ជំងឺមួយចំនួនអាចបណ្តាលមកពីបញ្ហាដែលបង្ហាញនៅលើជើងរបស់លោកអ្នក។ ឧទាហរណ៍ជំងឺទឹកនោមផ្អែមអាចបង្កើនឲ្យចរាចរឈាមដើរយឺតនិងនាំឱ្យមានបញ្ហាជាមួយសរសៃឈាម។ ដើម្បីបងា្កររោគសញ្ញាដែលយើងមិនចង់ជួបប្រទះយើងត្រូវរស្គាល់ពីសរីរាង្គខាងក្នុងណាដែលមានបញ្ហាជះឥទ្ធិពលអាក្រក់ដែលអាចបង្កជាជំងឺ។
យោងតាមគេហទំព័រ Bright Side បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់លោកអ្នកហើយបានរកឃើញបញ្ហាដែលលេចចេញនៅលើជើងរបស់មនុស្សទូទៅដែលបង្ហាញថាវាអាចបង្ករជាបញ្ហាជាមួយនឹងសរីរាង្គខាងក្នុង។
ការហើមជើងរបស់អ្នកអាចបណ្តាលមកពីការឈរក្នុងរយៈពេលយូរ ប៉ុន្តែវាក៏ជារោគសញ្ញានៃលក្ខខណ្ឌជាច្រើនផងដែរ។ ទោះបីជាវាអាចជះឥទ្ធិពលដល់ផ្នែកណាមួយនៃរាងកាយរបស់អ្នកក៏ដោយអ្នកអាចសម្គាល់ឃើញវាញឹកញាប់ជាងនៅលើដៃ ជើង កជើង និងជើងរបស់អ្នក។
បញ្ហាដែលអាចប្រឈមដោយការហើមជើង :
- ជំងឺបេះដូង។ ជំងឺបេះដូងភាគច្រើនធ្វើឱ្យជើងរបស់យើងហើម។
- បញ្ហាជាមួយសរសៃវ៉ែន។ សរសៃឈាមអាចរត់ខុសប្រក្រតីដូច្នេះឈាមនឹងត្រូវប្រមូលផ្តុំគ្នានៅត្រង់ជើង។
- បញ្ហាជាមួយប្រព័ន្ធឡាំហ្វាទិច។ ប្រព័ន្ធឡាំហ្វាទិចមានទឹករងៃនិងសរសៃឈាមនៅក្នុងខ្លួនរបស់យើងដែលនាំយកសារធាតុរាវបញ្ជូនទៅពាសពេញរាងកាយ។ នៅពេលមានការស្ទះនៅក្នុងប្រព័ន្ធឡាំហ្វាទិចវាបណ្តាលឱ្យហើមជើងនិងដៃ។
- បញ្ហាជាមួយថ្លើម។ ការហើមអាចបណ្តាលមកពីអសមត្ថភាពរបស់ថ្លើមក្នុងការបង្កើតប្រូតេអ៊ីនក្នុងឈាមឱ្យបានគ្រប់គ្រាន់។
អ្នកទាំងអស់គ្នាប្រហែលជាបានកត់សម្គាល់នៅពេលអាកាសធាតុត្រជាក់ខ្លាំងស្បែករបស់អ្នកអាចប្រែជាពណ៌ខៀវ។ ប៉ុន្តែមានលក្ខខណ្ឌផ្សេងនៅពេលដែលម្រាមជើងរបស់អ្នកអាចផ្លាស់ប្តូរពណ៌បានសូម្បីតែពេលអាកាសធាតុក្តៅក៏ដោយ។
បញ្ហាដែលអាចប្រឈម :
មានជម្ងឺមួយដែលហៅថា "រោគសញ្ញាពណ៌ខៀវម្រាមជើង" ដែលកើតឡើងនៅពេលស្ទះសរសៃឈាម។
ដុំពកដែលបង្កឲ្យអ្នកឈឺចាប់អាចវិវត្តភ្លាមៗនិងមានរយៈពេលពីពីរបីម៉ោងទៅច្រើនថ្ងៃ។ បញ្ហានេះមិនត្រូវព្រងើយកន្តើយឡើយហើយសូមទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យភ្លាមៗ។
តើវាអាចបង្កជាបញ្ហាអ្វី?
អ្នកអាចនឹងឆ្លងមេរោគបេះដូងដែលបណ្តាលមកពីបាក់តេរី។ ជាធម្មតាថ្នាំអង់ទីប៊ីយោទិចមានប្រសិទ្ធភាពព្យាបាលក្នុងករណីទាំងនេះហើយមិនចាំបាច់ធ្វើការវះកាត់ទេ។
ជាទូទៅស្នាមជាំដែលកើតមាននៅលើស្បែកគឺបណ្តាលមកពីការប៉ះទង្គេចទៅលើអ្វីមួយ ប៉ុន្តែមានលក្ខខណ្ឌផ្សេងស្នាមពណ៌ខៀវលេចឡើងដោយចៃដន្យដោយគ្មានមិនដឹងមូលហេតុណាមួយហើយកើតនៅលើស្បែករបស់អ្នកជាយូរ។
តើស្នាមពណ៌ខៀវបង្កឡើងដោយសារអ្វី?
- ជំងឺថ្លើម
- បង្កឡើងដោយ ជំងឺអូតូអ៊ុយមីន មួយចំនួននៅពេលដែលប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកបង្កឥទ្ធិពលអាក្រក់លើរាកាយរបស់អ្នក។
- ការរលាកនៃសរសៃឈាម
កន្ទួលលើស្បែក គឺជាពាក្យលើកឡើងទូទៅរបស់អ្នកជំងឺ។ ចំណុចទាំងនេះអាចជាពណ៌ក្រហមភ្លឺ ពណ៌ក្រហម ឬពណ៌ស្វាយ។ ក្នុងករណីខ្លះវាអាចរមាស់ ដូច្នេះវាគ្រាន់តែជាប្រតិកម្មអាលែហ្សីប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីផ្សេងទៀតវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។
តើសញ្ញានៃជំងឺធ្ងន់ធ្ងរអ្វីទៅ?
- ការរលាកនៃសរសៃឈាម
- ជំងឺអូតូអ៊ុយមីនមួយចំនួនដូចជាជំងឺលុយពីស ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ។
សរសៃឈាមវ៉ែនអាចលេចឡើងក្នុងពេលមានផ្ទៃពោះ ឬ ដោយសារតែការធាត់ និងមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់។ ជាធម្មតាវាជារោគសញ្ញានៃសរសៃឈាមវ៉ែនហើយជួនកាលអ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះនៅត្រង់កន្លែងលេចឡើងនៃសរសៃឈាមនេះ។
វាមានន័យថាម៉េច?
ជំងឺសរសៃឈាមវ៉ែន កម្រមានណាស់នាពេលបច្ចុប្បន្ននេះហើយប៉ះពាល់ប្រហែល 30% នៃមនុស្សទាំងអស់។ វាគឺជាលក្ខខណ្ឌមួយដែលសរសៃឈាមវ៉ែនធំ ៗ ពង្រីកទំហំនិងរមួល៕
អត្ថបទដោយ : វីរៈ | ប្រភព : Brightside