ចង់រកកន្លែងទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ពិសា និងភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេឈ្ងុយឆ្ងាញ់ ក្នុងកន្លែងតែមួយប្រហែលជាលោកអ្នកពិបាកស្វែងរកហើយ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងាហាងកាហ្វេមួយកន្លែងដែលទើបតែបើកដំណើរការតែកំពុងតែពេញនិយមខ្លាំងថាម្ហូបអាហារ និងភេសជ្ជៈសុទ្ធតែមានឱជារសនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។
«ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានបើកបម្រើអាហារជាច្រើនមុខសុទ្ធតែចម្អិនដោយចុងភៅចំណានៗមានបទពិសោធន៍ខ្ពស់ និងប្រកបដោយអនាម័យល្អតាមស្តង់ដា ឯរសជាតិឆ្ងាញ់ពិសាគ្រប់មុខ ចំណែកភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេពិសេសៗឆ្ងាញ់គ្រប់រសជាតិទៀតផង។ ហើយកាន់តែពិសេស សម្រាប់ការបើកដំណើរការសាកល្បង (Soft Openinng) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះសម្រាប់អតិថិជនមកទទួលទាននៅក្នុងហាងផ្ទាល់នឹងទទួលបានការបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗតែម្តង។
គួរឱ្យដឹងផងដែរថា «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានទីតាំងស្ថិតនៅ ផ្ទះលេខ 895 ផ្លូវ 1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ ចុះពីស្តុកត្រឡោកបែកចម្ងាយ ២០០ម៉ែត្រ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៣ ៣៧៧ ៦៨៨ ៕
អត្ថបទ ៖ ក្នុងស្រុក