កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ

ដូចយើងបានដឹងហើយថា  ស្ត្រីភាគច្រើនមិនថា ​យុវវ័យ ​វ័យកណ្តាល ​ឬវ័យចំណាស់ទេ ​សុទ្ធតែមានការខ្មាសអៀនច្រើន ​ជាពិសេសទាក់ទងនឹងសុខភាពស្ត្រី និងរោគស្ត្រីតែម្តង។ ហេតុនេះហើយពេលមានបញ្ហាទាក់ទងនឹងសុខភាពផ្ទាល់ខ្លួន ស្ត្រីមិនហ៊ានទៅមន្ទីរពេទ្យ ​ឬជួបនឹងវេជ្ជបណ្ឌិតជំនាញឡ់ើយ ​។

តែយ៉ាងណាថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីការព្យាបាលបញ្ហាទាក់ទងនឹងរោគស្ត្រីខ្លះ ​ដែលអ្នកអាចធ្វើការដោះស្រាយខ្លួនដោយខ្លួនឯង ដោយដកស្រង់តាមរយៈវែបសាយ  Brighside  ដូចខាងក្រោមនេះ ៖

១. ការធ្លាក់ឈាមរដូវ

10 Health Problems Every Woman Can Suffer From — and How to Fix Them

ការហូរ ​ឬធ្លាក់ឈាមរដូវបន្តិចបន្តួច ក្រោយពេលអស់រដូវ ​អ្នកមិនបាច់ព្រួយបារម្ភច្រើននោះឡើយ  ព្រោះជាធម្មតាការអស់រដូវអ្នកខ្លះក៏មានការហូរឈាមបន្តិចបន្តតួចបែបនេះ ​អាចដោយសារតែបញ្ហាអរម៉ូន (ការប្រើថ្នាំពន្យារកំណើត)  រួមទាំងបញ្ហាស្ត្រេសជាដើម។ ​អ្នកអាចដោះស្រាយបញ្ហានេះបាន ​ដោយការងូតទឹកក្តៅឧណ្ហៗ និងម៉ាស្សាខ្លួនថ្នមៗជាដើម ​នោះបញ្ហានឹងធូរស្រាលមកវិញ។ ​តែប្រសិនជាការធ្លាក់ឈាមនៅបន្ត ​អ្នកត្រូវតែជួបនឹងវេជ្ជបណ្ឌិតជំនាញខាងរោគស្ត្រីជាដាច់ខាត។

២. ការរលាកទ្វារមាស

10 Health Problems Every Woman Can Suffer From — and How to Fix Them

ជំងឺទ្វារមាស ​វាទាក់ទងទៅនឹងបញ្ហារលាកទ្វារមាស ​ដែលវាអាចបណ្តាលឱ្យតំបន់បន្តពូជស្ត្រី មានក្លិនមិនល្អ ​មានអាការរមាស់ មានទឹករំអិលហូរចេញមក ​និងអាចបណ្តាលឱ្យមានការឈឺចាប់ផងដែរ។

ដូច្នេះអ្នកត្រូវតែពិនិត្យមើលផលិតផលដែលអ្នកប្រើប្រាស់លើតំបន់ទ្វារមាសរបស់អ្នកដូចជា  សំឡីអនាម័យ ​សំឡីអនាម័យដែលស៊កក្នុងទ្វារមាស (Tampons) សាប៊ូដុសខ្លួន  ផលិតផលលាងសម្អាតប្រដាប់ភេទ និងផលិតផលដទៃទៀត ​ដោយប្រាកដថា ផលិតផលទាំងនោះ ​ជាផលិតលធម្មជាតិ ​គ្មានជាតិគីមី  និងគ្មានក្លិន ពិសេសត្រូវតែប្រើផលិតផលនេះដោយថ្នមដៃបន្តិចលាងជាមួយនឹងទឹកស្អាត និងសាប៊ូធម្មជាតិ នោះអាការរបស់អ្នកនឹងប្រសើរឡើងវិញ។ តែក្នុងករណីបញ្ហានៅតែបន្ត ​សូមទៅជួបគ្រូពេទ្យជំនាញវិញប្រសើរជាង។

៣. ទ្វារមាសមានអាការស្ងួត

10 Health Problems Every Woman Can Suffer From — and How to Fix Them

ប្រសិនជាអ្នកមានអារម្មណ៍ថា  ទ្វារមាសរបស់អ្នកស្ងួតខុសធម្មតានោះ ​គឺបណ្តាលមកអតុល្យភាពអរម៉ូន  ការអស់រដូវ ​ស្ត្រីដែលទើបសម្រាលកូន និងស្ត្រីបំបៅដោះកូនជាដើម។ ​តែអ្នកមិនបាច់បារម្ភទេ ​ងាយៗគ្រាន់តែអ្នកប្រើប្រេងរំអិលជំនួយដែលមានលក្ខណៈធម្មជាតិ ​ប្រាកដជាអាចដោះស្រាយបញ្ហាអ្នកបាន ​តែកុំភ្លេចពិនិត្យគ្រឿងផ្សំផលិតផលឱ្យបានច្បាស់ណា។

