យើងដឹងហើយថា អាហារពេលព្រឹកពិតជាល្អសម្រាប់សុខភាពណាស់ ដែលអ្នកមិនគួរំលង តមមិនទទួលទានឡើយទោះបីជាចង់សម្រកទម្ងន់ក្តី។ យ៉ាងណាមិនមែនឱ្យតែទទួលទានអាហារអ្វីសុទ្ធតែល្អសម្រាប់សុខភាពដែរ អ្នកត្រូវដឹងថាអាហារណាមិនគួរទទួលទាន និងអាហារណាគួរទទួលទាន។
ដូច្នេះមកតាមដានអាហារ ៦មុខ ដែលអ្នកមិនគួរទទួលទានទាល់តែសោះ មុនម៉ោង ១០ព្រឹក ៖
១. ប័រថូស
វាពិតជាត្រូវត្រូវដែលអ្នកមិនគួរតមអាហារដែលមានជាតិខ្លាញ់នៅក្នុងអាហារពេលព្រឹក តែការទទួលទាននំប៉័ងអាំង ឬ ថូស ជាមួយប័រ គឺវាផ្ទុកនូវសារធាតុខ្លាញ់មិនល្អសម្រាប់សុខភាពវិញនោះទេ។ យល់ល្អ អ្នកអាចទទួលទាននំប៉័ង ឬនំប៉័ងអាំងនេះ លាបជាមួយប័រសណ្តែកដីល្អជាង ព្រោះប័រនេះផ្ទុកនូវជាតិខ្លាញ់ល្អសម្រាប់សុខភាព ពិសេសវាថែមទាំងធ្វើឱ្យរាងកាយអ្នកថាមពល និងឆ្អែតបានយូរផងដែរ។
២.អាហារមានជាតិម្សៅ និងគ្រាប់ធុញ្ញាជាតិ
អ្នកប្រហែលជាគិតថាការយកគ្រាប់ធុញ្ញជាតិជាតិអាហារពេលព្រឹកធ្វើឱ្យអ្នកឆាប់ឆ្អែត និង មិនឡើងទម្ងន់ តែការពិតទៅគ្រាប់ធុញ្ញជាតិជាអាហារពេលព្រឹកធ្វើឱ្យឡើងជាតិកាឡូរីទៅវិញទេ។
ជំនួសមកវិញ អ្នកអាចទទួលទានគ្រាប់ oatmeal ទទួលទានជំនួសវិញព្រោះវាផ្ទុកនូវជាតិខ្លាញ់ល្អ និងជាតិហ្វៃបឺល្អចំពោះសុខភាព ពិសេសកុំភ្លេចកាត់បន្ថយជាតិស្ករនៅក្នុងអាហារាដែលអ្នកទទួលទានបន្ថែមផង។
៣. Pancake និងនំពុម្ព (waffles)
រាល់ពេលអ្នកប្រញាប់ប្រញាល់ទៅធ្វើការអ្នកប្រហែលជាគិតថា ការទទួលទាននំ Pancake នំពុម្ព (waffles) និងនំកុកឃី ពិតជាអាចដោះស្រាយបាន ? ពិតហើយវាមិនមែនជាអាហារពេលព្រឹកមិនល្អទេ តែអាហារទាំងនេះធ្វើឱ្យអ្នកឆាប់ឃ្លាន ហេវហត់អស់កម្លាំង ពិសេសវាមិនសូវជាផ្ទុកជាតិកាកសរសៃល្អ ថែមទាំងសម្បូរជាតិខ្លាញ់ទៀត។
ជំនួសមកវិញ អ្នកគួរតែទទួលទាននំប៉័ង ឬនំប៉័ងអាំងតែម្តងទៅ ព្រោះវាមានផ្ទុកជាតិម្សៅ និងស្ករខ្លះ តែវាមានជាតិកាកសរសៃច្រើនដែរដើម្បីជំនួយសុខភាព និងសម្រន់ការឆាប់ឃ្លានអាហារផ្តេសផ្តាស។
៤. ទឹកដោះគោជូរយ៉ាអួរគ្មានជាតិខ្លាញ់
អ្នកប្រហែលជាគិតថាយ៉ាអួរគ្មានជាតិខ្លាញ់ល្អសម្រាប់ការទទួលទានជាអាហារពេលព្រឹក ផ្ទុយទៅវិញត្បិតវាគ្មានជាតិខ្លាញ់ តែយ៉ាអួរប្រភេទនេះបែរជាផ្ទុកជាតិស្ករមិនល្អចំពោះរាងកាយទៅវិញ។
យកល្អអ្នកគួរតែទទួលទានយ៉ាអួរដែលមានជាតិខ្លាញ់ (full-fat yogurt) តែជ្រើសរើសផលិតផលគ្មានជាតិស្ករល្អជាង ព្រោះតាមការសិក្សា យ៉ាអួរប្រភេទនេះសម្បូរប្រូតេអ៊ីន ជួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យអ្នកឆ្អែតបានយូរផងដែរ។
៥. ទឹកផ្លែឈើ
អ្នកគិតថាតឹកផ្លែឈើល្អ តែយ៉ាងណាទឹកផ្លែឈើសុទ្ធតែមានផ្ទុកសារធាតុសូដា ជាតិស្ករ ឯទឹកផ្លែឈើខ្លះវិញទៀតបាត់បង់ជាតិហ្វៃបឺទាំងស្រុង ដែលទោះជាអ្នកទទួលទានក៏គ្មានបានផលដល់សុខភាពទេ ថែមទាំងធ្វើឱ្យអ្នកធាត់វិញទៀត។
ជំនួសមកវិញ អ្នកគួរតែទទួលទានផ្លែឈើស្រស់ៗ ដោយការខាំ ទំពារ ព្រោះតែសកម្មភាពទទួលទានផ្លែឈើអាចរំញោចរាងកាយឱ្យមានថាមពលស្មារតី ពិសេសផ្លែឈើមានផ្ទុកជាតិស្ករធម្មជាតិ សម្បូរវីតាមីន និងសាធាតុសំខាន់ៗពេញលេញតែម្តង។
៦. អាហារសម្បូរជាតិស្ករពិបាករំលាយ (FODMAPs)
ផ្លែប៉ោម ខ្ទឹមស pears សណ្តែក និងផ្លែប៉ែស សុទ្ធតែជាអាហារមានផ្ទុកជាតិ fermentable, disaccharides, monosaccharides និង polyols ឬ FODMAPs ពោលវាជាពពួកអាហារដែលផ្ទុកសារធាតុកាបូអ៊ីដ្រាត ធ្វើឱ្យក្រពះពោះវៀនពិបាកនឹងធ្វើការរំលាយ ថែមទាំងធ្វើឱ្យអ្នកហើមពោះផងដែរ។ វាមិនមែនជាអាហារដែលមិនល្អនោះទេ តែវាគ្រាន់តែមិនស័ក្តសមក្នុងការទទួលទានជាអាហារពេលព្រឹក ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារពិបាកធ្វើការប៉ុណ្ណោះ។
យ៉ាងណាមិញ អ្នកក៏នៅតែអាចទទួលទានអាហារទាំងនេះបាន តែសូមទទួលទានក្នុងបរិមាណបន្តិចបន្តួចបានហើយ ឬអាចលាយផ្សំជាមួយនឹងអាហារសុខភាពផ្សេងដែលមានជាតិខ្លាញ់ល្អ និងជាតិប្រូតេអ៊ីនទើបប្រសើរ៕