មនុស្សប្រុសមុននឹងដាក់ចិត្តស្រឡាញ់នារីណាម្នាក់ ក៏គេមើលដែរ ប៉ះមនុស្សស្រីប៉ុន្មានប្រភេទនេះ ដឹងតែគ្មានក្នុងជម្រើសគេហើយ

មិនមែនមនុស្សប្រុសគ្រប់រូប សុទ្ធតែងាយស្រឡាញ់ ងាយលង់ចំពោះមនុស្សស្រីនោះទេ។ ចុះអ្នកដឹងទេថា នារីប្រភេទណាខ្លះ ដែលមនុស្សប្រុសសុខចិត្តដើរចៀស មិនពាក់ព័ន្ធ មិនចង់យកធ្វើជាគូ? ខាងក្រោមនេះ ជាប្រភេទមនុស្សស្រីដែលមនុស្សប្រុសមិនត្រូវការ ៖

១. មនុស្សស្រីសាំញ៉ាំ រញ៉េរញ៉ៃច្រើន

66170

ភាពទាក់ទាញបំផុតរបស់មនុស្សស្រីគឺ សេចក្ដីថ្លៃថ្នូរ និងចេះរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែបើនាងមើលទៅនិយាយស្ដីច្រើនហួសហេតុ ជាពិសេសនៅះគឺ ពូកែវែកញែក ផ្ដល់យោបល់ សួរនាំច្រើននោះ ដឹងតែគ្មានបុរសណាត្រូវការនោះឡើយ ព្រោះវាការបង្ហាញពីឥទ្ធិពលនៃភាពស្មុគស្មាញ សំញ៉ាំ រឿងច្រើនរបស់នាង ធ្វើធ្វើដូចចង់ត្រួតត្រា ចេះគ្រប់សព្វបែបយ៉ាងពេក។

២. តាំងខ្លួនជាម្ដាយ

66171

ជាសង្សារ តែធ្វើខ្លួនដូចម្ដាយ ការពារ ឃុំគ្រង ចាត់ចែងច្រើនពេក ធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ គេមិនចូលចិត្តអ្នកណាដែលតាំងខ្លួនជាម្ដាយរបស់គេនោះទេ ព្រោះគេមានម្ដាយដែលចាំលួងលោម និងមើលថែគេហើយ បើថែមមួយទៀត គេអាចនឹងមានសម្ពាធច្រើនជាង។

៣. ស៊ិចស៊ីជ្រុល

66172

ជាការពិត មនុស្សប្រុសអាចនឹងចូលចិត្តមើលមនុស្សស្រីស្លៀកពាក់ស៊ិចស៊ី តែមិនមែនមានន័យថា គេស្រឡាញ់ ឬចង់បានមនុស្សស្រីស៊ិចស៊ី លិចលើលិចក្រោមមកធ្វើជាដៃគូនោះឡើយ ព្រោះវានឹងធ្វើឱ្យគេមានអារម្មណ៍មិនស្រណុក ឬមិនទុកចិត្ត ព្រោះតែភាពស៊ិចស៊ីនេះ។ ពួកគេអាចនឹងមិនចូលចិត្តនៅពេលដែលមានប្រុសផ្សេងសម្លឹងមើលភាពស៊ិចស៊ីរបស់ដៃគូ ដូចដែលគេសម្លឹងមើលស្រីផ្សេងដែលស៊ិចស៊ីអ៊ីចឹងដែរ។

៤. មនុស្សស្រីទន់ជ្រាយជ្រុល

66236

មនុស្សប្រុសអាចនឹងមិនត្រូវការមនុស្សស្រីដែលឯករាជ្យខ្លាំងពេក តែគេក៏មិនចង់បានមនុស្សស្រីដែលទន់ជ្រាយ ទន់ខ្សោយ ដែលចាំតែពឹងផ្អែកលើភាគីខាងប្រុសទាំងស្រុងនោះដែរ។ មនុស្សស្រីទន់ជ្រាយពេក អាចនឹងធ្វើជាបន្ទុកយ៉ាងធ្ងន់ដល់ខ្លួនគេជាមនុស្សប្រុសទៅវិញ។

៥. ប្រៀបដូចគណិតវិទូ

66237

មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីគិតគូរ តឹងតែងគ្រប់ជ្រុង គ្មានចន្លោះសេរីភាពនោះទេ ជាពិសេសនោះគឺ បូកដកគុណចែក មត់ចត់ជ្រុលពេក វាក្លាយទៅជាការឃុំគ្រង បិទសិទ្ធទៅវិញ។ ជាពិសេសនោះគឺ ភាពគម្រិះម៉ៅស្វិត ដែនកំណត់ហួសហេតុ បើសូម្បីតែទិញរបស់បន្តិចបន្តួច ឬវត្ថុអនុស្សាវរីយ៍ ក៏សួរដេញដោលពីតម្លៃ ហើយស្ដីបន្ទោសដែរនោះ មនុស្សប្រុសមិនចូលចិត្តបែបហ្នឹងឡើយ។

៦. តាំងខ្លួនជាព្រះនាង

66238

មនុស្សស្រីដែលតាំងខ្លួនដូចជាព្រះនាងម្ចាស់ គឺមិនឱ្យតម្លៃដៃគូទេ ពេលខ្លះប្រើធ្វើដូចកញ្ចះអ៊ីចឹង មនុស្សប្រុសជាដៃគូជីវិត មិនអាចដូចឪពុកម្ដាយរបស់អ្នក ដែលថ្នាក់ថ្នមបមបីអ្នកមួយជីវិតនោះឡើយ គ្រប់យ៉ាងគឺ សិទ្ធសេរីភាព គឺស្មើភាពគ្នា មិនមែនជាព្រះនាង ដែលយកមកចាំតែបម្រើអ្នកនោះទេ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)