មនុស្សប្រុសអស់ចិត្ត តែមិនព្រមលែង សុខចិត្តយកថែម មនុស្សស្រីអស់ចិត្ត សុខចិត្តដើរចេញ លែងចង់បានអ្នកណា

នៅក្នុងរឿងស្នេហា មនុស្សប្រុសភាគច្រើនគឺប្រកាន់គំនិតថា "បើខ្លួនមិនបាននាងទេ អ្នកណាក៏មិនអាចបាននាងដែរ" ដោយហេតុនេះហើយ ទើបធ្វើឱ្យមនុស្សប្រុសមួយចំនួន បើទោះបីជាខ្លួនបានអស់ចិត្តពីមនុស្សស្រីម្នាក់នោះហើយក៏ដោយ ក៏មិនព្រមដោះលែងឱ្យនាងមានសេរីភាពដែរ គឺសុខចិត្តយកថែម តែមិនព្រមលែងនាងឱ្យដាច់ស្រឡះនោះទេ ព្រោះគេនៅតែចង់គ្រប់គ្រងនាង ចង់ធ្វើជាម្ចាស់លើជីវិតនាងមួយជីវិត មិនឱ្យនាងមានសេរីភាព មិនឱ្យនាងទៅរកអ្នកណាផ្សេងឡើយ ព្រោះដឹងថា អ្នកក្រោយប្រាកដជាល្អជាងខ្លួន ខ្លាចថាត្រូវអាម៉ាស់មុខ ឬអាប់ឱនកិត្តិយស។

4d3a46e852b913769c448ce06e988cfb

ចំណែកឯមនុស្សស្រីវិញ ប្រសិនបើនាងបានអស់ចិត្តពីនរណាម្នាក់ហើយនោះ ភាគច្រើនគឺ នាងសឹងតែថា មិនមានអ្នកណាទៀតឡើយ ព្រោះនាងរៀងចាលក្នុងរឿងស្នេហា នាងខ្លាចថាអ្នកក្រោយក៏ដូចអ្នកមុន នាងខ្លាចត្រូវឈឺចាប់គ្រាំចិត្តដូចពេលកន្លង និយាយជារួម នៅពេលដែលនាងអស់ចិត្ត គឺមានន័យថា នាងបានក្លាយជាមនុស្សស្រីដែលរឹងមាំម្នាក់ហើយ នាងអាមើលថែខ្លួនឯងបានហើយ ដូច្នេះ នាងក៏មិនត្រូវការឱ្យអ្នកចូលមកមើលថែ ឬបំផ្លាញជីវិតនាងជាថ្មីទៀតដែរ។

វាជាការពិតរបស់មនុស្សស្រី ឱ្យតែនាងបានកែប្រែជីវិតរបស់ខ្លួនឯងហើយនោះ នាងក៏លែងត្រូវការស្នេហា ព្រោះនាងរឹងមាំពេក ឯករាជ្យខ្លាំងពេក រហូតដល់នាងមើលទៅបុរសដែលនៅជុំវិញខ្លួននាង សុទ្ធតែទន់ខ្សោយជាងនាង ឬអាក្រក់ដូចតែគ្នា ដូច្នេះ គ្មានអ្នកណាដែលសក្តិសមនឹងនាងនោះទេ មានតែនាងខ្លួនឯងប៉ុណ្ណោះ ដែលអាចមើលថែ និងដឹកនាំជីវិតរបស់នាងខ្លួនឯងបាន ដូចពាក្យគេថា "មនុស្សប្រុសពេលមានបាន​ គឺតែងតែមានស្រីច្រើន ចំណែកមនុស្សស្រី ពេលជោគជ័យមានបាន ក៏លែងត្រូវការបុរសណាដែរ"៕

C542bcfa6767a912afab98a413ddf6aa

អត្ថបទ ៖ ភី អេក (ក្នុងស្រុក)