អ្វីដែលមនុស្សស្រីខ្លាចបំផុតនោះគឺបញ្ហាការកើតមុន ដែលជាផលរំខានលើស្បែក និងធ្វើឱ្យបាត់បង់សម្រស់មួយផ្នែកធំ ហេតុនេះហើយបានជាមនុស្សជាច្រើនប្រឹងស្វែងរកផលិតផលដែលលក់នៅទីផ្សារ និងផលិតផលធម្មជាតិផងសម្រាប់ការពារ រួមទាំងព្យាបាលបញ្ហាកើតមុននេះ។
តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភេសជ្ជៈ២មុខ ផឹកហើយដឹងតែគ្មានមុនតែម្តង ថែមទាំធ្វើឱ្យស្បែកស្រស់ថ្លាទៀត ៖
១. ទឹកខ្មេះប៉ោម
-យកទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ ឬកន្លះស្លាបព្រាបាយបើទឹកខ្មេះនេះខ្លាំងពេក លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះផ្លែ កូរបញ្ចូលគ្នាដោយអាចលាយទឹកក្តៅឧណ្ហៗបន្តិចក៏បាន រួចអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើតរសជាតិតាមចំណូលចិត្ត។
-ទទួលទានភេសជ្ជៈនេះជារៀងរាល់ព្រឹកបញ្ហាមុននឹងលែងជាបញ្ហា ថែមទាំងការពារការកើតមុនទៀតផង។
២. ទឹកដោះគោរមៀត
-ទឹកដោះគោ ១ពែង លាយជាមួយនឹងម្សៅរមៀត ១កូនស្លាបព្រាកាហ្វេ ហើយបន្ថែមម្រេចខ្មៅហ្មត់ ១ចិប កូរបញ្ចូលគ្នាជាការស្រេច (ប្រសិនជាអាចរកបានអ្នកអាចបន្ថែមម្សៅឈើអែម កន្លះស្លាបព្រាកាហ្វេ ម្សៅខ្ញីកន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១កូនស្លាបព្រាកាហ្វេទៀតរឹតតែប្រសើរ)។
-កូរគ្រឿងផ្សំខាងលើបញ្ចូលគ្នាដោយដាក់លើភ្លើងកម្តៅតិចៗរហូតដល់ពុះ ហើយទុកឱ្យត្រជាក់បន្តិចអ្នកអាចទទួលទានបានហើយ៕
រក្សាសិទ្ធអត្ថបទ ៖ ក្នុងស្រុក