៤. មុន ​ឬពងបែកលើប្រដាប់ភេទ

10 Health Problems Every Woman Can Suffer From — and How to Fix Them

អាការមុន ​ឬឡើងគ្រាប់ពងលើប្រដាប់ភេទ វាមិនខុសពីមុនដែលឡើងលើស្បែកមុខយើងទេ ​ហើយក៏មិនបាច់បារម្ភចំពោះអាការនេះដែរ  ព្រោះតែគង់តែបាត់ដោយឯកឯង។ តែអ្នកក៏អាចព្យាបាលវាឱ្យសះស្បើយឆាប់រហ័សផងដែរ ​ដោយការត្រាំរាងកាយនៅក្នុងទឹក (ឥរិយាបថ Sit Bath) ដែលជាទឹកក្តៅឧណ្ហៗ ត្រាំរយៈពេល ​១៥នាទី។

ប៉ុន្តែក្នុងករណី មុន ​ឬពងនោះវាបែក ​ហើយក្លាយ ​ឬឆ្លង ​អ្នកគយរតែប្រើប្រាស់ការព្យាបាល និងថ្នាំឱ្យបានត្រឹមត្រូវពីពេទ្យជំនាញប្រសើរជាង។

៥.​ការស្លៀកខោទ្រនាប់តឹងពេក​​ ឬម៉ូតខ្លាំងពេក

10 Health Problems Every Woman Can Suffer From — and How to Fix Them

មែនហើយម៉ូតខោទ្រនាប់ខ្លះពិតជាស្អាតណាស់ ​ស៊ិចស៊ីណាស់ ​តែអ្នកគូរតែជ្រើសរើសខោទ្រនាប់ដែលស្រួលស្លៀក និងផលិតពីសាច់ក្រណាត់មានគុណភាពល្អជាង។ ​ការជ្រើសខោដែលរឹបខ្លឹង ​ម៉ូតរញ៉េរញ៉ៃ ​ឬម៉ូតស៊ីចស៊ីកំពិតលិត ​នឹងធ្វើឱ្យទ្វារមាសរបស់អ្នកកកិត ​បណ្តាលឱ្យរលាក តឹងហប់ ហើយបណ្តាលឱ្យកើតរោគផ្សិតជាដើម។

ដូច្នេះគិតគូសុភាពរបស់អ្នកជាជាងភាពស្រស់ស្អាតស៊ីចស៊ី  ពិសេសគុណភាពសាច់ក្រណាត់ដែលអ្នកស្លៀកក៏ជាមូលហេតុចម្បងធ្វើឱ្យអ្នកមានបញ្ហាសុខភាពដែរ ​ប្រសិនជាមិនចេះជ្រើសរើសឱ្យបានត្រឹមត្រូវ។

៦. មានបញ្ហាទ្វារមាសពេលប្រើប្រាស់ផលិតសម្អាតរួច

10 Health Problems Every Woman Can Suffer From — and How to Fix Them

ជាការពិតណាស់ ស្ត្រីទាំងអស់ប្រាកដជាចង់ឱ្យប្រដាប់ភេទរបស់ខ្លួនស្អាតល្អ  គ្មានមេរោគ និងគ្មានផលរំខាន ​បានជាអ្នកតែងតែប្រើប្រាស់ផលិតផលលាងសម្អាតជាច្រើន ​និងមានការសម្អាតជាទៀងទាត់។

តែការសម្អាតច្រើនហួសប្រមាណ ​វាបែរជាធ្វើឱ្យប្រព័ន្ធ និងរំអិលការពារទ្វារមាសពីធម្មជាតិរបស់អ្នកបាត់បង់ ​ហើយត្រលប់ជាធ្វើឱ្យអ្នកមានបញ្ហាសុខភាពប្រដាប់បន្តពូជទៅវិញទេ។

ដូច្នេះសូមបញ្ឈប់ការលាងសម្អាតត្រង់ទ្វារមាសច្រើនហួសហេតុពេក ​ពិសេសសូមងាកមកប្រើផលិតផលអនាម័យស្ត្រីដែលផលិតពីធម្មជាតិ ​គ្មានជាតិគីមី ​និងគ្មានក្លិនក្រអូបទើបប្រសើរជាង។

