៥ ចំណុចសំខាន់ ដែលអ្នកគួរដឹង និងចងចាំ ក្នុងនាមជាមនុស្សស្រីដែលឆ្លាត

១. នៅពេលដែលអ្នកអាចថែខ្លួនឯងឱ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ នោះដៃគូរបស់អ្នក ក៏នឹងរឹតតែស្រឡាញ់អ្នកកាន់តែខ្លាំងឡើង

ខ្ញុំជឿថា ស្នេហាពិត គឺពិតជាមានមែន ប៉ុន្តែគ្មានបុរសណាម្នាក់នៅលើផែនដីនេះ ដែលមិនស្រឡាញ់ស្រីស្អាតនោះទេ។ បេះដូងល្អ ចិត្តស្មោះគឺសំខាន់ ប៉ុន្តែយើងមិនត្រឹមតែអាចពឹងផ្អែកលើវាដើម្បីឱ្យបុរសយកចិត្តទុកដាក់ ឬរក្សាគាត់ឱ្យនៅក្បែរយើងជារៀងរហូតបានឡើយ។ ប៉ុន្តែ យើងត្រូវចេះថែរក្សាខ្លួនឯង ធ្វើឱ្យខ្លួនឯងមើលទៅឆ្លាត និងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្លាយជាមនុស្សម្នាក់ដែលស្រស់ស្អាត និងមានតម្លៃ ផ្តល់ឱ្យខ្លួនឯងនូវស្តង់ដារមួយដែលល្អ ដូចនេះ អ្នកមិនចាំបាច់ខ្លាចបាត់បង់បុរសម្នាក់នោះទេ ព្រោះស្ត្រីឆ្លាត និងស្រស់ស្អាតដូចជាអ្នក គឺកម្រណាស់ ហើយគ្មាននរណាម្នាក់ចង់ឱ្យអ្នកចាកចេញនោះឡើយ ដូច្នេះ ទោះអ្នកមិនឃាត់គេ ក៏គេព្យាយាមថែរក្សាអ្នកឱ្យបានល្អដែរ។

Cover Copy

២. នៅពេលដែលអ្នកឈប់គិតពីអារម្មណ៍ និងការគិតរបស់អ្នកដទៃ នោះអ្នកនឹងដឹងថា ជីវិតអ្នកពិតជាមានន័យ និងមានក្ដីសុខ

វាជាការពិតដែលមិនអាចប្រកែកបាន ដែលថាស្ត្រីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅពេលនិយាយដល់មនុស្សដែលនាងយកចិត្តទុកដាក់ និងស្រឡាញ់បំផុត។ នាងមានបន្ទុកនៅក្នុងចិត្តគំនិតរបស់នាង ព្រោះនាងតែងតែគិតជ្រៅជ្រះនៅក្នុងគ្រប់ស្ថានភាពនៅពេលដែលមានមានស្នេហា។ អ្នកមិនចាំបាច់ខ្វល់ពីមនុស្សគ្រប់គ្នាគ្រប់ពេលនោះទេ។ បើអ្នកអាចគិតបានថា អ្នកចូលមកក៏ស្វាគមន៍ អ្នកណាចង់ចាកចេញក៏ជូនដំណើរ ហើយចេះរស់នៅក្នុងជីវិតរបស់ខ្លួនឯង មិនហត់នឿយនឹងការដែលប្រឹងប្រជ្រៀតខ្លួន ចូលទៅរស់នៅក្នុងជីវិតអ្នកណាម្នាក់ នោះអ្នកនឹងដឹថា ជីវិតរបស់ខ្លួនឯងនេះមានន័យ មានតម្លៃ និងមានក្ដីសុខខ្លាំងប៉ុនណា។

