«វត្តឈើខ្មៅ» ​វត្ត​បុរាណ​ ​ដែល​សាង​​សង់​ឡើង​នៅ​តំបន់​ព្រៃរនាម​ដៃទន្លេ​សាប​ មានអាយុកាលជាង ១០០ឆ្នាំ ល្បីថាមិនដែលលិចទឹកទាល់តែសោះ

វត្តឈើខ្មៅ​ គិត​រហូតមកដល់​បច្ចុប្បន្ន​មាន​អាយុ​១៣១​ឆ្នាំ​ ហើយ​សាងសង់​នៅលើ​ទីតាំង​ដី​ទួល​មួយ​ព័ទ្ធជុំវិញ​ដោយ​ទឹក​​ទន្លេ​ទោះ​ទឹកធំ​ក្តី​មិនដែល​លិច​ទេ​។​ វត្ត​ឈើខ្មៅ​ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​ ខេត្តបាត៎ដំបង​ មាន​ចម្ងាយ​ពី​ទី​រូ​ម​ខេត្ត​ជាង​៣០​គីឡូម៉ែត្រ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ប្រើប្រាស់​កាណូត​ឬ​ទូក​ម៉ាស៊ីន​ជា​មធ្យោបាយ​។​

66467920_1127522347448242_2832440037319114752_n

66116516_1127522180781592_3899770428628926464_n

បើតាម​ឯកសារ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បានបញ្ជាក់​ថា​វត្ត​ឈើខ្មៅ​នេះ​កាលដើមឡើយ​​ជា​ដី​ទួល​មួយ​សម្បូរ​ទៅដោយ​ដើមឈើ​ខ្មៅ​​ហើយគ​បាន​កាប់​ឈើខ្មៅ​ទាំងនោះ​យកមក​សាងសង់​ព្រះវិហារ ​ទើប​គេឲ្យឈ្មោះ​វត្ត​ឈើ​​ខ្មៅ​ក្នុង​ជំនាន់​ព្រះចៅអធិការ​វត្ត​ព្រះនាម​សឿ​។ ​ទួល​នេះ​គឺជា​ទួល​សក្តិ​សិទ្ធិ​នៅក្នុង​តំបន់​ទន្លេ​​សាប​​​ទោះបី​ជាមាន​ទឹកជំនន់​ធំ​ប៉ុណ្ណា​ក៍​ទួល​ដែល​សាងសង់​ព្រះវិហារ​នេះ​ពុំដែល​លិច​ទឹក​ទេ​ហេតុនេះ​ទើប​អ្នកស្រុក​ប្រសិទ្ធិ​នាម​ថា​” ទួល​អណ្តែត​”​។​

66206138_1127522060781604_7459992936248246272_n

66706586_1127522147448262_2681745650835521536_o

វត្ត​ឈើខ្មៅ​នេះ​គឺជា​វត្ត​បុរាណ​មួយ​ដែល​សាង​​សង់​ឡើង​នៅ​តំបន់​ព្រៃរនាម​ដៃទន្លេ​សាប​។ ​នៅ​​រដូវប្រាំង​ព្រះវិហារ​នោះ​មើលទៅ​ដូចជា​ប្រសាទ​មួយ​នៅ​កណ្តាលទន្លេ ​ដែល​លិចធ្លោ​ទៅលើ​អាកាស​។ ​នៅលើ​ទួល​នេះ​មាន​សល់​ទូក ង​ មួយគ្រឿង​ដែល​គេ​កសាងឡើង​តាំងពី​ពេល​កកើត​វត្ត​ដែល​ទូក​នេះ​ធ្វើ​ពី​ឈើខ្មៅ ​ដែល​ដុះ​នៅលើ​ទួល​នោះ​ហើយ​មាន​បារមី​សក្តិ​សិទ្ធិ​ណាស់​ប្រណាំងទូក​ពេលណា​មិនដែល​ចាញ់​គេ​ទេ​៕

ប្រភព៖ Khmer Architectural/ ស នីឡា

66101046_1127522120781598_1427096205145407488_n

66080377_1127522240781586_109800851807141888_n

66450402_1127522317448245_596101856791363584_n

66204478_1127522310781579_2147364771895181312_n

66414900_1127522480781562_8957648062428217344_n

66287857_1127522294114914_6019154300339486720_n

66484466_1127522387448238_3672839444928397312_n

66601242_1127522417448235_1468568662758653952_n

66098430_1127522464114897_2755254089121005568_n

66588429_1127522440781566_8653488326885507072_n