សេរ៉ូមប្រៃ (Saline Serum) ជាថ្នាំមួយដែលផ្ទុកទៅដោយសូដ្យូមក្លរីដ ដែលក្រៅពីទុកព្យួរឱ្យអ្នកជំងឺ សម្រាប់លាងមុខរបួស បង្គ្រប់ជាតិទឹកក្រោយរាគរូសខ្លាំង ទឹកសេរ៉ូមប្រៃ (Saline Serum) អាចជួយព្យាបាលមុនគ្រប់ប្រភេទ លើស្បែកមុខគ្រប់ប្រភេទទៀត អាចលាងរបួស ដំបៅ ស្បែកដាច់រយះ បន្តក់ភ្នែក សម្អាតខ្ទុះរន្ធច្រមុះ និងប្រើសសម្រាប់គោលបំណងផ្សេងទៀតជាច្រើនរាប់ទាំងការកម្ចាត់បាក់តេរីលើមុខ (ដូចជាមុនជាដើម) ផងដែរ ។
ហើយខាងក្រោមនេះ ជាអត្ថប្រយោជន៍បន្ថែមទាំង ១០ នៃសេរ៉ូមប្រៃ ក្រៅពីសម្រាប់ព្យួរឱ្យអ្នកជំងឺ និងសម្រាប់លាងរបួស ៖
១. សេរ៉ូមប្រៃ ជាថូន័រ (Toner) ដែលមានគុណភាពសម្រាប់ស្បែកមុខងាយប្រតិកម្ម
២. លាង Contact Lens បានយ៉ាងស្អាត
៣. អាចប្រើជាទឹកខ្ពុលមាត់បាន
៤. អាចប្រើសម្រាប់លាងភ្នែកបាន
៥. អាចប្រើសេរ៉ូមប្រៃលាយជាមួយម្សៅម៉ាស់
៦. ជូតសម្អាតមុខ ក្រោយពេលញិចមុន
៧. ប្រើលាងច្រមុះ ពេលមានសំបោរ
៨. ថែរក្សាមុខកុំឱ្យរលាក ស្លោក ដោយសារអាកាសធាតុក្ដៅ
៩. កាត់បន្ថយមុន (ការប្រើសេរ៉ូមប្រៃជូតមុខនឹងធ្វើឱ្យស្បែកកាន់តែស្អាត)
១០. Mascara ដែលចាប់ផ្ដើមស្ងួត កុំទាន់ចោល‼️ គ្រាន់តែបន្តក់សេរ៉ូមប្រៃប្រមាណ 4-5 តំណក់ ក៏អាចប្រើប្រាស់វិញបានម្ដងទៀត ៕