មនុស្សជាច្រើនប្រហែលជាសម្លឹងទៅកាន់មនុស្សដែលមានរាងកាយស្គមស្លីមច្រើនជាងមនុស្សដែលធាត់ធំមានសាច់ម៉ាប់ៗហើយ ព្រោះតែអ្នកស្គមមើលទៅស្រស់ស្អាត គួរឱ្យចង់គយគន់ជាង ហើយកត្តាមួយនេះហើយដែលមនុស្សគ្រប់គ្នាក្នងសង្គមមិនសូវជាឱ្យតម្លៃ ឬមើលងាយអ្នកធាត់ៗជាដើម។
ជាក់ស្តែងប្រសិនជាក្រឡេកទៅមើលភាពរីករាយ និងទឹកចិត្តរបស់អ្នកធាត់ អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលធាត់ៗបែរជាមនុស្សដែលមានចិត្តល្អខ្លាំងជាងអ្នកស្គម ហើយនិងជាមនុស្សសប្បាយៗរីករាយពីក្នុងខ្លួនជាងមនុស្សធម្មតាទៅវិញ។តាមរយៈការធ្វើពិសោធន៍របស់អាល្លឺម៉ង់បានរកឃើញថា អ្នកដែលធាត់ពិតជាមានចិត្តល្អ និងចិត្តទូលាយពិតមែនតាមការពិសោធន៍មនុស្សស្គម ២០នាក់ និងមនុស្សធាត់២០នាក់ឱ្យធ្វើការលេងហ្គេមមួយនោះគឺការចែករំលែកលុយរបស់គេជាការដាក់ទានទៅមនុស្សដទៃ (អ្នកអត់ឃ្លាន អ្នកសុំទានឬជនអនាថា) បន្ទាប់មកគេរកឃើញថា អ្នកដែលស្គមបែរជាមានចិត្តកំណាញ់ និងដាក់ទានទៅឱ្យមនុស្សផ្សេងតិចជាងអ្នកធាត់ៗដល់ទៅ ១៦ភាគរយ។
ភ័ស្តុតាង និងអំណះអំណាងជាច្រើនទៀតក៏បានបញ្ជាក់ផងដែរថា មនុស្សធាត់ៗពិតជាមានចិត្តទូលាយ និងចិត្តល្អជាងអ្នកស្គមៗប្រាកដមែនដោយសារតែ៖
-កត្តាការរស់នៅ និងសេដ្ឋកិច្ចរបស់អ្នកធាត់ៗល្អ នោះហើយជាហេតុធ្វើឱ្យគេចាយវាយមិនសូវចេះរិះខាំប៉ុន្មាននោះទេ ដូច្នេះពួកគេនឹងទទួលទានអាហារដែលគេចង់ទទួលទាន ចាយវាយលើអ្វីដែលពួកគេចង់បានដោយមិនស្តាយប៉ុន្មានឡើយហើយ ហើយកត្តាសេដ្ឋកិច្ចនេះហើយជាហេតុធ្វើឱ្យគេធាត់ និងមានសាច់ជាងមនុស្សធម្មតា រួមទាំងធ្វើឱ្យគេមានទឹកចិត្តល្អ ចេះចែករំលែកទៅមនុស្សដទៃនៅជុំវិញខ្លួនគេផងដែរ។
-ខុសពីមនុស្សធាត់ អ្នកដែលស្គមៗភាគច្រើនមានការគិរគូល្អិនល្អន់ខ្លាំងពេកនៅក្នុងការចំណាយ ដោយការចាយវាយត្បិតត្បៀត មិនហ៊ានទទួលទានអាហារល្អៗឆ្ងាញ់ៗ សុខចិត្តសន្សំលុយទុកអីជាដើម ហេតុនេះហើយធ្វើឱ្យអ្នកស្គមៗកម្រចាយវាយលុយផ្តេសផ្តាសណាស់ ពោលគឺគំរិះ ត្បិតត្បៀត និងមិនសូវជាមានចិត្តល្អចែករំលែកទៅកាន់អ្នកដទៃប៉ុន្មាននោះឡើយ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក