៩ យ៉ាងដែលយើងធ្វើរាល់ថ្ងៃ ដោយមិនដឹងថាវាមានគ្រោះថ្នាក់ខ្លាំង ចំពោះសុខភាពដល់កំរិតណា!

មនុស្សមានញាណពិសេសដែលជួយពួកគេឱ្យអាចដឹងនៅពេលណាពួកគេនឹងជួបគ្រោះថ្នាក់។ ទោះយ៉ាងណាក៏ដោយមិនមែនគ្រប់ស្ថានភាពទាំងអស់អាចត្រូវបានទស្សន៍ទាយដឹងបានទេជាពិសេសជាមួយអ្វីដែលយើងធ្វើរាល់ថ្ងៃហើយជឿថាគ្មានគ្រោះថ្នាក់ដូចជា ការប្រើប្រាស់ទូរស័ព្ទរបស់យើងគ្រប់ពេលវេលាជាឧទាហរណ៍ស្រាប់។

យោងតាមគេហទំព័រ Bright Side ដែលទើបចេញផ្សាយបានរកឃើញថាមានរឿង ៩ យ៉ាងដែលយើងធ្វើរាល់ថ្ងៃដែលអាចធ្វើឱ្យយើងមានគ្រោះថ្នាក់។

1. ញ៉ាំភេជ្ជះដែលវិចខ្ចប់ដោយប្លាស្ទិក

មីក្រូប្លាស្ទិកអាចត្រូវបានរកឃើញនៅក្នុងដបប្លាស្ទិកមួយចំនួនធំ។ មីក្រូប្លាស្ទិកទាំងនេះកំពុងគំរាមកំហែងដល់សុខភាពមនុស្ស។ សមាសធាតុទាំងនេះដែលមាននៅក្នុងដបប្លាស្ទិកអាចកាត់បន្ថយការមានកូន បង្កើនខ្លាញ់ក្នុងរាងកាយ ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធភាពស៊ាំ ជះឥទ្ធិពលដល់ការលូតលាស់ប្រដាប់បន្តពូជបុរស លើកកំពស់ភាពធាត់របស់កុមារ និងបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូងនិងសរសៃឈាម។ ដបប្លាស្ទិកទាំងនេះកាន់តែមានគ្រោះថ្នាក់ដល់កុមារ។

2. ការប្រើប្រាស់សម្លៀកបំពាក់ស្ងួត

ការបោកសម្អាតសម្លៀកបំពាក់ស្ងួតគឺជា​ ដំណើរការគីមី។ សារធាតុគីមីគ្រោះថ្នាក់ជាច្រើនត្រូវបានប្រើនៅពេលសម្ងួតសម្លៀកបំពាក់ហើយខ្លះទៀតអាចនៅជាប់នឹងសាច់ក្រណាត់។ នៅពេលអ្នកស្រូបយកសារធាតុគីមីទាំងនេះអ្នកអាចមានបញ្ហាផ្លូវដង្ហើម និងឈឺភ្នែក ឈឺក្បាលវិលមុខ និងមានបញ្ហាភ្នែក។

3. ខ្ទប់មាត់កណ្តាស់

អ្នកមិនគួរខ្ទប់មាត់កណ្តាស់ទេ។ ប្រសិនបើអ្នកខ្ទប់វានឹងអាចបាញ់ខ្យល់តាមត្រចៀករបស់អ្នកក្នុងពេលដែលអ្នកកណ្តាស់។ ការគ្រប់គ្រងការកណ្តាស់របស់អ្នកក៏អាចបណ្តាលអោយសរសៃឈាមរបស់អ្នកមាននៅក្នុងភ្នែក ច្រមុះ និងអាចឈានដលដាច់រហែកក្រដាស់ត្រចៀកផងដែរ

