ពោះវៀនធំរបស់អ្នកមានប្រវែង ៥ ហ្វីត យើងមានទំនោរផ្តល់ការយកចិត្តទុកដាក់តិចតួចបំផុតរហូតដល់វាមានបញ្ហា។ ពោះវៀនធំរបស់យើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយដោយសារតែបញ្ហានេះយើងមិនគួរព្រងើយកន្តើយឡើយ។
វិធីទាំង ៧ នេះនឹងជួយថែរក្សាពោះវៀនធំរបស់អ្នកឱ្យស្អាតនិងមានសុខភាពល្អ។
1. បន្ថែមវីតមីន C ទៅក្នុងរបបអាហាររបស់អ្នក
យោងតាមការសិក្សាមួយក្នុងឆ្នាំ ២០១៥ បានឱ្យដឹងថាវីតាមីន C ដែលត្រូវបានរកឃើញនៅក្នុងផ្លែឈើនិងបន្លែជាច្រើនអាចជួយសម្អាតពោះវៀនធំបាន។
ស្ពៃ ខាត់ណាខៀវ ស្ត្រប៊េរី និងក្រូចឆ្មាដំណើរការយ៉ាងរលូនសម្រាប់ពោះវៀនធំនិងសុខភាពទូទៅរបស់អ្នក។
2. ប្រើប្រូបាយអូទិចធ្វើឲ្យបាក់តេរីល្អៗ ការពារពោះវៀនធំរបស់អ្នក
ការស្រាវជ្រាវបានបង្ហាញថាប្រូបាយអូទិចអាចជួយការពារនិងអាចព្យាបាលជំងឺមហារីកពោះវៀនធំបាន។ “ បាក់តេរីល្អ” ទាំងនេះបញ្ឈប់ការរលាកនិងធ្វើឱ្យចលនាពោះវៀនមានស្ថេរភាព, ២ ផ្នែកនៃសុខភាពរំលាយអាហារដែលទាក់ទងនឹងពោះវៀនធំ។ កម្រិតខ្ពស់នៃប្រូបាយអូទិចត្រូវបានគេរកឃើញនៅក្នុងអាហារដូចជាទឹកដោះគោជូរ ទឹកខ្មេះផ្លែប៉ោម គីមឈី និងប្រភេទឈីសមួយចំនួន។
3. បន្ថែមអាហារមានជាតិម្សៅក្នុងរបបអាហាររបស់អ្នក
អាហារដែលមានជាតិម្សៅត្រូវបានរកឃើញនៅក្នុងរុក្ខជាតិដូចជា៖ ដំឡូង អង្ករដំណើប ផ្លែចេកបៃតង និងគ្រាប់ធញ្ញជាតិ ជួយលើកកម្ពស់ពោះវៀនធំឲ្យមានសុខភាពល្អតាមរយៈការបង្កើនមីក្រូហ្វ្លរ៉ា។ ដូចគ្នានេះផងដែរ, ការពិនិត្យឡើងវិញឆ្នាំ ២០១៣ ស្តីពីអាហារជាតិម្សៅបានកំណត់ថាអាហារទាំងនេះកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
4. ផឹកទឹកឱ្យបានច្រើនដើម្បីគ្រប់គ្រងការរំលាយអាហារ
ការទទួលទានជាតិរាវទាបគឺជាមូលហេតុទូទៅនៃការទល់លាមក។ ដូច្នេះការញ៉ាំទឹកពី ១,៥ ទៅ ២ លីត្ររាល់ថ្ងៃអាចការពារបញ្ហានេះបាន។ វិធីមួយទៀតដើម្បីជួយបំពេញតំរូវការក្នុងការស្រូបយកជាតិទឹករបស់អ្នកគឺរួមបញ្ចូលផ្លែឈើនិងបន្លែដែលមានបរិមាណទឹកខ្ពស់ដូចជាត្រសក់ ប៉េងប៉ោះ ឪឡឹក និងផ្លែស្ត្របឺរី។
5. ត្រូវប្រាកដថាញ៉ាំអាហារដែលមានជាតិសរសៃច្រើន
តាមការស្រាវជ្រាវការទទួលទានអាហារដែលមានជាតិសរសៃច្រើនជួយក្នុងការថយចុះហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ក្រៅពីនេះអាហារដែលមានជាតិសរសៃខ្ពស់ចិញ្ចឹម "បាក់តេរីល្អ” នៅក្នុងពោះវៀនដែលជួយកាត់បន្ថយការរលាកពោះវៀននិងធ្វើអោយប្រសើរឡើងនូវបញ្ហារំលាយអាហារដូចជាក្រហាយពោះវៀន ជំងឺ Crohn និងរលាកដំបៅ។
អាហារដែលមានជាតិសរសៃខ្ពស់មួយចំនួនដែលអាចធ្វើឱ្យពោះវៀនធំរបស់អ្នកមានសុខភាពល្អគឺ ផ្លែ raspberry, សណ្តែកបៃតង, ផ្កាខាត់ណាខៀវ, សណ្តែកក្រហម, សណ្តែកខៀវ និងធញ្ញជាតិទាំងមូល។
6. តែរុក្ខជាតិអាចជួយដល់សុខភាពរំលាយអាហារតាមរយៈពោះវៀនធំ
តែរុក្ខជាតិមានប្រយោជន៍សម្រាប់សម្អាតពោះវៀនរបស់អ្នក។ យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវអូស្ត្រាលី មានទំនាក់ទំនងរវាងការទទួលទានតែរុក្ខជាតិនិងការថយចុះហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
7. ញ៉ាំទឹកលាយអំបិលតិចៗ
ការសិក្សាឆ្នាំ ២០១០ បានបង្ហាញថាទឹកអំបិលសំអាតពោះវៀនធំ។ សាកល្បងវិធីនេះ៖ រៀងរាល់ព្រឹកមុនពេលញ៉ាំអាហារពេលព្រឹកសូមលាយអំបិលសមុទ្រ ២ ស្លាបព្រា ក្នុងកែវទឹកក្តៅឧណ្ហ ៗ មួយកែវ។ ផឹកវាឱ្យបានរហ័សហើយធ្វើបែបនេះម្តងទៀតញ៉ាំនៅពេលល្ងាចផងដែរ៕
ប្រភព ៖ Brightside | អត្ថបទដោយ ៖ វីរៈ