មួយរយៈមុននេះ សារព័ត៌មានក្នុងស្រុក ធ្លាប់បានចុះផ្សាយរួចមកហើយក្នុងករណី ក្រោយគេបានប្រទះឃើញរបស់ប្រើប្រាស់ ដូចជា ចាន ឆ្នាំង និងសំភារៈដទៃទៀត មានអាយុកាលចំណាស់ខ្ទង់ ១០០ឆ្នាំ ត្រូវបានពុទ្ធបរិស័ទប្រមូលនាំមកមកដុតរំលាយសម្រាប់សាងសង់ចាក់ជាព្រះពុទ្ធបដិមាទៅវិញ ដោយសំភារៈនេះ អាចចាត់ទុកថាជាវត្ថុបុរាណមួយដ៏កម្រផងដែរ ដែលយើងគួរតែរក្សាទុកប្រសើរជាង។
ដោយយល់ឃើញពីបញ្ហាប៉ះពាល់ដ៏ធំនេះ នាថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសប្រគេនព្រះមេគណរាជធានី-ខេត្តស្តីពី ការបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាមហើយ ដែលជាដំណឹងមួយដ៏គួរឱ្យត្រេកអរខ្លាំងមែនទែន។
ដូច្នេះសង្ឃឹមថាពុទ្ធបរិស័ទទូទាំងប្រទេសជ្រាបជាដំណឹង និងនាំគ្នាអភិរក្សថែរក្សាសម្បត្តិបុរាណខ្មែរវិញ៕
អត្ថបទ៖ ក្នុងស្រុក