នៅពេលដែលលោក Joe Bernstein ទើបតែមានអាយុ ២៥ ឆ្នាំគាត់មានទំងន់ ១៥៤ គីឡូក្រាម (៣៣៩,៨ ផោន) ។ របបអាហារគ្មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់របស់គាត់ទេ។ បន្ទាប់មកគាត់បានអនុវត្តន៍ទម្លាប់សាមញ្ញមួយចំនួនចូលទៅក្នុងជីវិតរបស់គាត់ដែលទីបំផុតនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៅលើរូបរាងនិងអារម្មណ៍របស់គាត់។ ឥឡូវនេះ Joe ធ្វើការជាគ្រូបង្វឹកផ្ទាល់ខ្លួនដើម្បីជួយមនុស្សធ្វើការជ្រើសរើសកាន់តែប្រសើរសម្រាប់របៀបរស់នៅដែលមានសុខភាពល្អ។
យោងតាមគេហទំព័រ Bright Side ផ្តល់ជូនអ្នកនូវឱកាសដើម្បីអនុវត្តន៍ឱ្យប្រាកដនូវវិធីសាស្រ្តខាងក្រោមដើម្បីទទួលបានលទ្ធផលល្អ។
ការណ៍នេះមានន័យថាវាល្អប្រសើរជាងពិតមែន ក្នុងការជៀសវាងការផឹកសូដា ទឹកផ្លែឈើ និងតែផ្អែម។ ទោះបីជាវាជាទម្លាប់តែមួយគត់ដែលអ្នកទទួលយកក៏ដោយក៏វាអាចជួយឱ្យអ្នកស្រកទម្ងន់ ២២ គីឡូក្រាម (៤៨.៥ ផោន) ក្នុងរយៈពេល ៣ ខែ។ ពេលខ្លះយើងមិនដឹងថាយើងញ៉ាំវាប្រហែល ២០០០ កាឡូរីក្នុងមួយថ្ងៃ។
... ហើយយកប្រអប់អាហារថ្ងៃត្រង់ដ៏ស្រស់ស្អាតមួយដែលពោរពេញទៅដោយអាហារដែលមានសុខភាពល្អមកកន្លែងធ្វើការ។
កង់នឹងជួយអ្នកឱ្យសន្សំសំចៃពេលវេលាផ្ទាល់ខ្លួនជាច្រើនម៉ោងខណៈពេលដែលអ្នកថែរក្សាសុខភាពរបស់អ្នកផងដែរ។ ពេលវេលាទំនេរដែលអ្នកទទួលបានអាចត្រូវបានចំណាយលើការចម្អិនអាហារ និងការហាត់ប្រាណដែលមានសុខភាពល្អ។
... និងរបៀបរីករាយក្នុងការចម្អិនអាហារ។ រូបមន្តពីអ៊ិនធឺរណែត ការសម្តែងធ្វើម្ហូប និងថ្នាក់រៀនចំអិនអាហារជាមួយមនុស្សល្អៗនឹងជួយអ្នកឱ្យដើរតាមផ្លូវរបស់មេចុងភៅ។
វាជាការល្អប្រសើរជាងមុនក្នុងការជ្រើសរើសផលិតផលក្នុងស្រុកនិងស្រស់ដែលអាចធ្វើឱ្យអាហាររបស់អ្នកមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យរាងកាយស្រកទម្ងន់។
ការដើរពេលព្រឹកយ៉ាងសកម្មជាមួយមិត្តជើងបួនរបស់អ្នកគឺជារឿងល្អបំផុត ដែលអ្នកអាចធ្វើបានដើម្បីបង្កើនការរំលាយអាហារ និងសកម្មភាពខួរក្បាល។ វាពិតជាមិនចាំបាច់ខ្លាំងណាស់ណាទេដែលអ្នកចិញ្ចឹមឆ្កែនោះ - តែរឿងសំខាន់គឺអ្នកត្រូវរកមូលហេតុដើម្បីដើរនៅពេលព្រឹក។
នៅត្រង់ចំនុចនេះយើងនិយាយអំពីទំលាប់នៃការជ្រើសរើសអាហារដែលមានគុណភាពខ្ពស់។ ត្រូវហើយអាហារនេះមើលទៅហាក់ដូចជាថ្លៃ ប៉ុន្តែយើងក៏នៅតែឱ្យជាយោបល់ថាដើម្បីទទួលបានសុខភាពល្អ គួរតែចំណាយឱ្យសក្តិសមនឹងតម្លៃនៃសុខភាពរបស់អ្នក។ ឧទាហរណ៍យ៉ាងខ្លីថា: ប្រសិនបើអ្នកឈឺនោះអ្នកនឹងចំណាយអស់ថវិកាមិនតិចទេក្នុងការព្យាបាល។
វាជាគំនិតល្អក្នុងការបង្កើនចំនួនអាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាចដែលអ្នកញ៉ាំ មានន័យថាបង្កើនបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងដំណាំផ្សេងៗទៀត។ ប្រសិនបើអ្នកមិនទាន់ចង់បន្ថយសាច់សូមយកចិត្តទុកដាក់លើគុណភាព និងប្រភពដើមរបស់វា។
បន្ទាប់ពីបែកបាក់ជាមួយអតីតប្រពន្ធរបស់គាត់លោក Joe ត្រូវកសាងជីវិតរបស់គាត់ជាថ្មីហើយវាគឺជាជីវិតថ្មីទាំងស្រុង - ជាជីវិតដែលមានសុខភាពល្អ និងមនសិការ។ មនុស្សគ្រប់គ្នាមានទំនាក់ទំនង វាក៏ដល់ពេលហើយដើម្បីបញ្ចប់។
ដើម្បីកុំឱ្យទម្ងន់របស់អ្នកត្រលប់មកវិញ វាចាំបាច់ក្នុងការធ្វើច្រើនជាងការហាត់ប្រាណ និងញ៉ាំឱ្យបានត្រឹមត្រូវ។ រាល់ការងារផ្លូវចិត្តនៅខាងក្នុងចិត្តរបស់អ្នកមានសារៈសំខាន់ណាស់៖ តាំងពីដំបូងនៅពេលអ្នកចាប់ផ្តើមបោះបង់ទម្លាប់ចាស់ រហូតដល់ពេលដែលអ្នកបានយល់ពីតម្លៃ និងមានអារម្មណ៍ថាអ្នកក្លាយជាមនុស្សថ្មីដោយខ្លួនឯង៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside