ដូចយើងបានដឹងហើយថាបច្ចុប្បន្ននេះមានការបង្ហាញអំពើល្អជាច្រើននៅក្នុងបណ្តាញសង្គមដោយអ្នកខ្លះក៏បានធ្វើកម្មវិធីសប្បុរសនានា ចុះជួយដោយផ្ទាល់ និងអ្នកខ្លះបានបង្ហោះបង្ហាញពីការចូលរួមថវិកាជាដើម។ តែការបង្ហោះបង្ហាញហួសប្រមាណខ្លាំងពេក បានធ្វើឱ្យមនុស្សមួយចំនួនយល់ថាជាការធ្វើបុណ្យយកមុខយកមាត់ដើម្បីទាញប្រយោជន៍អ្វីមួយ ដោយអ្នកខ្លះយល់ថាការធ្វើបុណ្យពិតប្រាកដមិនចាំបាច់តែថតបង្ហោះបង្អួតឡើយ។
សម្រាប់ថ្មីៗនេះវិញជនបរទេសមួយរូបបានធ្វើឱ្យបុគ្គលិកហាងកាហ្វេមួយកន្លែងហាក់រំភើបខ្លាំងនឹងអំពើល្អដោយមិនចង់បានមុខមាត់ដោយនាំក្មេងៗមកទទួលទានកាហ្វេនៅហាងប្រេនមួយធ្វើឱ្យក្មេងៗសប្បាយចិត្តជាខ្លាំង។ ហាក់ចង់បង្ហាញថានេះហើយជាអំពើល្អពិតប្រាកដ បុគ្គលិកហាងកាហ្វេរូបនេះបានលួចថតរូបបាន៣ ៤សន្លឹកដើម្បីបង្ហាញទៅមហាជន។
តាមរយៈគណនីហ្វេសប៊ុក Leap ឱ្យដឹងថា៖ «ធ្វើបុណ្យដោយចិត្តស្មោះ តាមពិតពូបរទេសនឹងគាត់មកផឹកកាហ្វេទេ គាត់ឃើញក្មេងៗគួរអោយអាណិត គាត់ក៏ហៅមកpay all 🙏😁មួយតុនឹង៥០$ដាច់ផឹង វាមិនច្រើនទេ តែគួសមដែល😁🙏
ក្មេងៗមើលទៅសប្បាយចិត្តណាស់ (They said first time for them 😁 ) តាមពិតទៅរូបភាពបែបនឹងញុមក៏ធ្លាប់ឃើញច្រើនដែល តែអ្វីដែលមិនដែលឃើញគឺធ្វើបុណ្យដោយគ្មាន camera 📸
(រូបនឹងញុមលួចថតទេ) ឃើញច្រើនដែលតែមិនដែលឃើញបែបនឹង អញ្ចឹងដាក់ពីបីប៉ុសទុកមើល ។ មិនមែនធ្វើបុណ្យMV 😁🙏 បញ្ជាក់ កាធ្វើបុណ្យល្អដូចគ្នាទាំងអស់មិនមែនស្ថិតលើថតមិនថតនោះទេ អរគុណ»៕