បើនិយាយពីសាច់អាំង គឺជាអាហារមួយដែលជាចំណូលចិត្តរបស់ប្រជាជនជាច្រើននៅលើពិភពលោក ដែលជាហេតុធ្វើឱ្យអាហារមួយនេះមានភាពល្បីល្បាញខ្លាំងថាស្រួលធ្វើ និងមានរសជាតិឆ្ងាញ់ ហើយសាច់អាំងនេះក៏មានប្រភេទខុសៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗផងដែរ។
សម្រាប់ប្រទេសកម្ពុជាយើងក៏និយមទទួលទានសាច់អាំងដូចគ្នា តែសាច់អាំងមួួយប្រភេទប្លែក ហើយល្បីថាឆ្ងាញ់ ដែលល្បីល្បាញទាំងជនបទ និងអ្នកភ្នំពេញដែលមានប្រភពមកពីខេត្តត្បូងឃ្មុំ ត្រូវបានគេស្គាល់ថា គឺជា សាច់អាំងទឹកកាពិ។
សាច់អាំងទឹកកាពិ ត្រូវបានគេដឹងថាខេត្តត្បូងឃ្មុំគឺជាម្ចាស់រស់ជាតិដើម ដែលយកសាច់គោ សាច់ជ្រូក គ្រឿងក្នុង និងគ្រឿងសមុទ្រយកអាំងដូចជាសាច់អាំងដទៃ តែអ្វីដែលប្លែកខុសពីសាច់អាំងដៃនោះ គឺទឹកជ្រលក់សាច់អាំងនេះមិនមែនជាទឹកសៀង ទឹកតៅហ៊ូ ឬទឹកជ្រលក់ដែលយើងធ្លាប់បានឃើញនោះទេ គឺជាទឹកជ្រលក់ដែលមានលាយកាពិ និងតៅហ៊ូ ល្បីថាឆ្ងាញ់ខ្លាំងប្លែកមាត់។
មុខម្ហូបសាច់អាំងដែលល្បីលើទឹកជ្រលក់មួយនេះ ត្រូវបានប្រជាជនក្នុងតំប់ខេត្តត្បូងឃ្មុំ និងអ្នកភ្នំពេញទទួលស្គាល់ថាឆ្ងាញ់ប្លែកមែន ល្បីរហូតដល់អ្នកភ្នំពេញខ្លះនឹកស្រមៃរសជាតិសាច់អាំងមួយនេះហ៊ានចំណាយពេលជិះឡានមកទទួលទានផ្ទាល់ក៏មាន ហើយក៏មានភោជនីយដ្ឋានខ្លះក៏បានយកមុខម្ហូបនេះទៅធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញផងដែរ តែរសជាតិមិនឆ្ងាញ់ខ្លាំងដូចនៅក្នុងត្បូងឃ្មុំនោះឡើយ។
គួរឱ្យដឹងផងដែរថា សម្រាប់លោកអ្នកដែលចាប់អារម្មណ៍សាច់អាំងទឹកកាពិ ដ៏ល្បីមួយនេះបាន អាចស្វែងរកនៅ ហាង ស៉ី ធួន ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅលេីផ្លូវជាតិលេខ៨ តែម្តង ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 097 2397449/ 092 56 2202 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនាវីដេអូខាងក្រោមនេះ ៖