នៅពេលដែលមនុស្សស្រីម្នាក់ស្ងៀមស្ងាត់ អាចដោយសារតែហេតុផល ១០ ចំណុចនេះ

ជាការពិត គ្រប់គ្នាតែងតែគិតថា មនុស្សស្រីចូលចិត្តនិយាយលេងសើចច្រើន នៅពេលដែលនាងសប្បាយចិត្ត. ប៉ុន្តែនៅពេលដែលនាងមានអារម្មណ៍មិនល្អ ឬក៏មិនសប្បាយចិត្ត នាងរមែងស្ងៀមស្ងាត់ទៅ មិនចូលចិត្តបង្ហាញមុខនោះឡើយ។ តែក៏នៅមានហេតុផលមួយចំនួនទៀត ដែលធ្វើឱ្យនាងប្រែពីមនុស្សលេងសើច រីករាយ ក្លាយទៅជាមនុស្សដែលស្ងៀមស្ងាត់ និងគួរឱ្យចម្លែកចិត្តបំផុត។ ខាងក្រោមនេះ ជាចំណុចទាំង១០ ដែលអាចជាហេតុផល ដែលធ្វើឱ្យនាងព្យាយាមនៅស្ងៀមស្ងាត់តែឯង។

១. នាងអាចនឹងកំពុងតែស្ថិតនៅចំណុចមួយដែលខ្ពស់

អាចនិយាយបានថា ស្ថិតក្នុងចំណុចខ្ពស់នៃគំនិត គឺមានន័យថា នាងចេះគិត និងមានចរិតចាស់ទុំច្រើនជាងមុន ដូច្នេះហើយ ភាពស្ងៀមស្ងាត់របស់នាង គឺចង់បង្ហាញឱ្យឃើញពីភាពខ្ពង់ខ្ពស់នៃគំនិត។

២. នាងកំពុងជួបប្រទះបញ្ហា

អាចនិយាយបានថា នាងកំពុងតែឆ្លងកាត់ ឬជួបប្រទះនូវបញ្ហាមួយចំនួន ដែលធ្វើឱ្យនាងឈឺចាប់ ឬខូចចិត្ត ដូច្នេះ នាងត្រូវការរក្សាគម្លាត និងដកខ្លួនចេញមួយរយៈ ដើម្បីព្យាបាលរបួសរបស់នាង។ នាងគិតថា ការដែលនាងស្ងៀមស្ងាត់ នឹងជួយឱ្យនាងមានអារម្មណ៍ថាបានធូរស្រាល និងប្រសើរជាងមុន។

115956250_3239532469605993_51093511054916102_o

៣. នាងព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង

អាចនិយាយបានថាកន្លងមកនេះ នាងតែងតែព្យាយាមទៅពឹង ឬសុំជំនួយពីអ្នកដទៃ ប៉ុន្តែពេលនេះនាងគិតថា នាងគួរតែព្យាយាមធ្វើអ្វីៗ ឬដោះស្រាយបញ្ហាដោយខ្លួនឯង ចៀសវាងទៅរំខានដល់អ្នកផ្សេង។ ម្យ៉ាងវិញទៀតនាងដឹងថា ខ្លួននាងពេលនេះ រឹងមាំគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាបានដោយខ្លួនឯងហើយ។

៤. អាចនឹងទើបតែដោះស្រាយបញ្ហារួចរាល់

នាងទើបតែរួចផុតពីទុក្ខ និងបញ្ហាស្មុគសា្មញ ដូច្នេះ នាងប្រហែលជាត្រូវការពេលវេលាខ្លះដើម្បីនៅស្ងៀមស្ងាត់ ឬនៅជាមួយខ្លួនឯងឱ្យបានច្រើន។

៥. នាងរវល់

នាងប្រហែលជាមានការងារច្រើន មមាញឹក ដូច្នេះហើយ ទើបធ្វើឱ្យនាងស្ងៀមស្ងាត់ មិននិយាយស្ដី ឬបង្ហាញមុខចំពោះអ្នកណា ក៏ព្រោះតែនាងត្រូវការពេលវេលាដើម្បីបំពេញកិច្ចការរបស់នាងឱ្យបានល្អប្រសើរ។

៦. នាងត្រូវការអ្នកខ្វល់ពីនាង

ពេលខ្លះ អាចជាការសម្ដែងរបស់នាង ដែលនាងស្ងៀមស្ងាត់ទៅ ក៏ព្រោះតែចង់បានការចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ពីនរណាម្នាក់ នាងចង់ដឹងថា តើនរណាខ្លះខ្វល់ខ្វាយ បារម្ភ និងតាមរកនាងជាពិសេស។

116757239_3239532546272652_3297954258322139346_o

៧. នាងជាមនុស្សអាត្មានិយម

នាងដឹងថានាងធ្វើបាបអ្នក ហើយនាងមិនចង់បើករបួសចាស់ទេ។ បន្ថែមពីលើការធ្វើឱ្យខ្លួននាងជាសះស្បើយ នាងកំពុងផ្តល់ឱ្យអ្នកនូវកន្លែងដើម្បីឱ្យប្រសើរឡើង។ នាងកំពុងគិតពីអ្នក ហើយលះបង់បំណងប្រាថ្នាផ្ទាល់ខ្លួនសម្រាប់អ្នក។

៨. នាងត្រូវការសម្រាក

នាងប្រហែលជាហត់នឿយណាស់ហើយ ទើបត្រូវនៅស្ងៀមស្ងាត់ ដើម្បីសម្រាក សន្សំកម្លាំងមកវិញ។ នាងមិនបាត់ខ្លួនរហូតទេ ដល់ពេលមួយដែលនាងបានស្រាកស្រាន្តនោះ នាងនឹងត្រឡប់មកដូចដើមវិញមិនខាន។

៩. នាងកំពុងគិតពិចារណា

នាងប្រហែលជាកំពុងតែព្យាយាមគិតអ្វីមួយហើយ។ នាងព្យាយាមពិចារណានូវគ្រប់បញ្ហា និងរឿងរ៉ាវដែលបានកើតឡើង និងចង់រកចម្លើយមួយដែលល្អ ដោយមិនចង់ឱ្យមានអ្វីមករំខានផ្លូវចិត្ត និងសតិអារម្មណ៍របស់នាងនោះឡើយ។

១០. នាងរឹងមាំហើយ

ប្រហែលជានាងរឹងមាំគ្រប់គ្រាន់ហើយក្នុងការនៅស្ងៀមស្ងាត់ម្នាក់ឯង នាងទម្លាប់នឹងភាពឯកា នាងទម្លាប់នឹងការប្រើជីវិតរស់នៅជាមួយនឹងខ្លួនឯងច្រើនជាងនៅជាមួយនរណាម្នាក់ ឬចូលទៅក្នុងភាពអ៊ូអរ។ ដូច្នេះ នាងអាចមើលថែខ្លួនឯងបានហើយ ក៏មិនត្រូវការឱ្យអ្នកណាចូលមករំខាន ឬលំបាកដោយសារនាងនោះដែរ៕

116723908_3239532519605988_4631372407777193752_o

អត្ថបទ ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ បរទេស