M1903 Springfield កាំភ្លើងទំនើបរបស់​អាមេរិកក្នុង​សង្គ្រាមលោកលើក​ទី​១ (ភាគ១)

កាំភ្លើងប្រភេទ M1903 Springfield គឺជាកាំភ្លើងចម្បងមួយដែលប្រើដោយកងទ័ពសហរដ្ឋអាមេរិក និងកងម៉ារីនក្នុងកំឡុងពេលរយៈកាលប៉ុន្មាន​ទសវត្សដំបូងនៃសតវត្សរ៍ទី ២០(ដើម​សតវត្យទី២០ ។ វា​ជា​កាំភ្លើងដែល​រចនាដោយ​សហរដ្ឋ​អាមរិក​ជាផ្លូវការ​ដែល​ប្រើ​គ្រាប់​ទំហំ  Caliber .30-06 ​ហើយ​វា​ត្រូវ​គេ​ហៅ​ថា​ម៉ាក​Model 1903​ដែល​ជា​ប្រភេត​កាំភ្លើងប្រើ​ស្នូលដែក​រុញ​គ្រាប់ ​ហើយ​ប្រហោងអាច​ដាក់​បាន​៥​គ្រាប់​។

M1903_Springfield_ _USA_ _30 06_ _Armémuseum

វា​ជា​កាំភ្លើង​ដែល​ទាហានអាមេរិក​ប្រើ​ប្រាស់​ក្នុង​សង្គ្រាមលោក​លើក​ទី​១​ហើយរក្សា​ទុក​ក្នុង​ឃ្លាំង​ក្រោយ​សង្គ្រាមបញ្ចប់។​​វា​នៅ​តែ​ជា​កាំភ្លើងស្ដង់ដាសរ​របស់​កងទ័ពអាមេរិក​រហូត​ដល់​ពួក​គេ​ប្រកាស​ប្រើ​កាំភ្លើង​ម៉ាក​ថ្មី M1 Garand ក្នុង​ឆ្នាំ​១៩៣៦។​ទោះ​បី​ជា​ត្រូវ​ផ្លាស់ប្ដូរ​កាំភ្លើង​នេះ​នៅ​តែ​មាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​ដើម​សង្គ្រាម​លើក​ទី​២។​ក្រោយ​ចប់​សង្គ្រាម​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គេលែង​ប្រើ​ប្រាស់​ទៀត​ហើយ តែ​​ M1903A4  ​​សម្រាប់​ទាហាន​បាញ់​ស៊ីប​នៅ​ប្រើប្រាស់​មួយចំនួន​តូច។ មុន​សង្គ្រាម​វៀតណាម​! វា​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ចូល​និវត្តន៍។

Background

M1903 Springfield Lareg 56a61c433df78cf7728b6461

ក្រោយ​សង្គ្រាម​អេស្ប៉ាញ​-អាមេរិក(Spanish-American War) ទាហានអាមេរិកចាប់​ផ្ដើម​រក​កាំភ្លើង​ថ្មី​មកជំនួស​កាំភ្លើងបុរាណ Krag-Jørgensen ​ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៨៩២។ កាំភ្លើង​ម៉ាក Krag នេះ​បង្ហាញភាពទន់ខ្សោយរបស់​ខ្លួនអំឡុង​ពេល​ប្រយុទ្ធ។ ភាព​ទន់​ខ្សោយ​របស់​កាំភ្លើង​ទាំង​នេះ​គឺ​ល្បឿន​គ្រាប់​ហោះ​បាន​ជិត​ហើយ​ពិបាក​ក្នុង​ការ​ដាក់​គ្រាប់ ហើយ​មិន​អាច​ប្រៀបធៀប​ជាមួយ​Mausers  ដែល​ប្រើ​ប្រាស់​កងទ័ពអេស្ប៉ាញ។ ក្នុង​ឆ្នាំ​១៨៩៩​ពួក​គេ​បាន​កែប្រែឲ្យ​ប្រសើរ​ជាង​មុន​គឺ​ដាក់​គ្រាប់​ឲ្យ​បាន​លឿន​និង​មាន​ភាព​ងាយស្រួល​តែ​នៅ​មិន​ជោគជ័យ​ដដែល។

ការអភិវឌ្ឍនិងការរចនា

Gal800x_springfieldRifle_01 B9895d6b6fe542efbdc6c2df602fa1d4

ក្នុងរយៈពេលមួយឆ្នាំក្រោយមក វិស្វករនៅ Springfield Armory បានចាប់ផ្តើមបង្កើតការរចនាសម្រាប់កាំភ្លើងថ្មី។ ទោះបីជាកងទ័ពសហ​រដ្ឋអាមេរិកបានពិនិត្យមើល Mauser ​របស់អាល្លឺម៉ង់ នៅដើមទសវត្សឆ្នាំ ១៨៩០ មុនពេលជ្រើសរើសយក Krag ក៏ដោយក៏ពួកគេបានវិលត្រឡប់ទៅរក​អាវុធ​អាឡឺម៉ង់សម្រាប់ជា​គំរូ។ ក្រោយមកកាំភ្លើង Mauser រួមមាន Mauser 93 ដែលប្រើដោយអេស្បាញកែ​សម្រួល​បង់​ដាក់​គ្រាប់​ហើយ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន ដោយរួមបញ្ចូលនូវធាតុផ្សំពី Krag និង the Mauser កាំភ្លើងថ្មី​ម៉ាក Springfield កើត​ឡើងដំបូងរបស់ខ្លួននៅឆ្នាំ ១៩០១ ។

173d27156059434143c9afb22aead46d

ដោយ​ជឿជាក់​លើ​ការ​សម្រេច​ក្ដី​បំណង​នេះ Springfield ចាប់​ផ្ដើ​ក្លាយ​អាវុធថ្មីហើយ​ដាក់ឲ្យ​ប្រើ​ប្រាស់សាកល្បង ប៉ុន្តែ​ភាគ​ច្រើន​ទាហាន​អាមេរិកបានបដិសេធ​មិន​ប្រើទៅ​វិញ។ ជាង​២​ឆ្នាំ​ក្រោយ​មក! កងទ័ព​អាមេរិកបានដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ថ្មី​ជាមួយ​នឹង​ការ​បន្ទាន់សម័យកាល​លើ​ចំណុច​សំខាន់​ដទៃ​ទៀត។ ក្នុង​ឆ្នាំ១៩០៣  Springfield  បាន​បង្ហាញកាំភ្លើង​ M1903 ថ្មី​ដេល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ក្នុង​ជួរ​កងទ័ព។

Maxresdefault

ឈ្មោះ៖ M1903 Springfield

ទំហំគ្រាប់ ៖ Cartridge: .30-03 & .30-06 Springfield

ចន្លោះដាក់​គ្រាប់: ៥​គ្រាប់​ក្នុង​មួយ​ឃ្លីប

ល្បឿនគ្រាប់​ហោះ: 2,800 ft./sec.

បាញ់​ចំ​គោលដៅ: 2,500 yds.

ទំងន់៖ជាង​៣​គីឡូក្រាម

ប្រវែង៖​១.១៤ម៉ែត្រ

ប្រវែងកាណុង:២៤អ៊ីង

Sights: Leaf rear sight, barleycorn-type front sight

ប្រភេទ៖ ស្នូលដែករុញគ្រាប់

សូមរង់ចាំ​ភាគ២​បន្ត​ទៀត...................

ក្នុងស្រុករក្សាសិទ្ធ