នៅក្នុងសង្គ្រាមការបង្ហាញអាវុធថ្មីជារឿយៗអាចនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើសមរភូមិ ហើយថែមទាំងផ្តល់ឱ្យភាគីម្ខាងណាមួយនោះ នូវគុណសម្បត្តិលើសលប់សម្រាប់ជ័យជំនះលើការប្រយុទ្ធ។
ដូច្នេះបច្ចេកវិទ្យាយោធាពិតជារីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយអ្នកផលិតស្វែងរកអាវុធល្អចុងក្រោយនិងអស្ចារ្យបំផុត។ នោះហើយជាមូលហេតុដែលធ្វើឱ្យអាវុធទាំងប្រាំនេះមានលក្ខណៈពិសេស ហើយពួកវាទទួលបានការសាកល្បងជាច្រើនជំហានព្រមទាំងប្រឡូកក្នុងសង្គ្រាមមួយទៅសង្គ្រាមមួយទៀតហូហែរ។
1. British Land Pattern Musket
កាំភ្លើងមួយនេះត្រូវបានគេណែនាំលើកដំបូងនៅឆ្នាំ១៧២២ហើយវាបានក្លាយជាកាំភ្លើងស្ដង់ដាររបស់កងទ័ពចក្រព័ទ្ធអង់គ្លេសជាង១០០ឆ្នាំមកហើយ។ទាហានកាន់កាំភ្លើងនេះហៅវា Brown Bess ហើយវាក៏ប្រើប្រាស់ទូទាំងពិភពលោកនាសម័យនោះដែរ។ ក្នុងសង្គ្រាមមួយចំនួនដូចជា សង្គ្រាមបដិវត្តន៍អាមេរិក ឬសង្គ្រាមបដិវត្តន៍រដ្ឋាតិចសាស់ Brown Bess ប្រើប្រាស់ទាំងពីគូភាគី។ នៅឆ្នាំ១៨៣៨កាំភ្លើងនេះត្រូវបានដាក់ឲ្យចូលនិវត្តន៍ដើម្បីងាកមកប្រើប្រាស់កាំភ្លើងជំនាន់ថ្មីវិញ។
2. 3-line rifle M1891
វាត្រូវបានគេស្គាល់ជាផ្លូវការ ថា Mosin-Nagant។ M1891 បានបម្រើក្នុងជួរកងទ័ពរបស់ចក្រភពរុស្ស៊ី ក៏ដូចជាសហភាពសូវៀត ហើយវាជាកាំភ្លើងដែលផលិតបានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រគឺដល់ទៅ ៣៧ លានគ្រឿង។ M1891 ប្រឡូកក្នុងសង្គ្រាមរុស្សី - ជប៉ុនពីឆ្នាំ ១៩០៤-១៩០៥ ។ M1891 គឺជាកាំភ្លើងវែងសម្រាប់កងទ័ពថ្មើរជើងដ៏សំខាន់របស់រុស្ស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី ១ និងទទួលបានការកែប្រែឲ្យប្រសើរជាងមុនដែលមានឈ្មោះថា M1891 / 30 ហើយវានេះហើយកាន់តែមានឈ្មោះល្បីក្នុងសង្គ្រាមលោកលើកទី ២ ។ បន្ទាប់ពីបានបំពេញការងារជិត ៦០ ឆ្នាំ Mosin-Nagant ទីបំផុតត្រូវបានចូលនិវត្តន៍ភ្លាមៗបន្ទាប់ពីសង្គ្រាមលោកលើកទី ២បានបញ្ចប់ ហើយ AK-47 និង SKS បានលេខមុខវិញម្ដងរហូតដល់ល្បីល្ប៉ាញបំផុតនាពេលបច្ចុប្បន្ន។
3. Lee-Enfield
