១០រូបទៀត សរុបទៅគឺ ១២រូប យកទៅថ្វាយជាពុទ្ធបូជានៅវត្តព្រះស្រីរតនៈសាស្តារាម (វត្តព្រះកែវមរកត ក្រុងបាងកក) ដែលនៅសល់ដល់សព្វថ្ងៃនេះ សិង្ហគូដើមដែលបានពីស្រុកខ្មែរនោះ តាំងនៅជណ្តើរកណ្តាលពីខាងមុខព្រះវិហារ ប្រសិនបើសង្កេតមើលឲ្យច្បាស់នោះគេនឹងឃើញស្នាមទិបមាសជាប់នៅលើសិង្ហទាំងពីរនោះ ។ ទាំងនេះមានភស្តុតាងថាថៃបានយករូបសំរិទ្ធពីស្រុកខ្មែរតែពីរដងតែប៉ុណ្ណោះ ៕

 អត្ថបទ និងរូបភាព៖៙៚ អាណាចក្រចំណេះដឹង ៙៚ Empire Of Knowledge

118268797_1453569341520638_6331544468183102203_n

118257218_1453569291520643_9172186441517911793_n

117989974_1453569211520651_6596750781181203551_n

118121771_1453569358187303_2888654605003327892_n

117977021_1453569374853968_401189972160605299_n

118264393_1453569271520645_913559098193098387_n

118163127_1453569038187335_7018370010778490232_n