4. ប្រើប្រាស់ទឹកអប់ដែលពោរពេញទៅដោយសារធាតុគីមី

ទឹកអប់ជាច្រើនពោពេញទៅដោយគ្រឿងផ្សំពុលដែលក្រុមហ៊ុនបានរក្សាការសម្ងាត់។ គ្រឿងផ្សំទាំងនេះមកពីប្រេងឥន្ធនៈហើយអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើមនិងអរម៉ូន, ចង្អោរនិងក្អួត។ ក្នុងករណីដ៏អាក្រក់បំផុតមនុស្សអាចទទួលរងពីការពុលទឹកអប់ឬកើតមហារីក។

5. ការឡើងមុន

ដំបូងការឡើងមុនអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរហើយថែមទាំងបង្កឱ្យមានស្លាកស្នាមដូច្នេះវាពិតជាគ្មានប្រយោជន៍ទេ។ នៅលើផ្ទៃមុខមានតំបន់ដែលគេហៅថា “ ត្រីកោណនៃការស្លាប់” ដែលមានទំនាក់ទំនងផ្ទាល់ទៅនឹងខួរក្បាលហើយប្រសិនបើអ្នកព្យាយាមច្របាច់មុនដែលអាចបង្កជាមេរោគវាអាចឆ្លងទៅដល់ប្រព័ន្ធសរសៃប្រសាទបានយ៉ាងងាយនិងបង្កឱ្យមានផលវិបាកបង្កជារោគស្លាប់មួយចំហៀងខ្លួន រលាកស្រោមខួរ និងក្នុងករណីអាក្រក់បំផុតគឺអាចបាត់បង់ជីវិត។ ដូច្នេះសូមជៀសវាងការញីចមុន ឬប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ចង់ញីចមុន សូមប្រើវិធីផ្សេងដោយគ្រាន់តែលេងជាមួយកងដៃ ខ្សែដៃ ឬនាឡិកា ជំនួសវិញហើយចំណង់ញីចមុននឹងរលាយបាត់។

6. ការប្រើប្រាស់គ្រឿងសំអាងជាមួយសមាសធាតុសំយោគ

វាជារឿងសំខាន់ដើម្បីដឹងថាតើគ្រឿងសម្អាងដែលអ្នកកំពុងប្រើមាន សមាសធាតុសំយោគ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក។ សមាសធាតុទាំងនេះអាចត្រូវបានប្រមូលផ្តុំនៅក្នុងខ្លួនអ្នកក្នុងរយៈពេលយូរនិងបណ្តាលឱ្យរលាកស្បែកនិងអាចបង្កជាជំងឺមហារីក។

7. មិនព្រមផ្លាស់ប្តូរខ្នើយ

រៀងរាល់យប់ពេលអ្នកគេង ខ្នើយរបស់អ្នកស្រូបយកស្បែក សក់ និងសារធាតុប្រេងខ្លួនប្រាណរបស់អ្នក។ នេះអាចបង្កជាមេរោគផ្សេងៗកើតមាននៅក្នុងខ្នើយរបស់អ្នកដែលអាចបង្កឱ្យមានអាឡែរហ្សីមិនល្អ។

8. ដករោមច្រមុះ

ការដករោមចេញពីច្រមុះរបស់អ្នកអាចបណ្តាលឱ្យរលាកក្នុងច្រមុះ។ ប្រសិនបើអ្នកដករោមចេញអ្នកក៏នឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយដែរហើយវាអាចបណ្តាលឱ្យមានជំងឺរលាកស្រោមខួរនិងរលាកខួរក្បាលផ្សេងទៀត។

9. បរិភោគអាហារវិចខ្ចប់

អាហារវិចខ្ចប់មានអាហារូបត្ថម្ភតិចជាងអាហារស្រស់។ ផលិតផលដែលត្រៀមរួចជាស្រេចទាំងនេះផលិតសារជាតិបង្កមហារីកពីព្រោះវាត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់។ អាហារទាំងនេះក៏បង្កឲ្យមានសារធាតុដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ។

តើលោកអ្នកធ្លាប់បានធ្វើរឿងរ៉ាវប្រចាំខាងលើទាំងនេះទេ? ចែករំលែកអត្ថបទសុខភាពនេះទៅកាន់មនុស្សដែលអ្នកស្គាល់!

អត្ថបទដោយ ៖ វីរៈ | ប្រភព​ ៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: