#បេីស្លាប់យកអ្វីទៅតាមមិនបានហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី?
មនុស្សទាំងអស់ពេលរស់នៅប្រឹងណាស់ អ្នកខ្លះប្រឹងរកលុយ ធ្វេីការ រកស៊ី តាំងពីក្មេងដល់ចាស់ ពីស្បែកសដល់ស្បែកខ្មៅ ពីស្បែកខ្ចីទៅជាជ្រីវជ្រួញ...នោះក៏ព្រោះតែដេីម្បីលុយម្យ៉ាងគត់....ដែលធ្វេីឱ្យជីវិតនៅរស់មានភាពសុខសាន្តរស់នៅស្រួល ដោយមិនលំបាក....តែ....
-អ្នកខ្លះប្រឹងរកពីសក់ខ្មៅ ដល់សក់ស តែមិននៅសល់អ្វី
-អ្នកខ្លះប្រឹងរកទាំងលំបាក ក៏បានត្រឹមមួយរស់
-អ្នកខ្លះខំរកមិនស្គាល់បាយទឹក ថ្ងៃសម្រាក បុណ្យទាន ក៏នៅតែមិនគ្រប់គ្រាន់
-តែ...អ្នកខ្លះវិញ...កេីតមកក៏ស្គាល់តែភាពសុខស្រួលលេីគំនរមាសប្រាក់...ឯអ្នកខ្លះទៀតប្រឹងរកដែរ តែដោយការកេងប្រវ័ញ្ច ភាពលោភលន់ និងការឆបោកពីអ្នកដទៃ....រស់នៅដោយគ្មានក្តីសុខ មានតែភាពក្តៅក្រហាយ។
សរុបសេចក្តីទៅ...ដល់លទ្ធផលចុងក្រោយ...មនុស្សទាំងអស់នេះគឺសុទ្ធតែត្រូវចូលរណ្តៅស្លាប់ ដោយមិនអាចយកអ្វីទៅតាមសូម្បីតែមួយ....អ្វីដែលសេសសល់គឺត្រឹមតែកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។
ហេីយបេីប្រឹងរកហេីយគង់តែស្លាប់ គង់តែយកទ្រព្យទៅតាមដដែល តេីមនុស្សរស់នៅខំដេីម្បីអ្វី? គឺ....ខំក៏ខំចុះ ប្រឹងក៏ប្រឹងចុះ ប្រឹងរកដោយមានសេចក្តីថ្លៃថ្នូរ ធ្វេីអំពេីល្អខ្លះផង ស្វែករកក្តីសុខសម្រាប់ជីវិតខ្លះផង ហេីយប្រឹងរកតាមសម្មាអាជីវោ ( ការចិញ្ចឹមជីវិតត្រឹមត្រូវ) ព្រោះការរកសុីសុចរិតទៀងត្រង់ក៏រស់បានដែរ មិនចាំបាច់ទាល់តែលោភលន់កេងប្រវ័ញ្ចបានរស់កើតឯណា សង្គមជាតិវឹកវរ គឺដោយសារការលោភលន់នេះជាចំបងនោះឯង៕
អត្ថបទ៖ ចែធំ Page កវីលាក់ស្នេហ៍-ប្រលោមលោក