លេចមុខដំបូងក្នុងឆ្នាំ១៨៩៥ Lee-Enfield គឺជាកាំភ្លើងស្ដង់ដាររបស់ចក្រភពអង់គ្លេសកងទ័ព Commonwealth ដែលប្រើប្រាស់អស់ជាង៦០ឆ្នាំមុនពេលដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ១៩៥៧។ កាំភ្លើងមួយនេះមានគេឃើញប្រើប្រាស់ពេញពិភពលោកហើយក្នុងសង្គ្រាមមួយចំនួនដូចជា Boer Wars ក្នុងប្រទេសអាហ្វ្រិកខាងត្បូង សង្គ្រាមលោកទាំងពីសម័យ រួមទាំងកងទ័ពរបស់អង្គការសហប្រជាជាតិក្នុងសង្គ្រាមកូរ៉។
Lee-Enfield ត្រូវបានគេច្នៃបន្ថែមជាកាំភ្លើងលបបាញ់ទំនើបក្នុងឆ្នាំ១៩៥០ដែលប្រើប្រាស់គ្រាប់ 7.62 NATOហើយបន្ទាប់មកកាំភ្លើងលបបាញ់ម៉ាក L42A1 ដើរតួជំនួសរហូតដល់ឆ្នាំ១៩៩៣។ បបើគិតពីការដាក់ឲ្យប្រើប្រាស់ដំបូងនិងមកមដល់ថ្ងៃចូលនិវត្តន៍ Lee-Enfield ជាកាំភ្លើងដែលប្រើប្រាស់យូរជាងគេពោលជិត១០០ឆ្នាំណោះ។
4. Springfield M1903
ម៉ូឌែល Springfield M1903 ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងគុណភាពមិនល្អនៃកាំភ្លើងរបស់កងទ័ពអាមេរិក Krag-Jorgensen ក្នុងអំឡុងពេលសង្គ្រាមអេស្បាញ - អាមេរិក។ វាបានចូលបម្រើក្នុងកងទ័ពថ្មើរជើងរបស់យោធាអាមេរិកពេញមុខពេញមាត់ក្នុងឆ្នាំ ១៩០៣ ។ Springfield M1903 ត្រូវបានរចនាចេញពីកាំភ្លើងមុនដែរ ដែលអាចផ្ទុកបាន៥គ្រាប់ ជាមួយនឹងការឌីសាញស្នូលដែករុញគ្រាប់។ កាំភ្លើងនេះនឹងក្លាយជាអាវុធសំខាន់របស់កងកំលាំងសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទី ១ ហើយបន្តបម្រើក្នុងជួរកងទ័ពជាមួយកាំភ្លើងថ្មីម៉ាក M1 Garand ដែលទើបត្រូវបានដាក់បង្ហាញក្នុងសម័យសង្គ្រាមលោកលើកទី ២ ។
ឌីសាញសម្រាប់ចាកាំភ្លើងបាញ់ស៊ីប M1903A4 បន្តប្រើប្រាស់ក្នុងសង្គ្រាមកូរ៉េនិងចូលដល់ដំណាក់កាលដំបូងនៃសង្គ្រាមវៀតណាម។ កំណត់ត្រាចុងក្រោយបំផុតដេលកាំភ្លើងនេះប្រើគឺក្នុងកំណត់ហេតុមួយដែលបោះពុម្ពដោយកងទ័ពសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧០ ពោលជិត ៧០ ឆ្នាំបន្ទាប់ពីកាំភ្លើងនេះបានដាក់ឲ្យប្រើប្រាស់លើកដំបូង។
5. Browning M2 Machine Gun
វាមានឈ្មោះហៅក្រៅថា “Ma-Deuce,” ។ កាំភ្លើងយន្ត Browning M2 .50 បានបម្រើក្នុងជួរកងទ័ពពាសពេញពិភពលោកជិត១០០ឆ្នាំ។ វាត្រូវបានគេរចនាឡើងក្រោយសង្គ្រាមលោកមលើកទី១ដែលណែនាំដោយលោកឧត្តមសេនីយ៍ John Joseph "Black Jack" Pershing នៃកងទ័ពអាមេរិក។វាត្រូវបានគេទទួលស្គាល់នៅឆ្នាំ១៩២១។ វាបង្កើតភាពងាយស្រួលដល់ទាហានទាំងថ្មើរជើង រថក្រោះ រហូតដល់បំពាក់លើយន្តហោះចម្បាំង។ សរុបមកវាបម្រើក្នុងជួរកងទ័ពរហូតមកដល់បច្ចុប្បន្នដែលមានវ័យ៩៩ឆ្នាំមកហើយ៕