ស្រីៗត្រូវដឹង! បើអ្នកដាក់ចិត្តស្រឡាញ់បុរសណាម្នាក់

នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ តើយើងអាចទទួលយក និងយល់ពីគាត់បានកម្រិតណា ពេលខ្លះ មនុស្សប្រុស ក៏ចង់បានការយល់ចិត្តពីយើងច្រើនផងដែរ។ ខាងក្រោមនេះ ជាអ្វីដែលមនុស្សស្រីគួរដឹង និងឈ្វេងយល់ពីមនុស្សដែលអ្នកស្រឡាញ់ ៖

១. ត្រូវយល់ច្បាស់ពីមនុស្សម្នាក់នោះ

115924216_162593185412452_2528100805778745844_n

មនុស្សគ្រប់រូប មិនអាចល្អបំផុត ឬល្អឥតខ្ចោះនោះទេ គេក៏មានចំណុចមិនល្អ ឬក៏ចំណុចខ្វះខាតដែរ ហើយក៏មានចំណុចខ្លះ គេអាចនឹងប្រួលប្រែផ្លាស់ប្ដូរនៅថ្ងៃណាមួយ គេមិនអាចឋិតថេររហូតនោះឡើយ។ ហើយមិនមែនគ្រប់មនុស្សទាំងអស់ សុទ្ធតែអាចអត់ធ្មត់នឹងយើងបានគ្រប់រឿង គ្រប់ពេលនោះទេ ជួនកាល គេក៏ចេះខឹង ចេះអន់ចិត្តនឹងយើងដូចគ្នា អារម្មណ៍គេ ក៏អាចនឹងប្រែប្រួលទៅគញរប់ពេលដូចយើងអ៊ីចឹង។

២. ផ្ដល់សេរីភាព

115951661_162593208745783_3714042526697845351_n

ផ្ដល់សេរីភាពឱ្យគាត់ ព្រោះធម្មតាមនុស្សប្រុស អាចនឹងត្រូវការសេរីភាពច្រើន ផ្ដល់សិទ្ធឱ្យគាត់បានធ្វើនូវអ្វីដែលគាត់ចូលចិត្ត ដូចជាការលេងហ្គេម ឬលេងកីឡាជាដើម កុំចេះតែតាមគាត់ស្អិតមិនព្រមលែង ចេះតែសួរនាំ គ្រប់គ្រង ឃុំឃាំងគាត់ ធ្វើដូចជាគាត់ជាកូនក្មេង ឬខ្ញុំបម្រើ កូនចៅរបស់យើងឱ្យសោះ មនុស្សត្រូវការសិទ្ធស្មើគ្នា យើងមិនអាចទៅត្រួត្រាលើគេរហូតនោះទេ។

៣. យកចិត្តទុកដាក់ចំពោះគាត់

116000527_162593215412449_7306428826387833378_n

យកចិត្តទុកដាក់ ខុសពីការតាមដាន និងសង្ស័យ ត្រូវចេះសួរនាំ សុខទុក្ខរបស់គាត់ ដោយការបារម្ភ ស្រឡាញ់ មិនមែនចង់ដឹងរឿង ចាប់ថ្នាក់គាត់នោះទេ។ ពេលខ្លះ ត្រឹមសំណួរសួរគាត់ថា ញ៉ាំបាយនៅ? កំពុងធ្វើអ្វី? នៅណា? ទៅផ្ទះជិះប្រយ័ត្នប្រយែង ... ប៉ុណ្ណេះ គេហៅថាការយកចិត្តទុកដាក់ហើយ។

៤. គោរព និងឱ្យតម្លៃ

116019525_162593202079117_8934165768830893846_n

អ្នកត្រូវចេះគោរពរាល់ការសម្រេចចិត្ត និងអ្វីដែលគាត់បានជ្រើសរើស ឱ្យតម្លៃ និងលើកទឹកចិត្តដល់គាត់ មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ ក៏មិនត្រូវយកគាត់ទៅប្រៀបជាមួួនឹងអ្នកដទៃនោះឡើយ។

៥. ជឿជាក់លើគាត់

109345403_964913040616060_2303794033910810900_n

ស្រឡាញ់កុំសង្ស័យ តែបើសង្ស័យកុំស្រឡាញ់ បើអ្នកស្រឡាញ់គាត់មែន អ្នកត្រូវតែជឿជាក់ និងទុកចិត្តមនុស្សដែលអ្នកស្រឡាញ់ ការសង្ស័យ គឺនាំតែបញ្ហា ការឈ្លោះទាស់គ្នាតែប៉ុណ្ណោះ ម្ល៉ោះហើយ បោះចោលឱ្យអស់ទៅ កុំសង្ស័យគ្នាច្រើនពេក មិនសប្បាយទេ។

៦. ធ្វើឱ្យគាត់ជឿទុកចិត្តអ្នក

115820640_964913017282729_1734060919713680253_n

វាក៏ដូចគ្នា ពិតជាសំខាន់ណាស់ ដែលយើងគប្បីធ្វើឱ្យគាត់ជឿជាក់ និងទុកចិត្តលើយើង ថាយើងមានតែគាត់ម្នាក់ ស្មោះត្រង់ និងស្រឡាញ់គាត់ដោយស្មោះ មិនទៅពាក់ព័ន្ធ រញ៉េរញ៉ៃនឹងអ្នកដទៃណាម្នាក់នោះឡើយ។ សូម្បីតែជាមួយមិត្តភក្តិ ក៏យើងអាចបញ្ជាក់បានថា វាត្រឹមតែជាមិត្ត មិនមែនលេងសើចផ្ដេសផ្ដាស នាំឱ្យគាត់សង្ស័យ កើតការមិនទុកចិត្ត។

109345403_964913040616060_2303794033910810900_n

អ្នកត្រូវដឹងថា មិនមាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ ពេលខ្លះ​ គាត់អាចនឹងធ្វើឱ្យអ្នកខឹង អន់ចិត្ត ឬខកបំណង ព្រោះគាត់មិនអាចក្លាយជាមនុស្សដែលដូចនូវអ្វីដែលអ្នករំពឹងទុក ប៉ុន្តែប្រសិនបើអ្នកស្រឡាញ់គាត់ អ្នកក៏ត្រូវតែព្រមទទួលយកគ្រប់ផ្នែកនៃគាត់ តែក៏ត្រូវតែមើលផងដែរថា គាត់សក្តិសមនឹងឱ្យអ្នកលះបង់ និងផ្ដល់ឱ្យគាត់នូវចំណុចអស់ទាំងហ្នឹងទេ។ បើមិនសមនឹងតម្លៃទេ អ្នកកុំព្យាយាមបន្ទាបបន្ថោកខ្លួនឯងអី ព្រោះអ្នកក៏មានតម្លៃគ្រប់គ្រាន់ ដែលសមទទួលបានការគោរព និងថ្នាក់ថ្នមដូចគ្នា។

ចំណាំ! យើងចង់បានការស្រឡាញ់ ថ្នាក់ថ្នម យល់ចិត្តពីមនុស្សដែលយើងស្រឡាញ់ប៉ុនណា គេក៏ចង់បានការត្រឡប់ពីយើងទៅវិញប៉ុណ្ណឹងដូចគ្នា៕

107717676_965106620596702_3982780775912489317_n