ដូចយើងដឹងហើយថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូរភោគសម្បត្តិធម្មជាតិមានភ្នំតូចធំ ព្រៃព្រឹក្សា ជ្រោះភ្នំពោរពេញដោយបរិយាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកទៅកម្សាន្ត។
បើទោះបីជាខេត្តមណ្ឌលគិរីគឺជាខេត្តព្រៃភ្នំនៅតាមព្រំដែនក៏ពិតមែន សម្រាប់អ្នកទៅលេងកម្សាន្តមិនបារម្ភរឿងការទទួលទាននោះទេ ព្រោះមណ្ឌលគិរីមានភោជនីយដ្ឋានទំនើបសម្បូរអាហារឆ្ងាញ់ៗពិសេសៗទាំងម្ហូបស្រុកស្រៃ និងម្ហូបបែបទំនើប ដែលកំពុងតែទទួលបានការពេញនិយមល្បីថាសុទ្ធតែអាហារមានរសជាតិឆ្ងាញ់នោះគឺ «ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant » ។
ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant ត្រូវគេដឹងថាមានបំរើសេវាកម្ម អាហារបីពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដោយមុខម្ហូបសុទ្ធតែមានឱជារសឆ្ងាញ់ ចម្អិនពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ប្រើប្រាស់កសិផលក្នុងខេត្តជាចំបងពីបងប្អូនជនជាតិ។ ឯការរៀបចំម្ហូបអាហារមានអនាម័យខ្ពស់ ក្រោមស្នាដៃចុងភៅចំណានៗ ដោយម្ហូបនីមួយៗធ្វើតាមតម្រូវការអតិថិជនកម្ម៉ង់យ៉ាងល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មល្អ កន្លែងស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ តម្លៃសមរម្យ និងគិតគូពីសុខភាពខ្ពស់សម្រាប់អ្នកទទួលទានតែម្តង ។
គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ មានទីតាំងស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីចំងាយ 1.5km ពីរង្វង់មូលគោព្រៃបត់តាមរង្វង់មូលវិមានឯករាជ្យថ្មីខេត្តមណ្ឌលគិរី ដើម្បីទទួលបានព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 088 7000090 ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព ៖ ភោជនីយដ្ឋាន ផាសូណា ជ្រលងភ្នំ _Passona Valley Restaurant