ស្ត្រីគ្រប់រូបតែងតែចង់បានសម្រស់ស្រស់ស្អាត មិនថាតែស្ត្រីក្រមុំ ឬក្លាយជាអ្នកម៉ាក់របស់គេនោះទេ តែពេលវេលាមិនទៀងទាត់ នោះទេ សម្រស់មនុស្សស្រីក៏កាន់តែងាយប្រែប្រួលទៅតាមពេលវេលា ពិសេសពេលពរពោះ និងពេលសម្រាលកូនរួចតែម្តង។
តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីរូបមន្តធម្មជាតិសាច់សខ្មី ម៉ដ្ឋខៃ និងរលោងគ្មានស្នាម ឬរន្ធរោម ដែលបានចែកចាយដោយម៉ាក់ៗស្រស់ស្អាតមួយរូបដូចខាងក្រោមនេះ ៖
រូបជេីងដែលខ្ញុំផុសនេះ ពេលកេីតកូនបាន 15ថ្ងៃ ត្រូវចូលរួមមង្គលការគេខ្ញុំបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបធ្វេីស្ក្រាប់ធម្មជាតិដូចជា៖
#គ្រឿងផ្សំ
-ម្នាស់ ៣ ផ្លែ (ចិតសំបករួច កិនអោយម៉ត់)
-ស្រាស ២ លីត្រ ស្រាសុទ្ធ ខ្លាំង
-ពន្លៃស្រស់ ១ គីឡូ (ចិតសំបករួចកិនអោយម៉ត់)
-ក្រូចសេីច ១៥ ផ្លែ (ហាន់ស្តេីងៗកិនទាំងសំបកអោយម៉ត់)
-ម្សៅដោះគោ ១ ខាំ (ដោះគោស្ប៉ាស្បែកសួររកទិញបាននៅកន្លែងលក់គ្រឿងក្រអូប)
(ម៉្សៅដោះគោស្ប៉ាស្បែក មិនមែនអំបិលទេណា)
-ទឹកឃ្មុំ ១៥ ស្លាព្រាបាយ
-អំពិលទុំ កន្លះគីឡូ តាំស្រាសរអោយរីក (ស្រាកន្លះលីត្រ)។
#វិធីធ្វើ៖
យកគ្រឿងផ្សំក្រឡុកអោយម៉ត់ល្អចូលគ្នា រក្សាទុកក្នុង កំប៉ុង រឺក្រឡរដែលស្អាត តែហាមយកដៃច្របល់ រឺប៉ះទឹកឱ្យសោះ។
#វិធីប្រេី
ងូតទឹកដុសសាប៊ូអោយស្អាតជាមុនសិន រួចដួសល្បាយដាក់ចាន ដោយប្រេីស្លាព្រា ព្រោះអាចរក្សាគុណភាពទុកបានយូរ រហូតបានដល់ 18ខែ។ លាបលេីខ្លួន ដុសអោយសព្វសាច់ ហេីយទុករយៈពេល 20-30នាទី អាចប្រេីពេលចូលឆ្ពង់ ឬស្ទីមក៏រឹតតែឃេីញពីលទ្ធផលលឿន។
*រូបមន្តនេះ ចាប់ផ្តេីមប្រេីដំបូងត្រូវដុសខាត់រាល់ រយះពេល1អាទិត្យ ធានាបាន សាច់ស្អាតសរម៉ត់រលោងខ្លាំង ម៉ត់ខ្លាំងដល់ថ្នាក់រករុន្ធរោម អត់ឃេីញ។
*សំរាប់រូបមន្តនេះ អាចប្រេីបានទាំងអស់គ្នាសូម្បីតែអ្នកមានទំងន់ក៏ប្រេីបានដែរ តែអ្នកទំងន់ហាមធ្វេីការឆ្ពង់។ មួយវិញទៀត អាចថតរូបទុកមុនប្រេីនឹងក្រោយពេលប្រេីទុកមេីលផងខ្លួនឯងផង ថាប្លែកខ្លាំងកំរិតណា ហេីយអ្នកប្រេីហេីយជួយផុស feed back ក្នុងក្រុមអោយគេឯងមេីលផងណា បេីអត់ feed back ថ្ងៃក្រោយ អត់កំលាំងចែកចាយរូបមន្តទៀតទេ ហិហិ! (ខ្ញុំមិនដែលប្រេីឡេរទេ
ព្រោះខ្ញុំងាយប្រតិកម្មជាមួយឡេរលាបស្បែកគ្រប់ប្រភេទ)៕
ប្រភព៖ មាស អានីតា@Meas Anyta