ជាធម្មតាយើងហូបផ្លែឈើគឺមិនដែលកត់សំគាល់នូវអត្ថប្រយោជន៍របស់ផ្លៃឈើសោះ មិនថាផ្លែឈើបានផ្ដល់នូវសុខភាពល្អ ឬក៏ដូចជាអាចទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺបានក៏ពុំសូវបានចាប់អារម្មណ៍ទេ។ ថ្ងៃនេះគេហទំព័រ ក្នុងស្រុក លើកយកគុណប្រយោជន៍នៃផ្លៃស្រការនាគមកចែករំលែក។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពទាំង ៦ យ៉ាង ដោយគ្រាន់តែហូបផ្លែស្រកានាគស្រស់ៗ៖
ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids, phenols និងមានសមាសធាតុ ពិសេសៗដែលជាសារធាតុប្រឆាំងទៅនឹងជំងឺមហារីក ហើយវាទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើងមាននៅក្នុងខ្លួនយើង។
ដូចបានរៀបរាប់ក្នុងចំណុចទី២មក សារធាតុសរសៃទទួលបានពីផ្លែស្រកានាគមិនត្រឹមតែមានគុណប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារទេ វាថែមទាំងជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា ដោយវាទប់ស្កាត់ពុំឲ្យកោសិកាធ្វើការបញ្ចេញជាតិស្ករច្រើនពេក ដែលយូរៗទៅអាចបង្កហានិភ័យនៃជំងឺទឹកនោមផ្អែម។
នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយបានឲ្យដឹងថា ផ្លែស្រកានាគមានឥទ្ធិពលវិជ្ជមានក្នុងការកាត់បន្ថយបញ្ហាទាក់ទងនឹងជំងឺទឹកនោមផ្អែម និងកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍នៃជំងឺទឹកនោមផ្អែមទៀតផង។
ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចា្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ផ្លែស្រកានាគ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពរាងកាយ ។ ហើយបរិមាណខ្ពស់នៃវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។
វីតាមីន C ដែលមាននៅក្នុងផ្លែស្រកានាគ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលក្នុងការពង្រឹង និងរំញោចប្រព័ន្ធភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ប្រព័ន្ធភាពស៊ាំរឹងមាំនឹងការពាររាងកាយឲ្យជៀសផុតពីជំងឺ ផ្សេងៗ រួមទាំងរោគឆ្លងផងដែរ។
តាមរយៈការសិក្សាដូចគ្នាខាងលើនេះ គេបានរកឃើញទៀតថា ផ្លែស្រកានាគជាភ្នាក់ងារដ៏សំខាន់ក្នុងការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងជួយរក្សាលំនឹងនៃបរិមាណស្ករក្នុងឈាម ដែលកត្តាទាំងពីរនេះសុទ្ធតែចូលរួមចំណែកយ៉ាងចំបងក្នុងបញ្ហានៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ជាពិសេសទៅទៀតនោះ ផ្លែស្រកានាគក៏មានផ្ទុកសារធាតុខ្លាញ់ Omega 3 និង Omega 6 ដែលគេបានរកឃើញថាសារធាតុពីរប្រភេទនេះ បានជួយកំចាត់ចោលនិងកាត់បន្ថយខ្លាញ់មិនល្អតាមចរន្តឈាម។ កត្តាទាំងអស់នេះហើយ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សរីរាង្គបេះដូងឲ្យមានដំណើរការបានយូរអង្វែង ដោយវាជួយកាត់បន្ថយនូវកម្រិតកូលេស្តេរ៉ុលមិនល្អ និងជាតិស្ករ ដែលធ្វើឲ្យសុខភាពបេះដូងអន់ថយ។
ជាផ្លែឈើ ផ្ដល់នូវ ជីវជាតិ (វីតាមីន) និង អំបិលខនិជដែលមានប្រយោជន៍ចំពោះសុខភាព និង មានសារធាតុចិញ្ចឹមចាំបាច់ដែលអាចជួយការពារជំងឺបានទៀតផង។
រូបភាពខាងក្រោមនេះរូបរបស់ម្ចាស់ចម្ការផ្លាល់