មកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ មិនបាច់ភ័យបារម្ភរឿងកន្លែងទទួលទានឡើយ ដោយហាងកាហ្វេ មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) គឺជាហាងដែលទើបតែបើកដំណើរការមែន តែល្បីថាមានបម្រើម្ហូបអាហារឆ្ងាញ់ និងកាហ្វេមានឱជារសពិសេស។
ហាងកាហ្វេនេះ មានបើកដំណើរការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ១១យប់ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹក និងថ្ងៃត្រង់ មានបម្រើអាហារជាច្រើនមុខដូចជា បបរសខកង្កែប បាយឆាម្រះព្រៅ លតឆា មីឆាកាពិហិរហោះ សៀវម៉ែ គាវ នំប៉ាវគ្រប់រសជាតិ រួមទាំងភេសជ្ជៈជាច្រើនមុខ មានទាំង អូឡុងទឹកដោះគោ ផាសិន កាហ្វេ រួមទាំងភេសជ្ជៈជាច្រើន មានរសជាតិឆ្ងាញ់ ទីកន្លែងស្អាត តំលៃសមរម្យ ។
អ្វីកាន់តែពិសេសនៅពេលល្ងាចដល់ម៉ោង ១១យប់ មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) មានបម្រើអាហារគ្រប់មុខ គ្រឿងក្លែមឆ្ងាញ់ពិសា ស្រាក្រឡុក ស្រាបៀដ្រាហ្វ និងស្រាបៀដប ជាមួយបរិយាកាសសម្រាប់ជួបជុំមិត្តភក្តិ បងប្អូន និងក្រុមគ្រួសារយ៉ាងរីករាយផងដែរ ។
គួរឱ្យដឹងផងដែរថា មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) មានទីតាំងស្ថិតនៅ ក្រុងសួង ខេត្តត្បូងឃ្មុំ នៅតាមផ្លូវចូលទល់មុខមន្ទីរពេទ្យបង្អែកសួង ចំងាយប្រហែលជាង ២០០ម៉ែត្រ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 494 511 / 097 5000 404 ៕
អត្ថបទ៖ ក្នុងស្រុក