៧. ក្លិនមិនល្អគឺបណ្តាលមកពីចំណីអាហារ

អ្នកប្រហែលជាឆ្ងល់ហើយថា ​ហេតុអ្វីសុខៗនៅបរិវេណប្រដាប់បន្តពូជរបស់អ្នកជះកាន់មិនល្អ ឬក្លិនដូចជាអាហារមួយចំនួនទៅវិញ? មិនបាច់ឆ្ងល់ទេ ​អាហារដែលអ្នកទទួលទានចូល ​ក៏ជាការជះឥទ្ធិពលបណ្តាលឱ្យមានក្លិនមិនល្អដែរ ​ដូច្នេះអ្នកអាចកាត់បន្ថយអាហារមិនល្អដូចជាអាហារដែលមានជាតិខ្លាញ់ ​រួចងាកមកទទួលទានបន្លែ ​និងផ្លែឈើសុខភាពខ្លះទើបប្រសើរ។

៨. គ្រោះថ្នាក់នៃជំងឺកាមរោគ

10 Health Problems Every Woman Can Suffer From — and How to Fix Them

នៅទូទាំងពិភពលោក មានមនុស្សជាងមួយលាននាក់ឆ្លងជំងឺកាមរោគរាល់ថ្ងៃ ដូច្នេះវាសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់លើបញ្ហានេះ និងទៅជួបគ្រូពេទ្យជាទៀងទាត់ប្រសិនជាមានរោគសញ្ញាណាមិនប្រក្រតីកើតឡើង។

ភាគច្រើន រោគនេះមិនមានរោគសញ្ញាច្រើនគួរឱ្យកត់សម្គាល់ទេ ​តែវាក៏មានរោគសញ្ញាមួយចំនួនឱ្យយើងតាមដានខ្លះដែរដូចជា រមាស់ រលាកទ្វារមាស ឈឺចាប់ពេលនោម ដូច្នេះកុំបង្អង់យូរប្រសិនជាអ្នកមានដៃគូ ​ហើយមានការសង្ស័យត្រូវប្រញាប់ទៅជួបគ្រូពេទ្យពិនិត្យជាបន្ទាន់។

៩. បញ្ហាដក ​ឬកោរតំបន់ទ្វារមាស

10 Health Problems Every Woman Can Suffer From — and How to Fix Them

នៅក្នុងប្រទេសជាច្រើន មិនចូលចិត្តរោមនៅលើប្រដាប់ភេទឡើយ ​ដូច្នេះពួកគេព្យាយាមបំបាត់រោមទាំងនោះ ​ដោយការ កោរ ​ដក  ប្រើជែល ​ឬថ្នាំ ​Wax  បករោមនោះចេញជាដើម  ដោយការធ្វើបែបនេះអាចធ្វើឱ្យស្បែកនៅតំបន់នោះមានបញ្ហា ​ឬរលាកជាដើម

ដំណោះស្រាយដ៏ល្អនោះ ​ពេលមានបញ្ហានេះត្រូវតែបញ្ឈប់សកម្មភាពដក ​កោរ ​ឬ ​Wax  ភ្លាមៗ ​រួចត្រាំរាងកាយនៅក្នុងទឹកក្តៅឧណ្ហៗ និងយកក្រណាត់ស្អាតជុតលើតំបន់នោះថ្នមៗ ដើម្បីកម្ចាត់ស្បែកដែលងាប់ៗចេញ និងកម្ចាត់ប្ញសរោមនៅតបន់នោះផងដែរ។

 

១០. ហានិភ័យនៃការរលាកទ្វារមាស

10 Health Problems Every Woman Can Suffer From — and How to Fix Them

ដូចដែលយើងបានដឹងហើយថា ការរលាកទ្វារមាស ​អាចបណ្តាលមកពីការធ្វើចលនាខ្លាំងពេលហាត់ប្រាណ ការស្លៀកខោក្នុង ​ឬសំលៀកបំពាក់រឹបតឹង​ ​ឬការរួមដំណេកទាំងបង្ខំជាដើម។

យ៉ាងណាមិញ ​អ្នកអាចធ្វើការបង្ហាការរលាកធ្ងន់ធ្ងរបាន ​ដោយការត្រាំរាងកាយជាមួយនឹងទឹកអំបិល Epsom ឧណ្ហៗ (Epsom salt) ហើយធ្វើការស្អំជាមួយដុំទឹកកកបន្ថែមក៏បាន។ ​តែក្នុងករណីអាការមានការឈឺចាប់កាន់តែខ្លាំង ​អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាដាច់ខាត៕

Illustrated by Ekaterina Gapanovich for BrightSide.me

ប្រែសម្រួលដោយ៖ ក្នុងស្រុក