ការសិក្សាមួយចំនួនបង្ហាញថាក្រចករបស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។ ជួនកាលបញ្ហានៅលើក្រចកអាចបង្ហាញពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរក៏ថាបាន។ ការផ្លាស់ប្តូរពណ៌និងអារម្មណ៍លើក្រចកអាចជាសញ្ញានៃជំងឺបេះដូង សួតឬប្រព័ន្ធសសៃប្រសាទ។
ចំពោះអ្នកដែលមានក្រចកក្រាស់ ងាយពុកផុយនិងគ្មានពណ៌ឬឡើងលឿង នោះមកពីអ្នកកើតជំងឺផ្សិត។ នៅពេលដែលអ្នកមានរោគសញ្ញាទាំងនេះ ភាគច្រើនកើតឡើងនៅលើម្រាមជើង ហើយអាចមានពេលខ្លះកើតឡើងនៅលើក្រចកដៃរបស់អ្នក។
ដើម្បីបញ្ជាសជំងឺផ្សិតនេះ អ្នកមិនគួរដើរជើងទទេនៅក្នុងបន្ទប់ទឹកសាធារណៈ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ អ្វីដែលត្រូវធ្វើនោះគឺត្រូវពាក់ស្បែកជើងដែលស្ងួត និងឧស្សាហ៍សម្អាតវា។ ប្រសិនបើអ្នកកើតជំងឺនេះហើយអ្នកគួរទៅរកពេទ្យឯកទេសសើស្បែកដើម្បីទទួលការព្យាបាល។
ក្រចកពុកផុយ ក្រចកស្ងួតដែលបែកនិងប្រេះអាចជាសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ី។ ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញមួយដែលបង្កើតអ័រម៉ូនសំខាន់ៗជាច្រើន ហើយភាពមិនប្រក្រតីរបស់វាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទម្ងន់ កម្ពស់ និងសីតុណ្ហភាពរបស់រាងកាយ។ ស្ថានភាពបែបនេះគឺធ្ងន់ធ្ងរដូច្នេះទៅសូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយធ្វើតាមការណែនាំ។
ជំងឺក្រចកអាចមានរួមផ្សំទាំង ការត្រជាក់ចុងដៃ ចុងជើងដែលអាចជារោគសញ្ញានៃភាពស្លេកស្លាំង។ ស្ថានភាពសុខភាពនេះរួមមាន វិលមុខ, ខ្សោយ, ឈឺក្បាល, ចង្វាក់បេះដូងលោតមិនត្រូវចង្វាក់និងឈឺទ្រូង។
ភាពស្លកសាំង(Anemia) អាចបណា្តលមកពីការមានរដូវ មានផ្ទៃពោះ ការញ៉ាំអាហារមិនមានជាតិដែកនិងខ្វះវីតាមីន B12 ឬមានជំងឺតំរងនោម។ វិធីសាស្រ្តទប់ស្កាត់ដ៏ល្អបំផុតគឺរបបអាហារសម្បូរដោយជាតិដែក ត្រី សណ្តែកសៀង ថ្លើមជ្រូកនិងសាច់ក្រហម។
តើអ្នកខាំក្រចករបស់នៅពេលដែលអ្នកភ័យមែនទេ? មិនថាវាជា OCD ឬពេលមានភាពតានតឹង វាមិនល្អសម្រាប់ក្រចករបស់អ្នកនោះទេ ហើយអាចក្លាយទៅជាខូចទ្រង់ទ្រាយនិងផុយស្រួយ។ ម្យ៉ាងទៀតបើដៃកខ្វក់គឺជាប្រភពនៃបាក់តេរី។
ជម្ងឺសរសៃប្រសាទត្រូវការ ការពិគ្រោះយោបល់និងរោគវិនិច្ឆ័យពីគ្រូពេទ្យ។ ហើយអ្នកត្រូវជៀសវាងការខាំក្រចក ហើយធ្វើឱ្យសុខភាពអ្នកប្រសើរឡើង។ ឧទាហរណ៍អ្នកអាចទំពារស្ករកៅស៊ូនៅពេលអ្នកមានភាពតានតឹង។
ក្រចកពណ៌លឿងបង្ហាញពីជំងឺស្បែករបកក្រហម។ ជម្ងឺនេះជារឿយៗកើតមានចំពេលមានរលាក រមាស់លើស្បែករបស់អ្នក។ ជាសំណាងល្អសព្វថ្ងៃនេះមានការព្យាបាលជាច្រើនដើម្បីកាត់បន្ថយរោគសញ្ញាដូចជាក្រែម ថ្នាំគ្រាប់និងការព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ។ អ្នកគួរតែទៅជួបពេទ្យសើស្បែកដើម្បីឆែកមើលស្ថានភាពសុខភាពរបស់អ្នកនិងថ្នាំដែលត្រឹមត្រូវសម្រាប់អ្នក។
ការប្រេះឬក្រចកពណ៌លឿងអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់។ ជំងឺនេះបណ្តាលឱ្យមានការឈឺចាប់និងជាញឹកញាប់ហើមសន្លាក់។ ស្ថានភាពនេះទំនងជាប៉ះពាល់ដល់ស្ត្រីច្រើនជាងបុរស។ វាត្រូវបានគេជឿថាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយហ្សែន។
រក្សាក្រចករបស់អ្នកឱ្យមានសំណើម។ ប្រើផលិតផលដែលផ្ទុកវីតាមីន E។ ពាក់ស្រោមដៃនៅពេលអ្នកលាងចានឬបោកខោអាវ។
ប្រែសម្រួលដោយ៖ Kalib9
ប្រភព៖ BrightSide