កាលមួយរយៈមុននេះ មានព័ត៌មានក្រៅផ្លូវការបានបង្ហើបថា កំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នឹងធ្វើការផ្លាស់ទ្រនំថ្មីទៅកាន់ផលិតកម្មធំមួយទៀតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា គឺផលិតកម្ម Galaxy Navatra តែត្រូវមហាជនគិតថាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ។
តែពេលនេះ តាមរយៈលោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានប្រកាសហើយថាកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្លាស់ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រាហើយ ដោយព័ត៌មានលម្អិតបន្ថែមនឹងបង្ហាញជូនជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើង នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ។
តែយ៉ាងណាបើយោងតាមលិខិតអញ្ជើញបុគ្គល្បីៗនៅក្នុងការចូលរួមក្នុងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើង នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ គឺជាពិធីការអញ្ជើញលោក ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Group ប៉ុណ្ណោះ មិនទាន់បានប្រកាសថាចូលរួមក្នុងឋានៈអ្វីនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំតាមដានក្នុងសន្និសីទសារព័ត៌មានខាងមុននេះប៉ុណ្ណោះថាលោក ព្រាប សុវត្ថិ នឹងដាច់ចិត្តចាកចេញពីផលិតកម្មធំទ្រនំចាស់ជាង ២០ឆ្នាំឬយ៉ាងណា៕