៣. ការបែកបាក់ ឬបាត់បង់នរណាម្នាក់ មិនបានធ្វើឱ្យអ្នកឈឺចាប់ទេ តែផ្ទុយទៅវិញ គឺសេចក្ដីរំពឹងដែលអ្នកមានលើគេខ្លាំងទៅវិញទេ ដែលធ្វើឱ្យអ្នកខូចចិត្ត និងខកបំណងនោះ

ធ្លាប់ដឹងហើយថា ការរំពឹង និងផ្ញើក្ដីសង្ឃឹមទៅនឹងនរណាម្នាក់ខ្លាំងពេក វាជារឿងដែលធ្វើឱ្យយើងឈឺចាប់ខ្លាំង។ ដូច្នេះ នៅពេលដែលអ្នកបែកបាក់ស្នេហា ឬបាត់បង់មនុស្សដែលអ្នកស្រឡាញ់ អ្នកមិនបានឈឺចាប់ ព្រោះតែការចាកចេញរបស់គេនោះឡើយ តែអ្នកខកចិត្ត ខូចចិត្ត ដោយសារតែការរំពឹង និងក្ដីសង្ឃឹមដែលអ្នកទុកនៅលើគេនោះច្រើនខ្លាំងពេកតែប៉ុណ្ណោះ។ ដូច្នេះ បើមិនចង់ឱ្យខ្លួនឯងឈឺចាប់ ខូចចិត្ត ចូរកុំផ្ញើទំនុកចិត្ត និងការរំពឹងលើនរណាម្នាក់ខ្លាំងពេក ព្រោះទោះជាគេល្អនឹងអ្នកយ៉ាងណា ក៏គេអាចនឹងប្រែជាអាក្រក់នៅថ្ងៃណាមួយវិញជាមិនខាន។

B39527dc57c3837939b37d42523851de

៤.បើអ្នកចង់ឱ្យដៃគូរបស់អ្នកស្រឡាញ់អ្នក លុះត្រាតែអ្នកចេះស្រឡាញ់ខ្លួនឯងសិន

គ្មាននរណាម្នាក់ អាចដឹងពីរបៀបក្នុងការស្រឡាញ់អ្នកបានទេ ប្រសិនបើអ្នកខ្លួនឯងក៏មិនចេះស្រឡាញ់ខ្លួនឯងដែរនោះ។ ស្រឡាញ់ខ្លួនឯង ស្វែងយល់ពីខ្លួនឯង សួរខ្លួនឯងថា អ្នកជានរណា ហើយអ្នកត្រូវការអ្វី ចង់បានមនុស្សបែបណា។ តើស្នេហាប្រភេទណាដែលអ្នកចង់ទទួលបានពីដៃគូរបស់អ្នក នៅពេលដែលអ្នកអាចយល់ច្បាស់ពីខ្លួនឯង ចេះឱ្យតម្លៃ និងស្រឡាញ់ខ្លួនឯងហើយនោះ មនុស្សជុំវិញអ្នក ក៏គេគោរព ឱ្យតម្លៃ ហើយស្រឡាញ់អ្នកស្មោះដូចគ្នា។

៥. រឿងចាស់ រឿងអតីត រឿងមិនល្អ វាបានកន្លងហួសអស់ហើយ ដូច្នេះ កុំធ្វើឱ្យខ្លួនឯងស្ពាយនូវសម្ពាយអតីតកាលទៀតអី មនុស្សឆ្លាត គេត្រូវចេះប្រឈមមុខនឹងការពិត យកអតីតជាមេរៀន ហើយសាងបច្ចុប្បន្នឱ្យបានល្អ ឈានទៅរកអនាគតដែលប្រសើរ គេនឹងមើលថែផ្លូវកាយ ផ្លូវចិត្ត និងដុសខាត់គំនិតឱ្យរឹតតែមានតម្លៃ មិនមែននៅឱបក្រសោបអតីត ធ្វើបាបចិត្តខ្លួនឯងមួយជីវិតនោះឡើយ៕

ប្រែសម្រួល ៖ pHknongsrok / ប្រភព ៖ 🦋