ហេតុអ្វីមនុស្សល្អៗ ត្រូវមកឈឺចាប់ ខូចចិត្ត​ ខកបំណងស្ទើរតែគ្រប់រឿងបែបហ្នឹង?

- ខ្ញុំធ្លាប់ស្គាល់មនុស្សម្នាក់ រយៈពេលជាង១០ឆ្នាំ ហើយគេក៏ធ្លាប់ប្រាប់ខ្ញុំថា "ខ្ញុំជាមនុស្សដែលល្អបំផុតសម្រាប់គេ" តែចុងក្រោយយ៉ាងម៉េច យើងក៏បែកគ្នា ព្រោះតែរឿងមិនចេះយោគយល់ មិនចេះអត់ឱន ជារឿងដែលយល់ច្រឡំ...។

- ខ្ញុំធ្លាប់ស្គាល់មនុស្សម្នាក់ រយៈពេលជាង៨ឆ្នាំ ហើយគេក៏ធ្លាប់និយាយថា "ខ្ញុំល្អចំពោះគេណាស់ មិនថាខ្ញុំទៅទីណា ក៏គេតាមទៅទីនោះដែរ" តែចុងក្រោយយ៉ាងម៉េច គេក៏ចាកចេញពីខ្ញុំទៅស្ងាត់ៗ មិនប្រាប់សូម្បីតែហេតុផល មិនបានឱ្យខ្ញុំដឹងសូម្បីតែបន្តិច ថាខឹងខ្ញុំរឿងអ្វី ឬខ្ញុំបានធ្វើខុសអ្វី...។

- ធ្លាប់មានមនុស្សម្នាក់និយាយថា​ ខ្ញុំគឺជាមនុស្សដែលល្អ ចិត្តបាន ចិត្តទូលាយ ស្រួល ចុះសម្រុងនឹងគ្នា គេក៏ជាមនុស្សដែលខ្ញុំស្រឡាញ់ដែរ តែចុងក្រោយយ៉ាងម៉េច ខ្ញុំបានត្រឹមតែជាមនុស្សល្អដែលគេមើលរំលង គេមិនស្រឡាញ់មនុស្សល្អដូចខ្ញុំទេ គេថាខ្ញុំល្អពេក ... ។

107774945_2685362631749694_7327967859817354892_n

ពេលខ្លះ ខ្ញុំពិតជាមិនយល់ពិតមែនថា មនុស្សល្អមានន័យបែបណា?​ ធ្វើជាមនុស្សល្អ តើមានន័យអ្វី? បើកន្លងមកនេះ មនុស្សល្អបានត្រឹមតែទទួលរងនូវអារម្មណ៍ឈឺចាប់ ...​ មនុស្សល្អសម្រាប់តែគេធ្វើបាប ... មនុស្សល្អបានត្រឹមតែជាមនុស្សដែលគេមើលរំលង ... ។

អ្នកខ្លះគេនិយាយថា គេចង់បានមនុស្សល្អ គេប្រាថ្នាមនុស្សល្អជាគូជីវិត ប៉ុន្តែ ពេលដែលបានជួបមនុស្សល្អហើយ គេបែរជាមិនព្រមទទួលយក គេថាគេមិនស្រឡាញ់ទេ ... តាមពិតទៅ មិនមែនគេមិនស្រឡាញ់មនុស្សល្អទេ តែមកពីមនុស្សល្អនោះ មិនមែនជាមនុស្សដែលគេស្រឡាញ់។

ធ្វើមនុស្សល្អមករហូត​ តែរហូតមកដល់ពេលនេះ គឺបានត្រឹមតែឈឺចាប់ ខូចចិត្ត ខកបំណងមករហូត ជួបតែរឿងមិនសមបំណង ជួបតែមនុស្សដែលធ្វើឱ្យខូចអារម្មណ៍មករហូត​... ពេលខ្លះសួរខ្លួនឯងថា តើធ្វើមនុស្សល្អបានប្រយោជន៍អ្វី? បើជួបតែរឿងមិនល្អមកវិញបែបហ្នឹង តើគួរបន្តធ្វើល្អបន្តដល់ពេលណា?

តើដល់ពេលណា ទើបមនុស្សល្អៗ អាចជយបរឿងល្អៗ ហើយត្រូវទទួលបានដោយមនុស្សល្អៗដូចគ្នា? ពេលខ្លះខ្ញុំពិតជាខ្លាច ខ្លាចមនុស្សដែលប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សល្អ ព្រោះពាក្យដែលអ្នកប្រាប់ខ្ញុំថា ខ្ញុំល្អ ខ្ញុំល្អណាស់ តែចុងក្រោយ គឺអ្នកបានត្រឹមតែទុកខ្ញុំចោល ដើរចេញ ឱ្យមនុស្សល្អៗដូចខ្ញុំ ត្រូវរងការឈឺចាប់ពីអ្នកតែប៉ុណ្ណោះ​...!៕

108100145_2687178641568093_1690820905243046658_o

116231785_2696461313973159_6497512891838708478_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