ជាមនុស្សស្រី! សុំកុំឈប់ស្អាត ត្រូវតែស្អាត ស្អាត និងស្អាត ដើម្បីបញ្ជាក់ថាយើងស្រលាញ់ខ្លួនឯង

#មេីលថែខ្លួនឯងឱ្យបានល្អណា

មិនថាអ្នកមានស្នេហា​ អ្នកនៅ​ Single អ្នកបែកបាក់ស្នេហា​ អ្នកដែលមានកូនរួច...អ្នកត្រូវតែស្រលាញ់ខ្លួនឯងឱ្យបានច្រេីន​ ថែរក្សាសុខភាព​ សម្រស់​ និងរូបរាងឱ្យបានល្អ​ ព្រោះគ្មានអ្នកណាមកស្រលាញ់យេីងថែយេីងជាងខ្លួនឯងទេ​ បេីយេីងមិនស្រលាញ់ខ្លួនឯងផងអ្នកណានឹងមកស្រលាញ់យេីងនោះ។

ជាមនុស្សស្រីម្នាក់​ មិនថារវល់យ៉ាងណា​ ពិបាកចិត្តយ៉ាងណា​ ស្ត្រេសយ៉ាងណា​ កុំឈប់ស្អាត​ កុំឈប់ស្រលាញ់ខ្លួនឯង​ ងេីបឈរឡេីង​ តុបតែង​ ថែទាំឱ្យល្អ​ ផ្តល់ជំនឿចិត្តខ្លួនឯង​ ឱ្យតែស្អាតយេីងនឹងស្រលាញ់ខ្លួនឯងកាន់តែខ្លាំង​ មានសុទិដ្ឋក្នុងជីវិតកាន់តែច្រេីន​ គិតល្អ​ ធ្វេីល្អ​ ជីវិតនឹងកាន់តែជោគជ័យ​ និងកាន់តែប្រសេីរ។

Images

-ពេលយេីងស្អាត​ សង្សារ​ ឬស្វាមីនឹងកាន់តែស្រលាញ់យេីងខ្លាំងលេីសដេីម

-ពេលយេីងស្អាត​ ទោះគ្មានសង្សារ​ ឬបែកបាក់ស្នេហា​ យេីងនឹងក្លាយទៅជានារីរឹងមាំព្រោះយេីងនៅតែស្រលាញ់ខ្លួនឯង​ គិតគូពីខ្លួនឯង​ ហេីយបេីស្អាតហេីយមិនខ្វះទេអ្នកស្រលាញ់ពេញចិត្ត​ ជួនកាលអាមនុស្សដែលទៅចោលយេីង​ ឬធ្វេីបាបយេីងអាចនឹងស្តាយក្រោយក៏ថាបាន ។

កុំឈប់ស្អាត! ត្រូវតែស្អាត​ ស្អាត​ និងស្អាតជានិច្ច! ការផ្តើមស្រលាញ់ខ្លួនឯង អ្នកបានក្លាយជាមនុស្សស្រិជោគជ័យរួចទៅហើយ ហើយវានឹងនាំឱ្យអ្នកកាន់តែជោគជ័យជាបន្តទៀត៕

Rebirth Weight Loss

អត្ថបទ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: