មេរៀនសំខាន់! ដែលស្រីៗត្រូវចាំ និងកុំឱ្យមានរឿងកើតឡើងព្រោះតែពាក្យថា ស្រឡាញ់ ស្មោះត្រង់ ហើយលះបង់អស់ពីខ្លួន

សូមស្រីៗទាំងឡាយ ជាពិសេសគឺ យុវតីដែលទើបតែនឹងពេញវ័យ គប្បីត្រិះរិះ ហើយគិតពិចារណាឱ្យបានល្អ ចំពោះរឿងស្នេហា។ ការដែលយើងស្មោះចំពោះដៃគូ យើងលះបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ វាជារឿងដែលគប្បីណាស់ ប៉ុន្តែរឿងខ្លះ អ្នកមិនត្រូវលះបង់មុនពេលក្បាលដល់កន្ទេលនោះឡើយ អ្នកមិនអាចធ្វើឱ្យខ្លួនឯងអស់តម្លៃ ព្រោះតែចចង់ផ្គាប់ចិត្តដៃគូ ឬចង់បង្ហាញពីភក្តីភាពរបស់ខ្លួនឯងឱ្យគេបានឃើញនោះទេ។ ការបញ្ជាក់ក្ដីស្រឡាញ់ គឺជាការគោរព ស្មោះត្រង់ និងឱ្យតម្លៃគ្នា មិនមែនជាការប្រគល់ខ្លួនប្រាណ មុនពេលរៀបការ ដើម្បីឱ្យគេជឿថា យើងស្មោះនឹងគេនោះទេ។

- មិនមែនទាល់តែប្រគល់ខ្លួនមុនរៀបការ ទុកថាជាការស្រឡាញ់ និងភក្តីភាពនោះឡើយ។

- ទទួលយកកាដូ តែកុំព្រោះតែកាដូ ឬបាច់ផ្កាមួយបាច់ យកខ្លួនប្រាណទៅប្ដូរនោះទេ។

- មនុស្សដែលស្រឡាញ់អ្នកពិត គេគិតពីទុក្ខលំបាករបស់អ្នក មិនមែនធ្វើឱ្យអ្នកលំបាក ដើម្បីបំពេញតណ្ហា ឬសេចក្ដីសុខឱ្យគេនោះទេ។

- គេហ៊ាននាំអ្នកទៅជួបម៉ាក់ប៉ា ទៅជួបសមាជិកគ្រួសារគេ មិនមែននាំអ្នកទៅផ្ទះសំណាក់ ឬសណ្ឋាគារនោះឡើយ។

- គេជ្រើសយកអ្នកព្រោះតែចិត្តគំនិត អត្តចរិត មិនមែនរូបសម្រស់ ឬសម្ភារនិយមរបស់អ្នកនោះទេ។

Screen Shot 2020 07 27 At 12.02.59 PM

មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គេនឹងគោរព ឱ្យតម្លៃអ្នក គេនឹងលះបង់ដើម្បីអ្នក មិនមែនទាមទារឱ្យអ្នកលះបង់សម្រាប់គេនោះទេ ហើយគេនឹងទទួលយកគ្រប់យ៉ាងដែលជាអ្នក មិនមែនការបង្ខំ ឬដាក់សម្ពាធ ធ្វើបាបអ្នកនោះឡើយ។ អ្នកត្រូវស្មោះចំពោះដៃគូ លះបង់ឱ្យមនុស្សដែលអ្នកស្រឡាញ់ តែអ្នកមិនអាចលះបង់គ្រប់សព្វបែបយ៉ាង ជាពិសេសខ្លួនប្រាណ និងតម្លៃរបស់គ្រួសារ មុនពេលរៀបការក្លាយជាប្ដីប្រពន្ធនោះឡើយ។

មនុស្សស្រី ត្រូវចេះថែរក្សាខ្លួន ស្រឡាញ់ខ្លួន រក្សាតម្លៃឱ្យខ្លួនឯង ក៏ដូចជាឪពុកម្ដាយ និងមុខមាត់គ្រួសារដូចគ្នា។ កុំល្ងង់ ព្រោះតែចង់ឱ្យគេជឿថាយើងស្រឡាញ់គេ បែរលះបង់មិនចេះគិត កុំព្រោះតែភាពល្ងង់ បណ្ដោយឱ្យចុងក្រោយ ខ្លួនឯងគ្មានសល់អ្វី កុំធ្វើឱ្យមានវិប្បដិសារី ព្រោះតែមនុស្សដែលមិនបានស្រឡាញ់ និងឱ្យតម្លៃយើង៕

115816692_3188466551213592_3422110586998125431_n

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)