សញ្ញា៥យ៉ាងដែលបង្ហាញថា សង្សារចាស់របស់អ្នក គេចង់វិលត្រឡប់រកអ្នកវិញ

អ្នកប្រហែលជានៅតែសង្ស័យថា តើសង្សារចាស់របស់អ្នក គេនៅតែគិត ឬចង់ត្រឡប់មករកអ្នកវិញដែរឬក៏អត់នោះ អ្នកអាចសាកល្បងសង្កេតមើលលើ៥ចំណុចសំខាន់ៗខាងក្រោមនេះ។ ប្រសិនបើឃើញនូវទង្វើ ឬសកម្មភាពទាំងនេះ នោះបង្ហាញថា សង្សារចាស់របស់អ្នក គេពិតជាចង់វិលត្រឡប់មករកអ្នក ហើយចង់ត្រុវរ៉ូវគ្នាជាមួយអ្នកវិញហើយ។

១. គេនៅតែព្យាយាមថែរក្សាទំនាក់ទំនងជាមួយអ្នក

បើទោះជាបែកចែកផ្លូវគ្នាក៏ដោយ ប៉ុន្តែគេនៅតែបន្តសកម្មភាព និងទង្វើយកចិត្តទុកដាក់ចំពោះអ្នក នៅតែរក្សាទំនាក់ទំនងល្អៗជាមួយនឹងអ្នក នេះបញ្ជាក់ឱ្យឃើញថា គេមិនចង់បែកពីអ្នកនោះឡើយ។ លើសពីនេះ គេអាចទំនងជានៅស្ទាក់ស្ទើរ ក្នុងការចែកផ្លូវគ្នា ដូច្នេះ គេត្រូវត្រៀមជើងព្រួល ដើម្បីថែរក្សាអ្នកទុក ធ្វើរឿងល្អៗដើម្បីចងចិត្ត ឬបន្ទន់ចិត្តអ្នក។

114248525_3236780833214490_2442172190350496104_o

២. គេតែងតែសួរមិត្តភក្តិរបស់អ្នកអំពីអ្នក

គេនៅតែចង់ដឹងអំពីសុខទុក្ខរបស់អ្នក គ្រប់ពេល គេតែងតែសួរនាំរឿងរ៉ាវ ឬបញ្ហាដែលពាក់ព័ន្ធនឹងអ្នកជាពិសេស។ ហើយគ្រប់ពេលដែលគេនិយាយ ឬរំឭកពីអ្នក ទឹកមុខគេបង្ហាញឱ្យឃើញពីការស្រឡាញ់ ស្នាមញញឹម និងសេចក្ដីសុខជាខ្លាំង ដែលចង់ឱ្យដឹងថា គេចង់វិលត្រឡប់រកអ្នកវិញពិតមែន។

៣. គេនៅតែធ្វើឱ្យប្រាកដចិត្តថា អ្នកមិនទាន់មានអ្នកថ្មី

គេហាក់ព្យាយាមប្រាប់ខ្លួនឯងថា អ្នកនៅតែស្រឡាញ់គេ គេគិតថា ទោះយ៉ាងណាក៏អ្នកនៅតែមិនទាន់មានអ្នកណាថ្មីចូលមកជំនួសកន្លែងគេនោះឡើយ។ ជាការពិត គេគិតមករហូតថា អ្នកនៅតែសំខាន់សម្រាប់គេ ហើយគេក៏តែមានវត្តមាននៅក្នុងចិត្តអ្នកដដែល។

115597691_3236780876547819_3097541736927864308_o

៤. គេតែងតែរំឭកពីអនុស្សា និងការចងចាំល្អៗជាមួយអ្នក

គេចូលចិត្តនិយាយរឿងកំប្លែងដែលពាក់ព័ន្ធនឹងគេឱ្យអ្នកស្ដាប់ គេរំឭកពីអតីតកាល ការចងចាំ និងអនុស្សាវរីយ៍ជាច្រើនដែលអ្នក និងគេធ្លាប់បានសាងកន្លងមក។ គេចង់ប្រាប់អ្នកថា គេមិនដែលភ្លេចរឿងរ៉ាវល្អៗដែលកើតឡើងរវាងអ្នកទាំងពីរនោះឡើយ។ ដូច្នេះហើយ ដោយសារតែអនុស្សានេះហើយ ដែលធ្វើឱ្យគេនៅតែចងចាំអ្នក ហើយចង់វិលត្រឡប់មករកអ្នកវិញ។

៥. គេប្រាប់អ្នកថា គេមិនដែលឈប់ស្រឡាញ់អ្នកទេ

អាចថាជាភាសាគួរឱ្យព្រឺរោមណាស់ ដែលគេនិយាយថា គេមិនដែលឈប់ស្រឡាញ់អ្នក ឬគេមិនធ្លាប់ស្អប់អ្នកសោះនោះ។ ព្រោះថា បើមិនឈប់ស្រឡាញ់ ចុះហេតុអ្វីត្រូវបែកគ្នា។ ជាការពិត តែវាក៏អាចថាជាចិត្តពិតប្រាកដរបស់គេដែរ ដែលគេនៅតែស្រឡាញ់អ្នកមិនដែលប្រែប្រួល ព្រោះថា ចិត្តស្រឡាញ់ចំពោះមនុស្សម្នាក់ ពិតជាអាចឋិតថេរមែន បើទោះជាពេលមុនធ្លាប់សាងកំហុស យ៉ាងណា តែអារម្មណ៍របស់មនុស្សគឺវាតែងតែបែបនេះហើយ៕

116550109_3236780783214495_917390801870216202_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